កម្រង​រូបភាព

សហគមន៍​ជាច្រើន​នៅ​​ទូទាំង​​ប្រទេស​​​​ប្រារព្ធ​​ទិវា​​សិទិ្ធ​​មនុស្ស​​អន្តរជាតិ​​ឆ្នាំ ២០២៣

ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣
F T M

មាន​ពលរដ្ឋ​យ៉ាង​តិច​ណាស់ ៣.០០០ នាក់ មក​ពី​ទូទាំង​ ១២ ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ ដែល​រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ សៀមរាប បាត់​ដំបង កំពង់​ឆ្នាំង កំពង់​ធំ កំពង់​ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយ​រៀង ស្ទឹង​ត្រែង និង​ត្បូងឃ្មុំ ​បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិឆ្នាំ​ ២០២៣ ​​នា​សប្តាហ៍​នេះ ។

ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​ការ​អនុម័ត​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទិ្ធ​មនុស្ស​ ។ នា​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៥ ។

អ្នក​ចូល​រួម​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​នេះ និង​ជា​ឱកាស​ក្នុងការ​លើក​ឡើង​អំពី​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​សិទិ្ធ​មនុស្ស​របស់​ពួកគេ​ ឱ្យ​សាធារណជន​បាន​ដឹង​លឺ ។ ការ​ប្រារព្ធ​ទិវាសិទិ្ធ​មនុស្ស​នេះ ​ត្រូវបាន​ធ្វើ​ឡើង​ជា​លក្ខណៈ​សហគមន៍មូលដ្ឋាន​​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ១២ ។ ការ​ប្រារព្ធ​ជា​លក្ខណៈ​ការ​ដើរ​ក្បូន​ និង​ធម្ម​យាត្រា ​ចំនួន ២ ដោយ​ការ​ដើរ​ធម្ម​យាត្រា​ចេញ​ពី​ខេត្ត​សៀម​រាប ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​យុវជន​ ព្រះ​សង្ឃ តំណាង​សហជីព និង​តំណាង​ក្រុម​សង្គម​ស៊ីវិល ហើយ​រីឯ​ការ​ដើរក្បួន​មួយ​ផ្សេង​ទៀត​ ត្រូវបាន​រៀប​ចំ​ដោយ​ក្រុម​យុវជន​ចលនា​មាតាធម្ម​ជាតិ ចេញ​ពី​អតីត​តំបន់​បឹងកក់ ។ ការ​ដើរ​ក្បួន​ទាំង​ពីរ​បញ្ចប់​នៅ​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យនៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជា​កន្លែង​ដែល​មាន​អ្នក​ចូល​រួម​ជាច្រើន​នាក់​ដែល​ជា​សមាជិក​ក្រុម​សង្គម​ស៊ីវិល​ តំណាង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​អន្តរជាតិ និង​តំណាង​និង​បុគ្គលិក​ស្ថាន​ទូតមួយចំនួន​ចូល​រួម​ផងដែរ​ ​។ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ យ៉ាង​តិច​ណាស់​មាន​ការ​រៀប​ចំ​ប្រារព្ធ​ទិវា​ចំនួន​ពីរ​កន្លែង ត្រូវបាន​រារាំង​ និង​ឃ្លាំ​មើល​ដោយ​អាជ្ញាធរ​មូល​ដ្ឋានមួយ​ចំនួន ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា