កម្រង​រូបភាព

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ឆ្នាំ​២​០​២​២​

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២
F T M

​ប្រជាពលរដ្ឋ​ជាង​ ​៣​០​០​០​នាក់​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​ខេត្ត​ចំនួន​១​២​ ​និង​រាជធានី​ភ្នំពេញ​ ​។​ ​សហគមន៍​ ​កសិករ​ ​សហជីព​ ​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​សកម្មជន​ដីធ្លី​ ​យុវជន​ ​សមាជិក​សង្គម​ស៊ីវិល​ ​និង​អ្នក​ផ្សេងទៀត​ ​បាន​ចូលរួម​ ​និង​សម្ដែង​មតិ​អំពី​បញ្ហា​ប្រឈម​ដោយ​ស្រ្តី​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​។​ ​អ្នក​ទាំងនោះ​ ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​សហជីព​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​សូម​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ ​និង​ការរើសអើង​ផ្អែកលើ​យេ​ន​ឌ​័​រ​ ​និង​សូម​ឱ្យ​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​ក្នុង​បញ្ចេញមតិ​ ​និង​សិទ្ធិ​ជួបជុំគ្នា​ ​និង​បញ្ហា​ច្រើន​ទៀត​ ​។​ ​សហគមន៍​ជាច្រើន​ ​ក៏បាន​ដង្ហែក្បួន​ ​បង្ហោះ​ប៉េងប៉ោង​ ​រៀបចំ​វេទិកា​សំណួរ​ចម្លើយ​ ​និង​បរិភោគអាហារ​សាមគ្គី​ជាមួយគ្នា​ ​។​

​ខណៈ​ដែល​ការ​ប្រារព្ធ​ទិវា​ជាច្រើន​ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មីនា​ ​សហគមន៍​ជាច្រើន​ ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ទិវា​​​នេះ​តាំងពី​ថ្ងៃ​ទី​០​៦​ ​ខែ​មីនា​ ​ហើយ​ការ​ប្រារព្ធ​ទិវា​​​នេះ​២​ទៀត​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​ព្រះវិហារ​ ​។​ ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​ការ​ប្រារព្ធ​ទិវា​ត្រូវ​បាន​លុបចោល​វិញ​ដោយសារ​មានការ​គំរាមកំហែង​ ​និង​ការ​បំភិតបំភ័យ​ពីសំណាក់​អាជ្ញាធរ​ឃុំ​ ​និង​អភិបាលស្រុក​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា