ការយល់ដឹងអំពីការរំលោភសិទ្ធិកូនបំណុល និងការការពារផ្នែកច្បាប់
ចេញផ្សាយ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ការយល់ដឹងអំពីសកម្មភាពរំលោភបំពាន និងសិទ្ធិដែលមានចែងក្នុងច្បាប់មួយចំនួន ទាក់ទងនឹងបំណុលជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយកូនបំណុល ក្នុងការការពារសិទិ្ធ និងផលប្រយោជន៍របស់ខ្លួនស្របទៅតាមច្បាប់ ។
វីដេអូខាងក្រោមនេះ នឹងបង្ហាញអំពីសកម្មភាពមួយចំនួន ដែលចាត់ទុកថាជាការរំលោភសិទ្ធិកូនបំណុល និងទង្វើខុសក្រមសីលធម៌របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ វីដេអូនេះ ក៏នឹងបង្ហាញអំពីនីតិវិធីផ្លូវច្បាប់ដែលអាចការពារសិទិ្ធ និងផលប្រយោជន៍ទាំងកូនបំណុលនិងម្ចាស់បំណុល នៅក្នុងករណីដែលកូនបំណុលគ្មានលទ្ធភាពបង់សង ។
សូមចងចាំថា គ្មាននរណាម្នាក់មានសិទិ្ធដាក់សម្ពាធ ឬបង្ខំអ្នកឱ្យលក់ដីឬផ្ទះ ដើម្បីសងបំណុល ក្រៅប្រព័ន្ធតុលាការឡើយ ។
ដើម្បីបញ្ចៀសការរំលោភសិទ្ធិរបស់អ្នកក្នុងនាមជាកូនបំណុល អ្នកគួរយល់ដឹងអំពីសិទ្ធិរបស់អ្នក ។
- ឯកសារទាក់ទង