អត្ថបទ

ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ តុលាការ ជាអាវុធមួយដ៏ មានប្រយោជន៍ ដើម្បីបំបិទសម្លេងអ្នករិះគន់

ចេញផ្សាយ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៣
F T M
សមាជិកប្រាំនាក់​ នៃក្រុមស្ត្រីបឹងកក់ទាំង ១៣នាក់ ដែលជាសកម្មជនដីធ្លីកំពុង អង្គុយ ក្នុងសាលសវនាការសាលាឧទ្ធរណ៍ រង់ចាំស្តាប់សាលដីការបស់អ្នកទាំងនោះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ បន្តិចក្រោយមក តុលាការបានប្រកាសថា ទោសដែលនៅសល់របស់អ្នកទាំងនោះ ត្រូវបានព្យួរ។

ជាផ្នែកមួយនៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី
“សិទិ្ធមនុស្សឆ្នាំ ២០១២៖ ឆ្នាំស្ថិតក្នុងការពិនិត្យឡើងវិញ” នៅថ្ងៃទី១៨ ខែកុម្ភៈ
អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយលំដាប់នៃគេហទំព័រចំនួន ៤ភាគដែលជា
ការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្សសំខាន់ៗនៅក្នុងឆ្នាំ២០១២។ ការដាក់
បន្តិចម្តងៗជារៀងរាល់ថ្ងៃ នឹងត្រូវបានធ្វើឡើងពេញមួយសប្តាហ៍ រហូតដល់
ការបោះពុម្ពផ្សាយរបាយការណ៍ទាំងមូលរបស់យើងនៅថ្ងៃទី១៨ ខែកុម្ភៈ។

អាជ្ញាធរ បន្តពឹងផ្អែកប្រព័ន្ធតុលាការ ដើម្បីបំបិទសម្លេងអ្នកដែលការពារសិទិ្ធ
របស់អ្នកទាំងនោះ ឬ អ្នកដែលមានបញ្ហា ជាមួយអ្នកជំនួញ ដ៏មានអំណាច។
ពេញមួយឆ្នាំ២០១២ ការកោះហៅ និងគម្រាមកំហែងថា នឹងចាប់ខ្លួន របស់ តុលាការត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំភិតបំភ័យ អ្នកការពារ
សិទិ្ធមនុស្ស។

ជាឧទារហណ៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បុគ្គលិកអង្គការអាដហុក លោក ស៊ុំ ច័ន្ធគា ត្រូវបានតុលាការ កោះហៅ សាកសួទាក់ទងនឹងបទល្មើស “ប្តឹងបរិហារ បង្កាច់កេរ្តិ៍” នៃមាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ។ ការកោះហៅនេះ ត្រូវបានគេ ដឹងថាទាក់ទងនឹង ការអន្តរាគមន៍របស់អង្គការអាដហុក នៅក្នុងករណី អ្នកបម្រើ ស្រីម្នាក់ត្រូវបានគេធ្វើបាប និងបំពារបំពានខាងផ្លូវភេទ ដោយ លោក អ៊ុំ សុជាតិ ជាប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ (CMAC)។ បណ្តឹងព្រហ្មទណ្ឌទៅលើលោក ស៊ុំ ច័ន្ធគា ត្រូវបានដក នៅថ្ងៃទី៨ ខែឧសភា ប៉ុន្តែមិនមានអ្វីឆ្ងល់ឡើយ ដែលការកោះហៅសាកសួរនេះ ត្រូវបានធ្វើ ដោយមានទំនាក់ទំនងដោយផ្ទាល់ទៅលើការងាររបស់លោក ក្នុងការជួយ ជនរងគ្រោះនៃការរំលោភសិទិ្ធមនុស្ស។

អ្វីដែលគួរឲ្យភ័យខ្លាច​​ ជាងការចាប់ខ្លួនអ្នកទាំង នោះ គឺជាការផ្តន្ទាទោស អ្នកទាំងនោះ

ថ្ងៃទី២២ ខែឧសភា សកម្មជនជាស្ត្រី ១៣នាក់ មកពីសហគមន៍បឹងកក់ ត្រូវបាន ចាប់ខ្លួន បន្ទាប់ពីធ្វើការតវ៉ាដោយអហិង្សា លើករណីជម្លោះដីធ្លីដែលឈានទៅ ដល់ការផ្លាស់ទីប្រជាពលរដ្ឋចំនួនជាង ៣,៥០០ គ្រួសារ។ អ្នកទាំងនោះបានធ្វើការ តវ៉ាអស់ជាច្រើនម៉ោង ប៉ុន្តែមិនមានការចាប់ខ្លួនទេ គឺរហូតដល់ប្រជាពលរដ្ឋ មួយចំនួន ការច្រៀងចម្រៀង ប្រកបដោយសេចក្តីក្លាហាន។

អ្វីដែលគួរឲ្យភ័យខ្លាចជាងការចាប់ខ្លួនអ្នកទាំងនោះ គឺជាការផ្តន្ទាទោស អ្នកទាំងនោះ។ សវនាការយ៉ាងធំមួយ លើករណីស្ត្រីទាំង ១៣នាក់ ត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោយថ្ងៃចាប់ខ្លួនអ្នកទាំងនោះ។ ក្រុមស្ត្រីទាំងនោះ ចូលខ្លួនក្នុងតុលាការក្នុងឋានៈជាជនសង្ស័យ ហើយនៅក្នុងរយៈពេលជាច្រើនម៉ោង ក្រោយមកស្ត្រីទាំងនោះ មានឋានៈជាឧក្រិដ្ឋជន ដែលត្រូវបានផ្តន្ទាទោស។ មេធាវីការពារ សកម្មជនទាំងនោះ បានស្នើសុំពន្យាពេលនីតិវិធី ប៉ុន្តែសំណើរនេះ ត្រូវបានបដិសេធ។ មេធាវីក៏ត្រូវបានបដិសេធមិនឲ្យទទួលបានឯកសារពាក់ព័ន្ធនឹងការចោទប្រកាន់ និងភស្តុតាង។ ហើយមេធាវីទាំងនោះ ថែមទាំងមិនត្រូវបានអនុញ្ញាតឲ្យកោះហៅសាក្សីទៀតផង។

ព្រះកេសរបស់ព្រះភិក្ខុ លួន សុវ៉ាត ត្រូវបាន​គេយកដៃចាប់រុញ ខណៈពេលដែល​អាជ្ញាធរបង្ខំព្រះអង្គឲ្យ​ចូលក្នុង​រថយន្ត ឡង់គ្រីស័រ។

ស្ត្រីទាំងអស់ ត្រូវបានតុលាការផ្តន្ទាទោសដូចគ្នាពីបទ “កាន់កាប់ដីធ្លី ដោយខុស ច្បាប់” និង “រារាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស” និងដាក់ ពន្ធនាគារចំនួន ពីរឆ្នាំកន្លះ។ នៅខាងក្រៅតុលាការ ពលរដ្ឋសហគមន៍បឹងកក់ ពីរនាក់ទៀត ត្រូវបានចាប់ខ្លួន ហើយព្រះសង្ឃ ជាសកម្មជន ព្រះតេជគុណ លួន សូវាត ត្រូវបានហ៊ុមព័ទ្ធ ដោយអាជ្ញាធរស៊ីវិល និងសាសនា ហើយបង្ខំព្រះអង្គឲ្យ និមន្តចូលក្នុងរថយន្ត. ព្រះតេជគុណ ត្រូវបានគេដឹកទៅកាន់វត្តមួយ ដែលនៅ កន្លែងនោះ ព្រះអង្គត្រូវបានគេគម្រាមកំហែងនឹងអាចចាប់ ព្រះអង្គផ្សឹក និងចោទប្រកាន់ បទព្រហ្មទណ្ឌ ប្រសិនបើព្រះអង្គមិនបញ្ឈប់ធ្វើការទាក់ទាញមតិ គាំទ្រជួយជនរងគ្រោះ ដែលត្រូវបានគេរំលោភសិទិ្ធមនុស្ស។ នៅក្នុងការទទួល ស្គាល់នូវការងារ របស់ព្រះអង្គ ព្រះតេជគុណ លួន សូវាត បាន Martin Ennals ឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្ស កាលពីថ្ងៃទី២ ខែតុលា ដែលធ្វើឲ្យព្រះអង្គ ជាប្រជាពលរដ្ឋខ្មែរតែម្នាក់ ដែលទទួលបានកិត្តយសប្រកប ដោយកិត្យានុភាព ដែលពានរង្វាន់នេះ ត្រូវបានគេដឹងជាភាសាសាមញ្ញថា “ពានរង្វាន់ណូបែលសម្រាប់សិទិ្ធមនុស្ស”។ ព្រះតេជគុណ សូវាត គឺជាព្រះសង្ឃព្រះពុទ្ធសាសនាទីមួយ និងជាប្រជាពលរដ្ឋអាស៊ានទីមួយ ដែលទទួលបាន ពានរង្វាន់នេះ។

តាមរយៈការយុទ្ធនាការទាក់ទាញមតិគាំទ្រថ្នាក់ជាតិ និងអន្តរជាតិយ៉ាងខ្លាំងក្លា ដែលជាការគាំទ្រដោយអង្គការសិទិ្ធមនុស្ស
លីកាដូ សាលាឧទ្ធរណ៍បាន ដោះលែង ស្ត្រីបឹងកក់ទាំង ១៣នាក់ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលមួយខែ និងបីថ្ងៃមក។
ទោះជាយ៉ាងណាក៏ដោយ ក៏បទចោទប្រកាន់លើអ្នកទាំងនោះ មិនត្រូវបានដកឡើយ ហើយការផ្តន្ទាទោសត្រឹមតែត្រូវ
បានព្យួរ ដែលនេះមានន័យថា ស្ត្រីទាំង ១៣នាក់ នៅតែស្ថិតក្នុងកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ លើបទល្មើសដែល
អ្នកទាំងនោះពុំបានប្រព្រឹត្តទាល់តែសោះ។ ការតស៊ូនេះ មិនត្រូវបានបញ្ចប់ឡើយ ដោយ​​ស្ត្រីទាំង ១៣នាក់ កំពុងមាន
គម្រោងប្តឹងសាទុក្ខលើការផ្តន្ទាទោស នៅឯតុលាការកំពូល។ មេធាវីរបស់អង្គការលីកាដូ បានជួយធ្វើជាអ្នកតំណាង
ឲ្យស្ត្រីទាំងនោះគ្រប់នីតិវិធីទាំងអស់។

ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ភាពរីករាយទាក់ទងនឹងការដោះលែងស្ត្រីបឹងកក់ទាំងនោះ ត្រូវបានដិតដាមដោយអំពើ
ហិង្សារបស់អាជ្ញាធរ។ នៅខណៈដែលសវនាការសាលាឧទ្ធរណ៍ កំពុងដំណើរការ នគរបាលអន្តរាគមន៍ប្រឆាំងកុប្បកម្ម
ត្រូវបានដាក់ពង្រាយដើម្បីការពារ មិនឲ្យពលរដ្ឋបឹងកក់ និងអ្នកដទៃទៀតអាចចូលក្នុងតុលាការ។ នៅពេលដែលក្រុម
កុមាររបស់ ស្ត្រីដែលត្រូវបានគេកាត់ទោសព្យាយាមរុញចូលឆ្លងកាត់ការបិទផ្លូវ មន្ត្រីនគរបាល បានប្រើអំពើ ហិង្សា ដែល
បណ្តាលឲ្យរបួសពលរដ្ឋចំនួន ៥នាក់ និងកុមារចំនួន ៧នាក់ ដែលត្រូវទទួលការ ព្យាបាល។ ក្នុងចំណោមជនរងគ្រោះ
ទាំងអស់ មានស្ត្រីម្នាក់ (ជាប្អូនស្រីរបស់អ្នកតំណាងម្នាក់ ដែលត្រូវបានជាប់ក្នុងពន្ធនាគារ) បានរលូតកូន បន្ទាប់ពីត្រូវ
បានមន្ត្រីនគរបាលទាត់ចំពោះ។ ក្រុមពេទ្យរបស់អង្គការសិទិ្ធមនុស្សលីកាដូ ក៏បានជួយជ្រោមជ្រែងនាងក្នុងការទៅ
ព្យាបាលនៅមន្ទីរពេទ្យ។

ការផ្តន្ទាទោសនៅខែបន្ទាប់

ទោះជាយ៉ាងណាក៏ដោយ ជ័យជំនះដ៏តិចតួចនៅក្នុងករណីស្ត្រីបឹងកក់ទាំង ១៣នាក់ កើតមាន ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ នៅពេលដែលស្ថានភាពសិទិ្ធមនុស្សកាន់តែមានភាពយ៉ាប់យឺន ឡើងៗនៅខែបន្ទាប់ៗមកទៀត។

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ វិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយក្នុងចំនោមវិទ្យុឯករាជ្យមួយចំនួនតូច​នៅប្រទេស
កម្ពុជា បានផ្សាយអំពីរបាយការណ៍ស្តីពី “ពាក្យបណ្តឹង” ដែលត្រូវ បានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយ
ចោទប្រកាន់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយ ចំនួនពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ដែលទាក់ទងនឹង ការផ្លាស់ទី
ដោយបង្ខំ និងការ បណ្តេញចេញ។ ម្ភៃបួនម៉ោងក្រោយមក បន្ទាប់ពីវិទ្យុសំបុកឃ្មុំបានផ្សាយតាមរលក​ ធាតុអាកាស ជាលើកដំបូងពីព័ត៌មាននេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានអំពាវនាវជាសាធារណៈឲ្យមានការចាប់ខ្លួន
លោកម៉ម សូណង់ដូ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ដែលបានផ្សាយ ទូទាំងប្រទេស។

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដីការចាប់ខ្លួន ត្រូវបានចេញដោយលោកចៅក្រមស៊ើបសួរ ខេត្តក្រចេះ ចុក ងួន ដោយ
ចោទប្រកាន់លោក ម៉ម សូណង់ដូ ពីបទទាក់ទងនឹងចលនា ដែល ត្រូវបានគេហៅថា “អបគមន៍” នៅខេត្តក្រចេះ(ដូចគ្នា
នឹងគម្រោង ដែលគ្មានភស្តុតាងច្បាស់លាស់ ដែលនាំឲ្យអាជ្ញាធរធ្វើការលុកលុយភូមិប្រមា និងធ្វើឲ្យស្លាប់ក្មេងស្រីអាយុ
១៤ឆ្នាំម្នាក់)។ តាំងពីខែមករា ឆ្នាំ២០១២មកអ្នកភូមិប្រមាបានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ស្មុគស្មាញ និងត្រូវបានគេដឹង
លឺគ្រប់គ្នា ជាមួយក្រុមហ៊ុនកាសូទីម ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរ និងកាន់កាប់ដីសម្បទាន
ចំនួន១៥០០០ហិកតា នៅក្បែរភូមិរបស់ពួកគាត់។ អ្នកភូមិមួយចំនួន គឺជាសមាជិកនៃអង្គការមិនមែនរដ្ឋាភិបាលមួយដែល
ត្រូវបានបង្កើតឡើងដោយ លោក សូណង់ដូ មានឈ្មោះថា សមាគមអ្នកប្រជាធិបតេយ្យ។

លោក សូណង់ដូ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៥ ខែកក្កដា ហើយត្រូវបានឃុំខ្លួនពីបទចូលរួមនៅក្នុងចលនាបំបែករដ្ឋ ញុះញង់ប្រជាពលរដ្ឋឲ្យកាន់ អាវុធប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងរារាំងអាជ្ញាធរសាធារណៈ។ នេះគឺជាលើក
ទីបីហើយ ដែលលោកត្រូវបានគេចាប់ខ្លួនទាក់ទងនឹងបទចោទដែលមានលក្ខណៈនយោបាយ ចាប់តាំងពីឆ្នាំ ២០០៣មក។

អ្នកគាំទ្រលោក ម៉ម សូណង់ដូ ធ្វើការតវ៉ា នៅក្បែរសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រកាសសាលក្រម លើករណី លោក សូណង់ដូ ដែលជាម្ចាស់ ស្ថានីយ៍វិទ្យុឯករាជ្យ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២

ថ្ងៃទី១ ខែតុលា លោក សូណង់ដូ ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារចំនួន
២០ឆ្នាំ។ ភស្តុតាង ដែលត្រូវបានបង្ហាញសម្រាប់គាំទ្រគម្រោងអបគមន៍រួមមាន
ឧបករណ៍កសិកម្មចាស់ៗនានា ដែលអាជ្ញាធរថ្លែងថា អ្នកភូមិបានមានគម្រោង
ប្រើប្រាស់ដើម្បីបង្ក្រាបកងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្តន្ទាទោសនេះ
បានធ្វើឲ្យមានការតវ៉ាពីសហគមន៍ជាតិ និងអន្តរជាតិប៉ុន្តែ លោក ម៉ម សូណង់ដូ
នៅតែស្ថិតនៅក្នុងពន្ធនាគាររហូតដល់បច្ចុប្បន្ន។

បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលធ្វើការផ្នែកសិទិ្ធមនុស្សម្នាក់ក៏ត្រូវបាន
ទាញឲ្យចូលក្នុងរឿង នៅខេត្តក្រចេះ នៅខែសីហា ផងដែរ នៅពេល
ដែលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក ចាន់
សូវេត ដែលជាអ្នកធ្វើការផ្នែកសិទិ្ធមនុស្សជាយូរមកហើយនៅសមាគម
ការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អង្គការអាដហុក) តាំងពីឆ្នាំ
១៩៩៥។ លោក សូវេត ដែលត្រូវបានគេដឹងជាទូទៅថា ជាអ្នកពូកែនិយាយមិនសំចៃរិះគន់រាជរដ្ឋាភិបាល ត្រូវបានតុលាការ កោះហៅធ្វើការសាកសួរទាក់ទងនឹងការផ្តល់ជំនួយ ដែលលោកបានផ្តល់ឲ្យជនសង្ស័យម្នាក់ក្នុង ចំណោមជនសង្ស័យ
ជាច្រើននៅក្នុងករណីនោះ។

... ការទប់ទល់ជា សាធារណៈទៅលើ អ្នកការពារសិទិ្ធមនុស្ស ដែលយើងបានឃើញ នៅក្នុងមួយទសវត្សន៍ នេះ។

ដីកាកោះហៅ ត្រូវបានចេញតែក្នុងរយៈពេលមិនដល់ពីសប្តាហ៍ផង បន្ទាប់ពីការ
ថ្លែងសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សាយជា សាធារណៈ
ដែលពេលនោះសម្តេច លោកបានស្នើសុំឲ្យបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល
ម្នាក់ ដែលមិនបញ្ចេញអត្តសញ្ញាណមកធ្វើការ “សារភាព” ពីរឿងផ្តល់ជំនួយ
ដល់អ្នកភូមិខេត្តក្រចេះ។ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា សម្តេចនាយករដ្ឋ
មន្ត្រី លោកបានងាកទៅរកមន្ត្រីរបស់លោក ហើយមានប្រសាសន៍សួរថា “តើ
អ្នកនោះត្រូវបានគេហៅមកសាកសួរហើយឬនៅ? នៅទេ? មិនទាន់បានហៅទេ
ឬ...” នេះ បង្ហាញថាករណីព្រហ្មទណ្ឌមកលើលោក សូវេត ត្រូវបានបើក
ត្រឹមរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី។ សម្ព័ន្ធនៃអង្គការសង្គមស៊ីវិល
ដែលរួមមានអង្គការ សិទិ្ធមនុស្ស លីកាដូ ដែរ បានយល់ឃើញថាការកោះហៅនេះជា “ការទប់ទល់ជាសាធារណៈទៅលើ
អ្នកការពារសិទិ្ធមនុស្ស ដែលយើងបានឃើញនៅក្នុងមួយទសវត្សន៍នេះ” និង “គ្មានអ្វីក្រៅ ពីការខំប្រឹងចោទប្រកាន់ថា
ជាបទល្មើសព្រហ្មទណ្ឌលើសកម្មភាពដែលស្របច្បាប់របស់អង្គការមិនមែនរដ្ឋាភិបាល”។ លោក សូវេត បានចូលខ្លួន
ទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២៤ ខែធ្នូ ហើយមិន ត្រូវបានចោទប្រកាន់ទេ ប៉ុន្តែករណីរបស់លោកនៅតែមិនទាន់ចប់ជា
ស្ថាពរនោះទេ (តុលាការ មានសិទិ្ធប្តឹងឧទ្ធរណ៍រយៈពេល ១ខែ)។ នៅពេលដែលរឿងរ៉ាវនៅក្នុងខេត្តក្រចេះមិនទាន់ចប់
សព្វគ្រប់ សកម្មជនដីធ្លីដ៏ល្បីពីរនាក់ (អ្នកស្រីយ៉ោម បុប្ផា មកពីសហគមន៍បឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី មកពី
សហគមន៍បុរីកីឡា) ត្រូវបាន ចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្នរង់ចាំបើកសវនាការ មុនក្រោយគ្នាតែ២៤ម៉ោង
តែប៉ុណ្ណោះកាលពីខែកញ្ញា។ កាលពីខែធ្នូ អង្គការលើកលែងទោសអន្តរជាតិបានប្រកាសថា ស្ត្រីទាំងពីរគឺជា អ្នកទោសមនសិការ។

អ្នកស្រី បុប្ផា ត្រូវបានចាប់ខ្លួន ដោយត្រូវគេចោទថា បានវាយដំលើអ្នករត់ម៉ូតូឌុបម្នាក់ ដែលមានសាក្សីជាច្រើនបានអះ
អាងម្តងហើយម្តងទៀតថា ម៉ូតូឌុបរូបនោះជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកស្ត្រី។ ភស្តុតាងដែលត្រូវបានបង្ហាញនៅ
សវនាការ បានបង្ហាញថា អ្នកស្រីមិនបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះទេ។ អ្នកស្រីត្រូវបានគេកាត់ទោស ឲ្យជាប់
ពន្ធនាគាររយៈពេល៣ឆ្នាំ កាលពីថ្ងៃទី២៦ ខែធ្នូ (អ្នកស្រីបានក្លាយជាអ្នកទោសម្នាក់ទៀតនៅក្នុងប្រព័ន្ធពន្ធនាគារដែល
យ៉ាប់យឺនដោយការផ្ទុកចំនួនអ្នកទោសច្រើនជាងជិតពីរដងនៃចំនួនអ្នកទោស ដែលពន្ធនាគារអាចផ្ទុកជាបានធម្មតា។

អ្នកស្រី សាក់ មុន្នី ត្រូវបានចាប់ខ្លួន ដោយត្រូវគេចោទថាបានក្លែងបន្លំឯកសារក្នុងនាមជា កូនប្រុសពិការរបស់អ្នកស្រី (ជនរងគ្រោះនៃសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនផាន អ៊ីមិច នៅសហគម បុរីកីឡា)។ មិនមានភស្តុតាង ដែលបង្ហាញ
ថាអ្នកស្ត្រី បានការក្លែងបន្លំឯកសារនោះទេ។ នៅខណៈនោះ ក្រុមហ៊ុន ផាន អ៊ីមិច បានល្មើសនឹងការព្រមព្រៀងរបស់ខ្លួន
ជាឯកតោភាគី ក្នុងការសាងសង់អគារសម្រាប់ពលរដ្ឋដែលត្រូវបានគេបណ្តេញចេញ។ តាមកិច្ចសន្យា ក្រុមហ៊ុនផាន អ៊ីមិច
នោះ មានកាតព្វកិច្ចត្រូវតែសង់អគារចំនួន ១០ ប៉ុន្តែសង់បានត្រឹមតែ ៨ អគារ ប៉ុណ្ណោះ។

នៅថ្ងៃទី២៦ ខែធ្នូ អ្នកស្រី សាក់ មុន្នី ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារត្រឹមរយៈពេល ដែលគាត់ត្រូវបានគេឃុំខ្លួន ហើយអ្នកស្រីត្រូវបានដោះលែងនៅពេលនោះផងដែរ។

នៅថ្ងៃដដែល លោក ប៊ន សំណាង និង សុក សំអឿន (បុរសពីរនាក់ ដែលត្រូវបានចោទ ប្រកាន់ពីបទឃាតកម្ម
លើមេដឹកនាំសហជីព លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនម្តងទៀត បន្ទាប់ពី
តុលាការសាលាឧទ្ធរណ៍ បានបើកសវនាការជាលើកទី២ លើករណីរបស់អ្នកទាំងពីរ។ អ្នកទាំងពីរ ដែលត្រូវបានគេ
ដឹងលឺជាទូទៅថា ជាឃាតករសប្បនិម្មិត ត្រូវបានដោះលែងម្តង កាលពីខែធ្នូ ឆ្នាំ ២០០៨ ដោយតុលាការកំពូលដ៏
ក្លាហាន ដែលបានសម្រេច ឲ្យធ្វើការស្រាវជ្រាវបន្ថែមទៅលើការសម្លាប់នោះ នៅពេលដែលភស្តុតាងជាច្រើនបង្ហាញ
អំពីភាពមិនមានពិរុទ្ធរបស់អ្នកទាំងពីរ។ ដោយមិនមានបង្ហាញនូវភស្តុតាងថ្មីអំពីពិរុទ្ធភាព (កំហុស) របស់អ្នកទាំងពីរ
ក្នុងអំឡុងពេលសវនាការលើកទី២ នៅខែវិចិ្ឆកា ឆ្នាំ២០១២សាលាឧទ្ធរណ៍បានបង្គាប់ឲ្យឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារ
ដោយបន្តទទួលទោស ពីការកាត់ទោសពីមុនរបស់អ្នកទាំងពីររយៈពេល ២០ឆ្នាំ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា