អត្ថបទ

ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ ការប្រើប្រាស់ កងកម្លាំងទៅលើការតវ៉ាដោយអហិង្សា

ចេញផ្សាយ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៣
F T M
អ្នកដឹកនាំសហជីព លោក រ៉ុង បញ្ញា ត្រូវបានវាយដំ និងទាញចេញដោយកង កម្លាំងនគរបាល អំឡុងពេលប្រមូលផ្តុំ ដោយអហិង្សាមួយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២

ជាផ្នែកមួយនៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី “សិទិ្ធមនុស្សឆ្នាំ ២០១២៖ ឆ្នាំស្ថិតក្នុងការពិនិត្យឡើងវិញ នៅថ្ងៃទី១៨ ខែកុម្ភៈ អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយ លំដាប់នៃគេហទំព័រចំនួន ៤ភាគ ដែលជាការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្សសំខាន់ៗនៅក្នុង ឆ្នាំ២០១២។ ការដាក់បន្តិចម្តងៗជារៀងរាល់ថ្ងៃនឹងត្រូវបានធ្វើឡើងពេញមួយសប្តាហ៍រហូត ដល់ការ បោះពុម្ពផ្សាយរបាយការណ៍ទាំងមូលរបស់យើង នៅថ្ងៃទី១៨ ខែកុម្ភៈ។

នៅខណៈពេលដែលសារតែមានការកើនឡើងនៃការរំលោភយកដីធ្លី ដូចនេះ អារម្មណ៍អស់ សង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រឈមមុខដោយការ បណ្តេញចេញដោយបង្ខំក៏មានការ កើនឡើងដែរ។ អ្នកប្រព្រឹត្តបទល្មើស នៃការរំលោភដីធ្លី (រាប់ចាប់ពីអ្នកជំនួញធំៗ រហូត ដល់នគរបាល ដែលជួល មនុស្សឲ្យអនុវត្តការបណ្តេញចេញដោយផ្ទាល់) អនុវត្តសកម្មភាពរបស់
ខ្លួន ដោយស្ទើរតែគ្មានទោសទាំងស្រុង (និទ្ទណ្ឌភាព)។ ការប្តឹងទៅតុលាការ ដែលគេដឹងថា មានប្រវត្តិមិនល្អនោះ គឺមិនមែនជាជម្រើសមួយដ៍ល្អឡើយ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន វិធីតែមួយប៉ុណ្ណោះដែលអាចនាំឲ្យមាន ភាពជោគជ័យបានគឺ បដិសេធក្នុងការមិនអនុវត្តច្បាប់ស៊ីវិល ដូចជា ការតវ៉ាជាសាធារណៈ និងការធ្វើសកម្មភាពផ្ទាល់ខ្លួន។

រាជរដ្ឋាភិបាលកាន់តែមានភាពតឹងតែង ក្នុងការព្យាយាមបិទវិធីសាស្រ្តទាំងនេះផងដែរ ទោះបីជា ការពិតភាគច្រើនលើស លុបនៃការតវ៉ារបស់ប្រជាពលរដ្ឋ ដែលបានចងក្រងដោយអង្គការ លីកាដូ អំឡុងឆ្នាំ២០១២ គឺធ្វើដោយអហិង្សាក៏ដោយ។ ហិង្សាជាញឹកញាប់ គឺជាយុទ្ធសាស្រ្តនៃជម្រើសរបស់ រាជរដ្ឋាភិបាល។

ឧទាហរណ៍ដូចជានៅថ្ងៃទី៣ខែមករាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងខេត្តរតនគីរីរវាងអ្នកភូមិជនជាតិដើម
ភាគតិច ជាច្រើននាក់ នៅក្នុងភូមិកាណាត់ធំ ជាមួយក្រុមហ៊ុនចំការកៅស៊ូវៀតណាម ហេង ប្រាឌ័រ ត្រូវបានបញ្ចប់ ដោយអាជ្ញាធរធ្វើការបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋទាំងនោះ។ នាពេលព្រឹត្តិការណ៍នោះ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា ដើម្បីបញ្ឈប់ ការឈូសឆាយដីជម្លោះ។ ក្រោយមកអាជ្ញាធរក្នុងតំបន់បានប្រកាសថា ក្រុមហ៊ុនសុខចិត្តពន្យាពេល ឈូសឆាយដីហើយប្រជាពលរដ្ឋក៍បានធ្វើដំណើរត្រលប់ទៅកាន់ភូមិវិញ។ នៅពេលពួកគេកំពុងធ្វើ ដំណើតាមផ្លូវ ពួកគេបានដើរកាត់មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលធ្វើជាអ្នកសន្តិសុខសម្រាប់ការពារ ក្រុមហ៊ុនចំការកៅស៊ូ។ ដោយគិតថាប្រជាពលរដ្ឋកំពុងចាប់ផ្តើមធ្វើការតវ៉ា មន្ត្រីកងរាជអាវុធហត្ថនោះ បានបើកការបាញ់ប្រហារពីរដង។ ប្រជាពលរដ្ឋបានរាយការណ៍ហេតុការណ៍នោះទៅអភិបាលស្រុក ប៉ុន្តែគ្មានចំណាត់មួយណាត្រូវបានធ្វើឡើង លើអំពើហិង្សានោះឡើយ។

ដូចគ្នាដែរនៅថ្ងៃទី១៨ ខែមករាមន្ត្រីយោធា ដែលដើរតួជាអ្នកសន្តិសុខឲ្យក្រុមហ៊ុនធីធីវ៉ាយ (TTY Co.Ltd) បានបើកការបាញ់ប្រហារ លើប្រជាពលរដ្ឋមួយក្រុមដែលបានប្រមូលផ្តុំគ្នាដើម្បីការពារដីស្រែចំការរបស់ពួកគេ ពីការឈូសឆាយនៅក្នុងស្រុក ស្នួល ខេត្តក្រចេះ។ ប្រជាពលរដ្ឋ៤នាក់ បានរងរបួសដោយសារគ្រាប់ កាំភ្លើងនៅពេល ដែលអ្នកទាំងនោះ ព្យាយាមបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនពីការបំផ្លាញចំការដំឡូងមី របស់ពួកគាត់។ គ្មានវត្តមាន អាជ្ញាធរណាម្នាក់ក្នុងអំឡុងពេលការបាញ់ប្រហារដើម្បីឈានដល់ការ ចាប់ជនល្មើសនោះឡើយ។ បុរសបួននាក់ (សន្តិសុខបីនាក់និងនាយកគ្រប់គ្រងទូទៅរបស់ក្រុម ធីធីវ៉ាយម្នាក់) ត្រូវបានកាត់ទោសយ៉ាងស្ងាត់ស្ងៀម នៅចុងខែធ្នូ និងផ្តន្ទាទោសពីបទប្រើប្រាស់អាវុធ ខុសច្បាប់ និងបទហិង្សាដោយចេតនាក្នុងស្ថានទង្ងន់ទោស។ ទោសរបស់អ្នក ទាំងនោះ គឺមានចន្លោះពី ពីរឆ្នាំទៅបីឆ្នាំ ថ្វីបើយ៉ាងនេះ ក៏ដោយសំណុំរឿងនីមួយៗ ការកាត់ទោសនោះ ត្រូវបានព្យួរ ពី ៦ខែ ទៅមួយឆ្នាំ។

សព កុមារី ហេង ចន្ថា អាយុ ១៤ឆ្នាំ ដែល ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំង រដ្ឋាភិបាល អំឡុងពេលមានការបណ្តេញ ចេញក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២

នៅក្នុងហេតុការណ៍មួយក្នុងចំនោមហេតុការណ៍ដែលមិនប្រក្រតីជាច្រើន នៃអំពើហិង្សា ហួសប្រមាណរបស់អាជ្ញាធររដ្ឋ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបាន បាញ់សម្លាប់ នៅក្នុងភូមិប្រម៉ា ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ធ្វើការលុកលុយទៅលើ ភូមិរបស់នាង។ ប្រជាពលរដ្ឋពីរនាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ។ ក្រោយមក អាជ្ញាធរ បានស្វះស្វែងរកការដោះសារចំពោះការប្រើកងកម្លាំងដោយហួសប្រមាណ ដោយថ្លែងថា ប្រតិបត្តិការនេះ គឺមានសារៈសំខាន់ដើម្បីបង្ក្រាបផែនការរៀបចំ ដោយប្រជាពលរដ្ឋក្នុងការធ្វើអបគមន៍ មួយនៅប្រទេសកម្ពុជា។ ខណៈពេល ដែលគ្មាននរណាម្នាក់ដឹងលឺពីការធ្វើអបគមន៍នៅក្នុងតំបន់មុន ពេលមានការ ប្រើកម្លាំងខ្លាំងក្លាបណ្តេញចេញ ដោយបង្ខំនោះ ប្រជាពលរដ្ឋកំពុង មានជម្លោះដីធ្លី ដែល គេដឹងលឺគ្រប់ៗគ្នា ជាមួយក្រុមហ៊ុនជំនួញខាងកសិកម្មកាសូទីម។ គ្មានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួន សម្រាប់ការបាញ់សម្លាប់នោះឡើយ ដោយសារ អាជ្ញាធរថ្លែងថា ការស៊ើបអង្កេតមិនចាំបាច់ត្រូវធ្វើឡើង លើឧបទ្ទវហេតុនៃការ ស្លាប់នោះឡើយ។

ការប្រើអំពើហិង្សាកាន់តែខ្លាំងឡើងទៅលើប្រជាពលរដ្ឋ ក៏បានធ្វើឲ្យមានការបាត់បង់ យ៉ាងខ្លោចផ្សា សម្រាប់សហគមន៍បរិស្ថាននៅក្នុង ឆ្នាំ២០១២។ លោក ឈុត វុទ្ធី ដែលជាសកម្មជនបរិស្ថានសំខាន់ បំផុតម្នាក់ក្នុងចំនោមសកម្មជនបរិស្ថានសំខាន់ៗ នៅប្រទេសកម្ពុជា និងជាប្រធាននៃអង្គការក្រុម ការពារធនធានធម្មជាតិ ត្រូវបានបាញ់ឲ្យស្លាប់ ក្នុងខណៈពេល មានការអមដំណើរជាមួយអ្នក កាសែតឌឹខេមបូឌា ដេលី ពីរនាក់ ដើម្បីស៊ើបអង្កេតការកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់ជួរ ភ្នំក្រវ៉ាញ។ មន្ត្រីកងរាជអាវុធហត្ថ ម្នាក់ក៏ត្រូវបានបាញ់សម្លាប់នៅក្នុងហេតុការណ៍នោះដែរ។

អាជ្ញាធរបានសន្និដ្ឋានយ៉ាងរហ័សថា កងរាជអាវុធហត្ថដែលស្លាប់ គឺបានបាញ់សម្លាប់ លោក វុទ្ធី ដោយថ្លែងថាគ្មានអ្នកណា ម្នាក់ត្រូវបានផ្តន្ទាទោសពីការស្លាប់របស់គាត់ឡើយ។ ក្រោយមកអាជ្ញាធរ ទាំងនោះ បានផ្តល់ការពន្យល់ មិនតិចជាងបួនដង នៃការស្លាប់ខ្លួនឯងរបស់កងរាជអាវុធហត្ថ (រួមទាំង ការពន្យល់ថា កងរាជអាវុធហត្ថនោះបាញ់សម្លាប់ខ្លួនឯងពីរដង ដោយកាំភ្លើង AK 47 របស់ គាត់) ធ្វើដូច្នេះ អាជ្ញាធរអាចបង្វែរការចាប់អារម្មណ៍ពីឧក្រិដ្ឋកម្មកាប់ព្រៃឈើខុសច្បាប់ ដែលលោក វុទ្ធី កំពុង ស៊ើបអង្កេត។ ភាពខ្វះខាតនៃការ ស៊ើបអង្កេត ពិតប្រាកដមួយទៅលើករណីនៃការបាញ់សម្លាប់ លោក វុទ្ធី ជាការផ្ញើសារបំភិតបំភ័យមួយទៅ សកម្មជនបរិស្ថានដ៏ទៃទៀត និងថ្នាក់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាល។

កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា ក៏បានប្រឈមមុខនឹងអំពើហិង្សារបស់អាជ្ញាធររដ្ឋផងដែរ ក្នុងឆ្លើយតប ទៅនឹងការអំពាវនាវរបស់អ្នកទាំងអស់នោះ ដើម្បីធ្វើឲ្យមានការប្រសើរឡើងនូវល័ក្ខខ័ណ្ឌ ការងារ និងការតំឡើង ប្រាក់ឈ្នួល។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មករជាង១០០០នាក់មក ពីបីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាធេន (Manhattan) ក្នុងខេត្តស្វាយរៀង កំពុងតវ៉ាលើលក្ខខណ្ឌការងាររបស់ពួកគេ ពេលនោះ បុរសម្នាក់កាន់កាំភ្លើង បានបើកការបាញ់ប្រហារ បណ្តាលឲ្យរងរបួសកម្មករស្រ្តីវ័យក្មេងបីនាក់។ អ្នកបាញ់នោះ ត្រូវបានអនុញាតឲ្យភៀសខ្លួនចេញ ទោះបីជាមានវត្តមាននៃកងរាជអាវុធហត្ថនៅទីនោះក៏ដោយ។ បន្ទាប់មក បុរស ម្នាក់នោះ ត្រូវបាន គេស្គាល់ថា ជាអភិបាលស្រុកនៅក្នុងតំបន់នោះ មានឈ្មោះថាឈូក បណ្ឌិត។.

ក្រោយមក លោក ឈូក បណ្ឌិតត្រូវបានចោទប្រកាន់ពីបទ “បង្ករបួសស្នាមដោយអចេតនា” ដែលជាបទចោទគួរអស់ សំណើច ដោយគាត់បានផ្តល់សក្ខីកម្មថា គាត់បានបាញ់ទៅមនុស្ស ជាច្រើនដែលនៅជុំវិញគាត់ នៅក្នុងក្រុមកម្មករ ១០០០នាក់នោះ។ គាត់មិនដែលត្រូវបានឃុំ ខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសឡើយ ទោះបីជា មានការ សារភាពនៅមុខ ព្រះរាជអាជ្ញាថា គាត់បានបាញ់ដោយប្រើអាវុធរបស់គាត់ក៏ដោយ។ នៅគ្រាចុងក្រោយ ការចោទ ប្រកាន់ប្រឆាំងនឹងលោក ឈូកបណ្ឌិតត្រូវបាន លើកចោល នៅក្នុងខែធ្នូ ឆ្នាំ២០១២។

អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែកក្កដា អាជ្ញាធរបានធ្វើការវាយដំយ៉ាងសាហាវ ទៅលើអ្នកដឹកនាំ សហជីពលោក រ៉ុង បញ្ញា បន្ទាប់ពីគាត់បានជួបជុំជាមួយកម្មករសហជីព នៅក្នុងសួនច្បារ សាធារណៈ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ។ កម្មករជាច្រើននាក់បានធ្វើការឲ្យក្រុមហ៊ុនតៃយ៉ាង(Tai Yang) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំលៀកបំពាក់ទៅក្រុមហ៊ុនសំលៀកបំពាក់អន្តជាតិដ៏ធំៗក្នុងចំណោមរោង
ចក្រផ្សេងៗទៀតដូចជាLevi Strauss, GapនិងOldNavy។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា