មូលបទ

បុរីកីឡា

អត្ថបទខ្លីៗ
សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោសអ្នកស្រី​ ទេព វន្នី

ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៧ នាព្រឹកនេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទា​ទោស​សកម្មជន​ដី​ធ្លី អ្នកស្រី​ ទេព វន្នី លើ​សំណុំរឿង​ចាស់​ដែល​ត្រូវ​បាន​សើរើ​ឡើង​វិញ​ បន្ទាប់​ពី​អ្នកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាលពី​ឆ្នាំមុន។ ការ​ប្រកាស​សាល​ដីកា​ថ្ងៃនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ ដោយ​មិន​មាន​វត្តមាន​របស់​ភាគី​ដើម​ចោទ​​ (ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ) ដែល​នាំ​ឲ្យ​ភាគី​ចុងចោទ​គ្មាន​ឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​តំណាងមហា​អយ្យការ​ក៏​មិន​បាន​លើក​យក​ភស្ដុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​មក​បង្ហាញ​នៅ​ក្នុង​សវនាការ​នោះ​ផងដែរ។

អ្នកស្រី ​ទេព វន្នី ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅក្នុង​សវនាការ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​នៃការ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់។ សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​កាល​ពីឆ្នាំ​២០១៣​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត ដែល​អំឡុង​ពេល​នោះ ​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍​មួយចំនួន​ទៀត​ ត្រូវ​បាន​នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ ​វាយ​ដំបណ្ដាល​ឲ្យ​រង​របួស។

សាល​ដីកា​សាលាឧទ្ធរណ៍​ថ្ងៃនេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ ទេព វន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ ​និង​ពិន័យ​ជាប្រាក់​និង​សំណង​ទៅដើម​បណ្ដឹង​ សរុប​ទាំងអស់​ចំនួន​ ១៤លាន​រៀល​ (​ប្រហែល ​៣,៥០០​ ដុល្លារ​អាមេរិក)។ គិត​ចាប់​តាំង​ពីពេល​ចាប់ខ្លួន​អ្នកស្រី​កាលពី​ថ្ងៃទី១៥ ខែ​សីហា​ ឆ្នាំ​២០១៦ អ្នកស្រី ​ទេព វន្នី​​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល​៣៥៨​ថ្ងៃ​មក​ហើយ។

ឯកសារទាក់ទង:

សេចក្តីថ្លែងការណ៍
ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

កម្រង​រូបភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

កម្រង​រូបភាព
សហគមន៍មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវាសិទិ្ធ​លំនៅដ្ឋាន​ពិភពលោកនៅ​រាជធានី​ភ្នំពេញ

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៥

នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាង ១.៤០០ នាក់ មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធលំនៅដ្ឋាន​ពិភពលោក​លើកទី ៣០ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុងការ​គោរពនូវ​សិទិ្ធ​ទទួល​បានលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

កម្រង​រូបភាព
ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា​ក្នុង​​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤

ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤

ដើម្បីអបអរសាទរទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៤ ព្រះសង្ឃ​ប្រមាណ ៦០០ អង្គ បាន​ដឹកនាំ​ក្បួនធម្ម​​យាត្រា-សិទិ្ធយាត្រា​​ជាមួយ​​សកម្មជន សហជីព សមាគម ប្រជាពលរដ្ឋ​នៅទី​ជនបទ និង​ទីប្រជុំជន អង្គការ​មិនមែន​រដ្ឋាភិបាល​នានា តាម​ផ្លូវជាតិ​ចំនួន ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ខែធ្នូ។ សាររួម​នៃ​ទិវា​នាឆ្នាំនេះ​គឺ “គោរព​សិទិ្ធ​មនុស្ស​នាំមក​នូវ​សន្តិភាព!” នេះជា​លើក​ទីមួយ ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដោយ​ខ្លួន​ឯង ដោយការ​ដើរហែ​ក្បួន​នៅតាម​ផ្លូវជាតិ​លេខ ៧ ចាប់ផ្តើម​ពីថ្ងៃទី​៤ ខែធ្នូ។

របាយការណ៍
“ភរិយាល្អ”៖ អ្នកធ្វើយុទ្ធនាការ​ដីធ្លីជាស្ត្រី និង​ផលប៉ះពាល់​នៃភាព​សកម្មនិយមសិទ្ធិ​មនុស្ស

ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៤

ជាការប្រារព្ធនៃការ​ចាប់ផ្តើមយុទ្ធនាកា​រអន្តរជាតិ (យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំង​នឹងអំពើ ហិង្សាផ្នែក​យែនឌ័រ) អង្គការ​លីកាដូ បានផ្សព្វផ្សាយ​របាយការណ៍ ដែល​បានសិក្សាអំពី​ថាតើ ជីវិតរបស់​ស្ត្រីទាំងនោះបាន​ផ្លាស់ប្តូរបែបណា ដោយសារ​តែសកម្មភាព​តវ៉ារបស់អ្នកទាំងនោះ។ ការស្រាវជ្រាវនេះបាន​បង្ហាញថា ទុក្ខលំបាកដែល​អ្នកទាំងនោះ​ជូបប្រទះ មិនត្រឹមតែ​មាន ចំពោះបញ្ហា​ជីវភាព និងផ្លូវចិត្ត​របស់ពួកគាត់​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាល​ឲ្យមាន​អំពើហិង្សា​ ក្នុងគ្រួសារ ឬការបែក​បាក់ ក្នុងក្រុមគ្រួសា​រផងដែរ។

វីដេអូ
ជនរងគ្រោះ​សហគមន៍​បុរីកីឡា៖ យុត្តិធម៌​យឺតពេល

ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៤audio available

នាថ្ងៃនេះ​ នៅពេល​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ពិភព​លោក​កំពុង​ប្រារព្ធ​ទិវាអន្តរ​ជាតិ​នៃ​សិទិ្ធ​លំនៅ​ឋាន​ក្នុង​សាមគ្គី​ភាព សមាជិក​សហគមន​ចំនួន​ ៦០០ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ "ការ​អភិ​វឌ្ឍន៍​សម្រាប់​ទាំង​អស់​គ្នា" និង​បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា។ វីដេអូ​នេះ​បង្ហាញ​ពី​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​បន្ត​កើត​មាន​រវាង​អ្នក​ ភូមិ​បុរី​កីឡា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ក្នុង​ស្រុក ផាន​អ៊ី​មិច។

វីដេអូ
យុវជន​ត្រូវបាន​អាជ្ញាធរ​វាយអំឡុង​ពេល​បង្រ្កាបសហគមន៍​បុរីកីឡា។

ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៤audio available

នៅ​ម៉ោង​ប្រហែល ៧ ព្រឹកនេះ ផ្លូវ​ចូល​ទៅ​កាន់​បុរី​កីឡា​ ត្រូវបាន​បិទ​ ហើយកង​នគរបាល​បង្ក្រាប​បាតុកម្ម​ និង​កងសន្តិ​សុខ​ជាច្រើន ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពីអគារ។ ប្រជាពលរដ្ឋ​ចំនួន ៦នាក់ បាន​រងរបួស​យ៉ាងធ្ងន់​នៅ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ ដោយ​រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ ៧ខែម្នាក់​ផង​ដែរ។

វីដេអូ
ឧបករណ៍បាញ់ទឹកពន្លត់អគ្គីភ័យត្រូវបានប្រើប្រាស់ មកលើ អ្នកតវ៉ាដីធ្លីដោយអហិង្សានៅក្នុង រាជធានីនៃ ប្រទេសកម្ពុជា

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៣audio available

នៅព្រឹកមិញនេះ នៅជិតសាលារាជធានី ភ្នំពេញ អាជ្ញាធរបានបញ្ជាឡានពន្លត់អគ្គីភ័យ ចំនួនបីគ្រឿង ដែលប្រើទឹកដែល មានសំពាធ ខ្ពស់ពីបំពង់ទុយោឡាន ដើម្បីបាញ់ បំបែកទៅលើក្រុមអ្នកតវ៉ាអហិង្សា ដែលមកពីតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ ព្រលានយន្តហោះ។ អ្នកពន្លត់អគ្គីភ័យទាំងនោះ បានបាញ់សំដៅទៅលើសមាជិកសហគមន៍មួយចំនួន ដែលចូលមកជួយសង្គ្រោះសមាជិករបស់ខ្លួន ដែលបានដួលសន្លប់ដោយសារតែការបាញ់ទឹក។ វីដេអូនេះ ត្រូវបាន ផ្តិតយករូបភាពនៅនឹងកន្លែងកើតហេតុ។

សេចក្តីថ្លែងការណ៍
រយៈពេល​ពីរថ្ងៃ បទបញ្ជា​ឃុំខ្លួន​បណ្តោះអាសន្ន​ចំនួនពីរ ដែលមិនត្រឹមត្រូវ​លើអ្នកទាក់ទាញ​មតិគាំទ្រ​អំពីសិទិ្ធដីធ្លី​ដ៏លេចធ្លោ​នៅទីក្រុង​ភ្នំពេញ

ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១២audio available

ក្នុងរយៈពេលពីបីថ្ងៃមុន សាលាដំបូង​រាជធានី ភ្នំពេញ បានចេញដីកាឃុំខ្លួន​បណ្តោះអាសន្នមិនសមហេតុផល​មកលើស្ត្រីទាំងពីរនាក់ ដែល​ជាអ្នកទាក់ទាញមតិគាំទ្រអំពី​​ សិទិ្ធ​ដីធ្លី លើករណីដែលមិនពាក់ព័ន្ធនឹងអ្នកទាំងនោះ។ ព្រឹត្តិការណ៍​ទាំងពីរនេះ គឺជា​ព្រឹត្តិការណ៍ចុងក្រោយនៅក្នុងខ្សែ​​ សង្វាក់​នៃ​​ព្រឹត្តិការណ៍ ដែលតុលាការ​ត្រូវបានគេ​ប្រើប្រាស់ជា​ឧបករណ៍ ក្នុងការបំបាត់សម្លេង​សហគមន៍​ដែលបានរងគ្រោះ។

សកម្មជន​ដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់ បានធ្វើការតស៊ូក្នុងការ​ទាក់ទាញមតិគាំទ្រ​ក្នុងនាមជាប្រជាពលរដ្ឋ​ដែល​គ្មានអំណាច ទៅលើជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ាមួយចំនួនដែលជាអ្នកជំនួញមាន​អំណាចបំផុត និង​មានទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកមានអំណាច​ក្នុង​ប្រទេសកម្ពុជា។

វីដេអូ
បុរីកីឡា៖ ការមិនគោរពពាក្យសន្យានៅប្រទេសកម្ពុជា

ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១២audio available

នៅថ្ងៃទី០៣ ខែមករា ឆ្នា២០១២ ក្រុមហ៊ុនផានអ៊ីម៉ិចជាក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងមាន
ការជួយជ្រោមជ្រែងពីកងកម្លាំងប្រដាប់អាវុធដែរនោះ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋប្រហែលជា ៣០០គ្រួសារ
រស់នៅសហគមន៍បុរីកីឡា។ ការបណ្តេញចេញទាំងបង្ខំនេះ គឺជារំលោភលើកិច្ចសន្យាស្របច្បាប់រវាងក្រុមហ៊ុននិង
ប្រជាពលរដ្ឋបុរីកីឡា ដែលក្រុមគ្រួសារទាំងអស់ ត្រូវបានទទួលផ្ទះមួយល្វែងក្នុងមួយគ្រួសារ។

សេចក្តីថ្លែងការណ៍
ត្រូវតែដោះលែង​អ្នកភូមិនៃ​សហគមន៍​បុរីកីឡា​ដែលជាប់ឃុំឃាំង​ចេញពី មជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ

ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១២

យើងខ្ញុំទាំងអស់គ្នា​ដែលជាអង្គការសង្គមស៊ីវិល​ចំនួន១០ដូចមាន​ចុះហត្ថលេ​ខាងក្រោម សូមអំពាវនាវ អោយមានការ ដោះលែងជាបន្ទាន់​នូវអ្នកភូមិ​នៃសហគមន៍​បុរីកីឡា ដែលត្រូវបានដាក់ឃុំឃាំង​តាំងពី ថ្ងៃម្សិលម៉ិញ​នៅមជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ ដែលការ​ឃុំឃាំងនេះ គឺជាការខុសច្បាប់។ យើងខ្ញុំក៏សូម​អំពាវនាវផងដែរ អោយបិទ​មជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ ជាអចិន្រ្តៃយ៍ ដោយសារ​មជ្ឈមណ្ឌលនេះ បង្ហាញអោយ​ឃើញអស់ពេលជា យូរមកហើយ​និងជាថ្មីម្តងទៀតថាវាមិន មែនជា​កន្លែងសម្រាប់​ធ្វើអី្វក្រៅតែពី​សំរាប់ឃុំឃាំង​មនុស្សក្រៅ ច្បាប់តែប៉ុណោះ។

សេចក្តីថ្លែងការណ៍
ក្រុម​អង្គការ​សង្គមស៊ីវិល​មិនមែនរដ្ឋាភិបាល​ថ្កោល​ទោស​ចំពោះ​ការបណ្តេញ​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ដោយហិង្សា

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១២

អង្គការ HRTF, CYN, IDEA, BABC, CLEC, BKLW, ACRP, CCFC, FADP, PLCN និង LICADHO សូមថ្កោលទោសយ៉ាងក្លាចំពោះការបំផ្លិតបំផ្លាញលំនៅឋានរបស់ ប្រជាពលរដ្ឋ ចំនួនប្រហែលជា ៣០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍បុរីកីឡា រាជធានីភ្នំពេញ។

​ការបំផ្លាញលំនៅឋានទាំអស់នេះ គឺជាកត់សំគាល់នៃទំព័រដ៏សោកសៅមួយផ្សេងទៀតនៃការអភិវឌ្ឍន៍ដែលមានពេលមួយនោះវាត្រូវបាន ​លើកតម្កើងថាជាគំរូមួយជំនួស អោយការបណ្តេញចេញ និងការអភិវឌ្ឍឆ្ងាយពីកន្លែងតាំងនៅសម្រាប់អ្នកក្រីក្ររស់នៅក្នុងទីក្រុងភ្នំពេញ។

របាយការណ៍សង្ខេប HIV/AIDS Families Evicted from Borei Keila

ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០០៩

The eviction of 31 families affected by HIV/AIDS from the inner-city community of Borei Keila in the Cambodian capital, Phnom Penh, raises serious discrimination, health and other human rights issues. Twenty of the families were banished to a de facto AIDS colony created by the government on the city outskirts, where they were given grossly sub-standard housing, on June 18. Three days later, the remaining 11 families were also evicted, sent to stay in rental houses while they wait to see whether the authorities will honor a dubious verbal promise of permanent new housing for them at Borei Keila in three months time.

This briefing paper discusses the history of the HIV/AIDS community at Borei Keila and their eviction and forced relocation in June 2009.

កម្រង​រូបភាព
ទួល សំបូរ ជាកន្លែងដែលពោលពេញដោយអ្នកផ្ទុកជំងឺអេដស៍

ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០០៩

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកន្លែងជាបណ្តោះអាសន្នមួយ សម្រាប់គ្រួសារ អ្នកផ្ទុកជំងឺអេដស៍ ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ នៅបុរីកីឡា ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ អោយទៅរស់នៅទីតាំងថ្មី ភូមិ ទួល សំបូរ នៅឯជាយរាជធានីវិញ។