របាយការណ៍

ម្តាយនៅក្នុង​ពន្ធនាគារ៖ ផលប៉ះពាល់​នៃការ​ឃុំខ្លួនស្ត្រី និងកូនរបស់​អ្នកទាំងនោះ

ចេញផ្សាយ ខែឧសភា ឆ្នាំ២០១៥
F T M

នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ ធនធានយ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបានចំណាយ ទៅលើការបង្កើតគោលការណ៍​ណែនាំស្ដីពីការអនុវត្តជម្រើស​ដាក់ទោសដោយមិនជាប់ឃុំ ប៉ុន្ដែជម្រើសផ្សេងៗនេះ គឺកម្រត្រូវបានយក​មកប្រើប្រាស់ណាស់ ទោះបីជាសម្រាប់ក្រុម​ដែលមាន​សិទ្ធិអាទិភាព ដូចស្រ្ដីមានផ្ទៃពោះ និងម្ដាយដែលមាន​កូនតូចៗនៅជាមួយ​ក៏ដោយ។

ដូចគ្នានេះដែរ ចៅក្រមគឺតម្រូវអោយធ្វើការ​ពិចារណាអំពីស្ថានភាព​ផ្ទាល់ខ្លួនរបស់​ជនសង្ស័យ មុនពេលបញ្ជាឲ្យ​ឃុំខ្លួនបណ្ដោះអាសន្ន ដែលស្ថានភាព​ទាំងនេះរួមមាន​ដូចជា ជនសង្ស័យជា​ស្រ្ដីមានផ្ទៃពោះ ឬក៏ស្ត្រីដែល​មានកូនតូចៗ។ ប៉ុន្ដែនៅពេល​អនុវត្តជាក់ស្ដែង ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា គឺផ្ដោតស្ទើរ​ទាំងស្រុងលើការដាក់ឃុំឃាំង​ជនសង្ស័យដើម្បីរង់ចាំសវនាការ​ទៅវិញ។

ជាមួយនឹងការចេញផ្សាយនៃរបាយការណ៍នេះ អង្គការ លីកាដូ មានបំណងចង់​បង្កើនការយល់ដឹងអំពី​ស្ថានភាពរបស់កូន អ្នកជាប់ពន្ធនាគារ​នៅកម្ពុជា និងដើម្បីជួយរំលឹក​ដល់ចៅក្រម និងព្រះរាជអាជ្ញា អំពីការទទួលខុស​ត្រូវរបស់ខ្លួន ក្នុងការអនុវត្តអោយ​បានត្រឹមត្រូវទៅនឹងនីតិវិធីច្បាប់ ដើម្បីកាត់បន្ថយ​ភាពមិនចាំបាច់ និងមានផលអវិជ្ជមាន​នៃការឃុំឃាំង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា