អត្ថបទ

ការពិនិត្យឡើងវិញនា ឆ្នាំ២០១២៖ ការបង្ក្រាបលើ សិទ្ធសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការជួបប្រជុំគ្នា

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៣
F T M
ប្រជាពលរដ្ឋបឹងកក់ម្នាក់ស្រែកយំយ៉ាងខ្លាំង នៅថ្ងៃ១០ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ បន្ទាប់ពីនគរបាលវាយទៅលើក្រុមបាតុករ ដែលមានបំណងហែក្បួនទៅកាន់អគារទីស្តី ការគណៈរដ្ឋមន្ត្រី

ជាផ្នែកមួយ នៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី “សិទិ្ធមនុស្សឆ្នាំ ២០១២៖ ឆ្នាំស្ថិតក្នុងការពិនិត្យឡើងវិញ នៅថ្ងៃទី១៨ ខែកុម្ភៈ អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយ លំដាប់នៃគេហទំព័រចំនួន ៤ភាគ ដែលជាការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងឆ្នាំ២០១២។ ការដាក់បន្តិចម្តងៗជារៀងរាល់ថ្ងៃនឹងត្រូវបានធ្វើឡើងពេញមួយសប្តាហ៍រហូត ដល់ការបោះពុម្ពផ្សាយរបាយការណ៍ទាំងមូលរបស់យើងនៅថ្ងៃទី១៨ ខែកុម្ភៈ។

ការទប់ទល់ដ៏ខ្លាំងក្លាបំផុតទៅលើសេរីភាពនៃការបញ្ចេញមតិនៅក្នុងឆ្នាំ២០១២ បានកើតឡើងនៅខែកញ្ញា នៅពេលអ្នកកាសែតដែលពូកែជជីករករឿងអាស្រូវ ម្នាក់ឈ្មោះ ហង្ស សេរីឧត្តម ត្រូវបានគេសម្លាប់។ រាងកាយរបស់គាត់ត្រូវបាន គេបំផ្លាញខ្ទេចខ្ទីយ៉ាងតិចណាស់ត្រូវបាន កាប់ចំនួន ៦ពូថៅ ត្រូវបានរកឃើញ នៅក្នុងឡានរបស់គាត់។ កិច្ចការងាររបស់ លោក ឧត្តម គឺផ្តោតលើការបង្ហាញពី ការកាប់ឈើខុសច្បាប់ និងឧក្រិដ្ឋកម្មព្រៃឈើ ដែលពាក់ព័ន្ធនឹង អ្នកមានអំណាច នៅក្នុងតំបន់។

ក្នុងខណៈដែលប្រទេសកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងការឈានជិត មកដល់នៃការបោះឆ្នោតឃុំ/សង្កាត់សម្រាប់ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានបង្ហាញនូវ ភាពកើនឡើងពីការមិនយោគយល់លើការជួបជុំដោយអហិង្សា និងការបញ្ចេញមតិ។

នៅក្នុងខែមីនា ប្រជាពលរដ្ឋ៣០នាក់ មកពីខេត្តកោះកុង បានធ្វើដំណើរមក ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិទៅស្ថានទូតចិនទាក់ទងនឹងបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន អភិវឌ្ឈន៍សហភាពចិន ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារ ជាង ១,០០០គ្រួសារ។ អាជ្ញាធរបានប្រឈមមុខជាមួយក្រុមប្រជាពលរដ្ឋនៅផ្ទះសំណាក់ ដែលគេស្នាក់នៅក្នុងរាជធានីភ្នំពេញ ដោយបានបង្ខំពួកគេឲ្យចូលឡាន ដើម្បីបញ្ជូន អ្នកទាំងនោះត្រលប់ទៅខេត្តកោះកុងវិញ។ អ្នកដឹកនាំក្រុមពីរនាក់ក្នុងចំនោម អ្នកដឹកនាំជាច្រើននាក់ ត្រូវបានឃុំខ្លួននៅទីក្រុងភ្នំពេញ។

រឿងដូចគ្នានេះដែរ នៅក្នុងខែឧសភា តុលាការខេត្តពោធិ៍សាត់បានបើកបណ្តឹងព្រហ្មទណ្ឌទៅលើ លោក គុជ វ៉េង អ្នកដឹកនាំសហគមន៍ល្បីម្នាក់ ដោយចោទលោកពីបទញុះញុងពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងសហគមន៍ នៅក្នុងខេត្តពោធិ៍សាត់ និងក្រុមហ៊ុនភាពីម៉ិច។ លោកត្រូវបានគេជូនដំណឹងអំពីសំនុំរឿងព្រហ្មទណ្ឌនេះ នៅថ្ងៃដែលលោកបានធ្វើដំណើរជាមួយមេធាវីលីកាដូ មួយចំនួន ដើម្បីប្តឹងក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់
សហគមន៍លោកពាក់ព័ន្ធនឹងជម្លោះដីធ្លី។

ដីធ្លី និងការងារ ... បានក្លាយជាបញ្ហា សិទ្ធិមនុស្សយ៉ាង ក្តៅគគុកបំផុត នៅក្នុងប្រទេស
កម្ពុជានាពេល បច្ចុប្បន្ន នេះ។ ដីធ្លី និងការងារ គឺជាគ្រឹះ ដ៏រឹងមាំ នៃជីវិតរស់ នៅប្រចាំថ្ងៃ​ របស់ ប្រជាពលរដ្ឋ ដែលអ្នកទាំងនោះ គឺជាស្នូល នៃសង្គម។
ពេលដែលគ្មាន​ យុត្តិធម៌នៅ ក្នុងផ្នែកទាំងពីរនេះ វាក៏នឹងមិនមាន យុត្តិធម៌ នៅផ្នែកផ្សេង
ទៀតផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ កិច្ចប្រជុំអាស៊ីបូព៌ាលើកទី៧ នៅក្នុងខែវិច្ឆិកា និងការជួបជុំបន្ទាប់បន្សំ នៃបណ្តារអង្គការសង្គមស៊ីវិលមកពីបណ្តាប្រទេសអាស៊ាន ជាច្រើននៅមុនពេលកិច្ចប្រជុំកំពូលទាំងនោះ បានបង្កើតឲ្យមានការបង្ក្រាបថ្មីមួយ ទៅលើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំគ្នា។

មុនពេលកិច្ចប្រជុំកំពូលនេះ អាជ្ញាធរបានរំលឹកឲ្យដឹងមុនម្តងហើយម្តងទៀត តាមរយៈទូរទស្សន៍ វិទ្យូ ប្រព័ន្ធអេឡិចត្រូនិច និងការបោះផ្សាយតាមកាសែតថា ប្រជាពលរដ្ឋគួរតែរក្សាអាកប្បកិរិយាឲ្យបានល្អក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ហើយថាប្រសិនបើមានអ្នកណាម្នាក់ធ្វើឲ្យមានចលាចលនោះ នឹងមិនត្រូវបាន អនុគ្រោះបានឡើយ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងនឹងមិនអនុញ្ញាតឲ្យមានក្បួន ដង្ហែនៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលមានមនុស្ស ៣,០០០នាក់ ដែលមកពីក្នុងប្រទេស កម្ពុជា និងនៅក្នុងតំបន់រៀបចំ ដោយសមាជប្រជាជនអាស៊ាន/សាមគ្គី ភាពសម្រាប់ ការតស៊ូមតិប្រជាជនអាស៊ាន (AGPA/SAPA) (បណ្ដាញសង្គមស៊ីវិលក្នុងតំបន់
អាស៊ាន)ឡើយ។ ប៉ុន្តែទីបំផុត មនុស្សប្រមាណ ១,៥០០ នាក់ បានជួបជុំគ្នានៅ តាមដងវិថីមុខមជ្ឈមណ្ឌលវប្បធម៌កូរ៉េក្នុងរាជធានីភ្នំពេញ ហើយបានដង្ហែក្បួន ទៅជិតរដ្ឋសភាជាតិ ដែលជាកន្លែងដែលអ្នកទាំងនោះនៅទីនោះ បានប្រហែលបីម៉ោង ដោយគ្មានការបង្អាក់ដំណើរឡើយ។

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា យ៉ាងតិចណាស់មានម្ចាស់ទីតាំងចំនួន ៥កន្លែង បានបញ្ចប់កិច្ចសន្យាជា
ឯកតោភាគីនៅគៀកពេលក្នុងការរៀបចំព្រឹត្តិការណ៍សង្គមស៊ីវិល ដោយសារមានការឃាត់ឃាំង និងការគម្រាម
កំហែងពីអាជ្ញាធរ។ ដូចជានៅក្នុងករណីមួយ ភោជនីយដ្ឋានស្ទឹងមាសនៅក្នុងទីក្រុងភ្នំពេញ (ជាកន្លែងដែល
សមាជប្រជាជនអាស៊ាន/សាមគ្គីភាពសម្រាប់តស៊ូមតិប្រជាជនអាស៊ានធ្វើការបើកកម្មវិធី) បានបញ្ចប់កិច្ចសន្យា
នៅថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ នៅខណៈដែលមនុស្សប្រមាណ ១,៥០០នាក់ កំពុងធ្វើដំណើរមកតាមផ្លូវដើម្បី
ជួបជុំគ្នានៅកន្លែងនោះ។ ទាំងប្រព័ន្ធបណ្តាញផ្គត់ផ្គង់អគ្គសនី និងទឹកនៅកន្លែងកម្មវិធីត្រូវបានផ្តាច់។

បុរសម្នាក់ ដែលបានចូលរួមនៅក្នុងការដើរ ហែក្បួនរបស់ក្រុមសង្គមស៊ីវិលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ គឺនៅមុនព្រឹត្តិការណ៍ នៃកិច្ច ប្រជុំកំពូលអាស៊ាន លើកទី២១។ អាជ្ញាធរខំប្រឹងរារាំងការជួបជុំនេះ។

ស្របពេលគ្នានេះដែរ សកម្មជនជាង២៥០នាក់ មកពីពាសពេញប្រទេសកម្ពុជា
ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសំណាក់ដែលពួកគេស្នាក់នៅ ឯអ្នកខ្លះទៀតបាន
ចាកចេញនៅពាក់កណ្តាលអាធ្រាត្រ។ សកម្មជនមួយចំនួនទៀត បានទទួល
ការគម្រាមកំហែងតាមរយៈទូរស័ព្ទ ដោយព្រមានអ្នកទាំងនោះ ឲ្យស្ងៀមស្ងាត់
ក្នុងអំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ូលីសបង្កប់ និងនគរបាល
ដែលពាក់ឯកសណ្ឋាន បានគម្រាមកំហែងដោយផ្ទាល់លើសកម្មជនទាំងនោះ
ដោយបានព្យាយាមចូលទៅក្នុងការិយាល័យអង្គការមិនមែនរដ្ឋាភិបាលមួយ
ហើយបានបង្អាក់ដំណើរការសិក្ខាសាលាមួយ ដោយសួររកបញ្ជីឈ្មោះអ្នក
ចូលរួមទាំងអស់ ហើយក៏បានធ្វើការនិយាយបែបគម្រាមកំហែងទៀតផង។
អាជ្ញាធរទាំងនោះ ក៏បានសួររកទីតាំងទាំងអស់ ដែលអង្គការមិនមែនរដ្ឋាភិ
បាលបានរៀបចំសម្រាប់ការប្រជុំដែលពាក់ព័ន្ធនឹងអាស៊ាន ទាំងការជួបជុំ
AGPA/SAPA និងការប្រជុំដោយឡែកផ្សេងទៀត ដែលរៀបចំឡើងដោយ
សន្និសីទអង្គការ សង្គមស៊ីវិលនៅអាស៊ាន/វេទិការប្រជាជនអាស៊ាន (ACSC/APF)។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ប្រជាពលរដ្ឋចំនួន ៨នាក់ នៅភូមិថ្មគោល ដែលស្ថិតនៅ​
ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបាន ចាប់ និងឃុំខ្លួនបន្ទាប់ពីអ្នក
ទាំងនោះបានសរសេរអក្ស “SOS” នៅលើដំបូលផ្ទះរបស់ពួកគេ ជិតនឹងរូបប្រធា
នាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយសារតែលោកនឹងមកដល់
ភ្នំពេញក្នុងសបា្តហ៍បន្ទាប់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។ ប្រជាពលរដ្ឋទាំងនោះ
(ដែលមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់) គឺជាពលរដ្ឋក្នុងចំណោមពលរដ្ឋ
ចំនួន ១៦៥ គ្រួសារ ដែលបានទទួលនូវសេចក្តីជូនដំណឹងពីការបណ្តេញចេញនៅ
ក្នុងខែកក្កដា។ សេចក្តីជូនដំណឹងទាំងនោះ បានអះអាងថា ប្រជាពលរដ្ឋទាំងនោះ
កំពុងរស់នៅលើដីរដ្ឋ។ ប្រជាពលរដ្ឋទាំងនោះ ត្រូវបានដោះលែងបន្ទាប់ពីការចាប់
និងឃុំខ្លួនអស់រយៈពេល១២ម៉ោង។

ក្នុងខែវិច្ឆិកា រាជរដ្ឋាភិបាលបានចេញសារាចរណ៍ថ្មីមួយ ដើម្បីបិទអាជីវកម្មសាលអ៊ីនធឺណិតកាហ្វេ ទាំងអស់ដែលមានទីតាំងក្នុងចំងាយ ៥០០ម៉ែត្រ ពីគ្រឹះស្ថានអប់រំ និងសាលារៀន (ជាបទបញ្ជា ដែលប្រសិនបើត្រូវបានអនុវត្តនោះនឹងស្ទើរតែហាមឃាត់ ការធ្វើអាជីវកម្មប្រភេទនេះទាំងស្រុង នៅកណ្តាលរាជធានីភ្នំពេញ)។ បន្ទាប់ពីការតវ៉ាលើសេចក្តីប្រកាសបែបអវិជ្ជមាននេះមក អាជ្ញាធរសាធារណៈ បានបដិសេធថា ពួកគេមានបំណងក្នុងការបិទអាជីវកម្មសាលអ៊ីនធឺណិតមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្លេងនៃសារាចរណ៍នេះ អាចនាំឲ្យមានការភ័យខ្លាចថា ច្បាប់ស្តីពីការគ្រប់គ្រង់ប្រព័ន្ធអ៊ិនធឺណិត (ដែលអាចត្រូវបានអនុម័តនៅដើមឆ្នាំ២០១៣) អាចឲ្យមានបទបញ្ញត្តិរឹតបន្តឹងធ្ងន់ធ្ងរ ដល់ការប្រើប្រាស់ប្រពន្ធ័អ៊ីនធឺណិត។

ស្ថានភាពវិវឌ្ឍន៍ទៅរកភាពវិជ្ជមានមួយទៀត មនុស្សប្រមាណជាង៤២,០០០នាក់ មកពីទូទាំងប្រទេស
កម្ពុជា បានប្រារព្ធ ទិវាសិទិ្ធមនុស្សអន្តរជាតិ ព្រឹត្តិការណ៍ជាច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ។ ព្រឹត្តិការណ៍ជាច្រើនបំផុតបានប្រព្រឹត្តិឡើងដោយគ្មានអំពើហិង្សា ប៉ុន្តែពិធីខ្លះបានប្រព្រឹត្តិដោយមានអំពើហិង្សា ជាពិសេសការក្បួនដង្ហែដែលរៀបចំដោយសហគមន៍បងកក់ បានបញ្ចប់ដោយអំពើហិង្សាយ៉ាងខ្លាំងរបស់នគរបាល នៅពេលប្រជាពលរដ្ឋ ប៉ុនប៉ងដង្ហែក្បួនទៅកាន់អគារទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកចូលរួមនៅក្នុងព្រឹត្តការណ៍ជាច្រើន បានចុះហត្ថលេខាលើញ្ញត្តិជាអាវយឺតដើម្បីអំពាវនាវឲ្យមានការបញ្ឈប់ការ
បណ្តេញចេញ ដែលជាបញ្ហាមួយធំក្នុងចំណោមបញ្ហាជាច្រើន។ បន្ទាប់មក អាវយឺតនោះ ត្រូវបាននាំយកទៅរដ្ឋ
សភាជាតិនៅថ្ងៃទី១៧ ខែធ្នូ ដោយពាំនាំជាច្រើនពាន់នូវសម្ភារៈតស៊ូមតិ ដើម្បីអំពាវនាវឲ្យមានការបញ្ឈប់
ការបណ្តេញចេញ ដែលសម្ភាៈទាំងនោះផ្ញើរពីសមាជិកអង្គការលើកលែងទោសអន្តរជាតិ មានដូចជាប្រទេស
កូរ៉េខាងត្បូង ញូហ្សឺលែន បារាំង និងអាល្លឺម៉ង់។ ការជួបជុំគ្នានៅមុខរដ្ឋសភាជាតិ អ្នករៀបចំកម្មវិធី និងក្រុមអ្នក ស្ម័គ្រចិត្តបានរាំបទ Gangname Style ដើម្បីទាមទារសិទ្ធិដីធ្លី ដោយពាក់អាវយីត ដែលសរសេរគាំទ្រពីប្រជាពល
រដ្ឋកម្ពុជា ប្រមាណជាង ១១,០០០នាក់។

ក្រលេកមើលស្ថានភាពឆ្នាំ២០១៣

ដោយសារតែឆ្នាំ២០១៣ ទើបតែចាប់ផ្តើម យ៉ាងតិចណាស់អ្នកការពារសិទ្ធិមនុស្ស ១២ នាក់ នៅតែជាប់ពន្ធនាគារ, ហើយជម្លោះដីធ្លីនៅតែបន្តពិភាក្សាដែលជារបៀបវារៈសំខាន់សម្រាប់សិទ្ធមនុស្ស ហើយបំភ័យដល់មហាជន។ ជាឆ្នាំមួយដែលនឹងឃើញការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅក្នុងខែកក្កដា ផងដែរដែលជាព្រឹត្តិការណ៍
មួយនាំឲ្យមានការបង្ក្រាបកាន់តែកើនឡើង និងការរារាំងនៃសេរីភាពផ្ទាល់ខ្លួនជាច្រើន ខណៈដែល គណបក្ស
ប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ប្រឹងប្រឹងថែរក្សានូវអំណាចរបស់ខ្លួនយ៉ាងរឹងមាំ។ ព្រឹត្តិការណ៍បង្ហាញ
ឆ្នាំ២០១២ និងឱកាសនយោបាយឆ្នាំ២០១៣ បរិយាកាសសិទ្ធិមនុស្សនឹងនៅតែមានភាពតានតឹងដដែល។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា