កម្រង​រូបភាព

ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ឆ្នាំ ២០២០

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២០
F T M

នៅថ្ងៃទី៨ ខែមីនា ពលរដ្ឋប្រមាណរាប់រយនាក់ នៅក្នុង​សហគមន៍​ជា​ច្រើន ទូទាំង​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ។ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ក្បួន​គោ​យន្ត បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ភូមិ ដើម្បី​ឆ្ពោះ​ទៅ​កាន់​វេទិកា​សាធារណៈ ជា​កន្លែង​ដែល​ស្ត្រី​ជា​ច្រើន នឹង​លើក​ឡើង​នូវ​រឿង​រ៉ាវ​របស់​អ្នក​ទាំង​នោះ ជា​ពិសេស​បទ​ពិសោធន៍​នៃ​ភាព​រឹងមាំ និង​ការ​តស៊ូ នៅ​ពេល​ដែល​មាន​ការ​រើស​អើង និង​ការ​រំលោភ​បំពាន ។ រីឯ​នៅ​ក្នុង​ខេត្រ​​កោះ​កុង អ្នក​ភូមិ​ប្រមាណ​ជាង ៣០០ នាក់ បាន​ដើរ​ក្បួន តវ៉ា​នឹង​ភាព​មិន​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី ។ នៅ​រាជធានី​ភ្នំពេញ កម្មករ និង​សកម្មជន​សិទិ្ធ​មនុស្ស ប្រមាណ​ជាង ២០០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ ដោយ​មាន​ការ​សម្តែង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន ដែល​ស្ត្រី​ជា​ច្រើន​តែង​តែ​ទទួល​រង​ជា​រៀង​រាល់​ថ្ងៃ​ នៅ​កន្លែង​ធ្វើ​ការងារ​របស់​អ្នក​ទាំង​នោះ ។ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង បន្ទាយ​មាន​ជ័យ កំពង់​ឆ្នាំង ត្បូង​ឃ្មុំ បាត់​ដំបង ព្រះ​សីហនុ សៀម​រាប និង​ពោធិ៍​សាត់ បុរស ស្ត្រី និង​កុមារ បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ ដោយ​ទាមទារ​ឱ្យ​មាន​នូវ​សិទិ្ធ​សេរីភាព​ស្មើ​គ្នា​ដល់​ស្ត្រី ។

សម្រាប់ស្ត្រីជាច្រើន ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ សិទិ្ធ​ដី​ធ្លី នៅ​តែ​ជា​សិទិ្ធ​ចំបង​មួយ​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​តស៊ូ​ទាមទារ​របស់​អ្នក​ទាំង​នោះ ។ សហគមន៍​មូលដ្ឋាន បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ជជែក​អំពី​ការ​រំលោភ​បំពាន និង​ការ​បំភិត​បំភ័យ ដែល​កំពុង​តែ​កើត​មាន​ឡើង មក​លើ​ស្ត្រី ដែល​ចេញ​មុខ​ក្នុង​ការ​ការពារ​ដីធ្លី ដែល​អ្នក​ទាំង​នោះ​កំពុង​ពឹង​ពាក់​អាស្រ័យ ក៏​ដូច​ជា​ពិភាក្សា​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ពង្រឹង និង​គាំទ្រ​សកម្មជន​ជា​ស្ត្រី ក្នុង​ការ​តស៊ូ​ដើម្បី​ជីវភាព​របស់​អ្នក​ទាំង​នោះ និង​ក្រុម​គ្រួសារ ។

ក៏ប៉ុន្តែ ការប្រារព្ធទិវានេះ ក៏នៅតែមាន​ការ​ទទួល​រង​សម្ពាធ​ពី​កត្តា​ខាង​ក្រៅ​ផង​ដែរ ។ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹត​ត្បិត​ចំនួន​នៃ​អ្នក​ចូល​រួម ដោយ​កំនត់​ត្រឹម​តែ​ចំនួន ២០០ នាក់ ប៉ុណ្ណោះ នៅ​ក្រោម​ដំបូល​តង់​តែ​មួយ ។ ការ​ជួប​ជុំ​គ្នា​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​កង​សន្តិសុខ​ភូមិ/ឃុំ ។ លើស​ពី​នេះ សហគមន៍​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ស្វាយ​រៀង បាន​លើក​ឡើង​ថា មាន​ការ​គម្រាម​កំហែង​ដោយ​អាជ្ញាធរ​មូល​ដ្ឋាន ពីរ​បី​ថ្ងៃ​មុន​ពេល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ។ ស្ថានភាព​​នៃ​ការ​គម្រាម​កំហែង​នេះ ស្ទើរ​តែ​បាន​ក្លាយ​ជា​រឿង​ធម្មតាទៅហើយ ។ ការ​រំខាន​ពី​អាជ្ញាធរ​រដ្ឋ​មក​លើ​សហគមន៍​មូល​ដ្ឋាន គឺ​តែង​តែ​ក្នុង​ទម្រង់​ជា​ការ​លើក​យក​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ត្រូវ​បាន​សាធារណៈ​មតិ​រិះគន់ ដើម្បី​គាប​សង្កត់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មូល​ដ្ឋាន ដែល​រៀបចំ​កម្មវិធី​សហគមន៍​នានា ។ ទោះ​បី​ជា​រង​ការ​គម្រាម​កំហែង​បែប​នេះ​ក៏​ដោយ ក៏​ស្ត្រី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​តស៊ូ​មតិ​ ជំទាស់​ទៅ​នឹង​កា​ររើស​អើង និង​ការ​រំលោភ​បំពាន​នានា​នៅ​ក្នុង​ប្រទេស​ដដែល ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា