អត្ថបទ

ទិវាចលនា​ពិភព​លោក៖ កម្ពុជាបង្ហោះប៉ោងប៉ោង​ក្នុង​ភាព​ជា​សាមគ្គី​ជាមួយ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង ២៣

ចេញផ្សាយ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រជាជន​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើ​បាតុកម្ម​រួមគ្នា​ក្នុង​លក្ខណៈ​សាមគ្គីភាព នា​​ថ្ងៃនេះ ជាមួយអ្នក​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២៣​នាក់ ដែល​បាន​ឃាត់​ខ្លួន​ក្នុង​អំឡុង​ពេល​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​កម្មករ​រោងចក្រ​កាល​ពី​ខែ​មុខ បាន​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​យ៉ាង​តិច​ណាស់ ៤នាក់​បាន​ស្លាប់ ៣៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ ដែល​ក្នុង​នោះ​មាន​អ្នក​រងរបួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ចំនួន ២៥​នាក់។

នៅក្នុង​ប្រទេស​កម្ពុជា សហជីព សមាគម និង​សហគមន៍​ជាច្រើន បាន​រៀបចំ​ប៉ោងប៉ោង​យ៉ាង​តិចណាស់​ចំនួន ៤០០ និង​ចាប់ផ្តើម​បង្ហោះ​ទូទាំង​ប្រទេស ពីការិយាល័យ សកលវិទ្យាល័យ វត្ត និង​រោងចក្រ​ជាច្រើន​ដែលរួម​ទាំងរោងចក្រ​ដែល​សិ្ថតនៅ​ផ្លូវវ វេងស្រេង ជាកន្លែង​ដែលមាន​ការ​បង្រ្កាប និង​បណ្តាល​ឲ្យ​មាន​មនុស្ស​​ស្លាប់កាល​ពីដើម​ខែមករា​កន្លងមក។ នាពេល​ថ្ងៃត្រង់ ក្រុម​សហជីព សហគមន៍ និង​សមាគម​បានធ្វើការ​បង្ហោះ​ប៉ោងប៉ោង​តំណាលគ្នា ទាំងនៅ​រាជធានី​ភ្នំពេញ កំពង់សោម បាត់ដំបង សៀមរាប ប៉ោយប៉ែត និង​ខេត្តបន្ទាយ​មានជ័យ ដើម្បីអំពាវ​នាវ​សុំឲ្យ​ដោះលែង​អ្នកទាំង ២៣នាក់។

នៅថ្ងៃនេះ ការជួប​ជុំគ្នាជាច្រើនបាន​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ។ សកម្មជន​ដីធ្លី​រាប់រយ​នាក់​បាន​ធ្វើការ​ដាក់ញាតិ​ដោយ​ផ្ទាល់​ទៅកាន់​ក្រសួង​យុត្តិធម៌ ហើយអង្គការ​សង្គម​ស៊ីវិល​មាន​បំណង​ដាក់ញាតិ​ជារួម​ទៅកាន់​ស្ថានទូត​វៀតណាម ប៉ុន្តែ​ត្រូវបាន​បដិសេធ​មិនព្រម​ទទួល។ បន្ថែមពី​នេះទៅ​ទៀត អ្នក​គាំទ្រ​សហជីព​ប្រមាណ​ជា ១០០នាក់ និង​ព្រះសង្ឃ ២០អង្គ បាន​ដឹកនាំ​ក្បួនដង្ហែរ​ទៅ​កាន់​ព្រះអង្គ​ដងកើ នៅមុខ​ព្រះ​បរមរាជវាំង​ដើម្បី​ធ្វើការ​បង្ហោះ​ប៉ោងប៉ោង។ ក្បួនដង្ហែរ​នេះក៏បាន​ធ្វើដំណើរ​ឆ្លងកាត់​សាលា​ឧទ្ធរណ៍ ជាកន្លែង​ដែល​អ្នក​ទាំង ២១នាក់​នឹង​ឡើង​សវនាការ​សុំនៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន​នា​ថ្ងៃ​ស្អែក។ ពួកគេ​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​សុំឲ្យដោះលែងអ្នកទាំង ២៣នាក់ និង​ប្រាក់ខែ​អប្បបរមា ១៦០ដុល្លា ក្នុង​មួយខែ​សម្រាប់​កម្មករ​រោងចក្រ។

សកម្មភាពនៅក្នុង​​ប្រទេស​ទាំងឡាយនេះ បានកើត​ឡើង​តំណាលគ្នា​ទូទាំង​ពិភពលោក​នៅ​ថ្ងៃនេះ នៅក្នុង​ទិវាចលនា​ពិភព​លោក​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​កម្មករ ដែល​ត្រូវបាន​ឃុំខ្លួន ដោយ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហជីព​អន្តរជាតិ IndustriALL សហជីព​សាកល​លោក (Global Union) និង​សហព័ន្ធ​សហជីព​ពិភពលោក (ITUC)។ រហូត​មក​ដល់​ពេលនេះ ក្រុម​អ្នក​ប្រើប្រាស់ និង​សកម្មជន​ជាច្រើន​បានធ្វើ​បាតុកម្ម​រួមគ្នា នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅទីក្រុង សេអ៊ូល ហុងកុង និង​ម៉ានីឡា ហើយ​បាតុករ​ជាច្រើន​ទៀតបាន​រៀបចំ​គម្រោង​ធ្វើបាតុកម្ម​នាថ្ងៃនេះ ក្នុងទីក្រុង​បាងកក ទីក្រុង​កូឡាឡាំងពួ ទីក្រុង​កង់បេរ៉ា ទីក្រុង​ប៊ែកឡាំង ទីក្រុង​ព្រុចសែល ទីក្រុង​សឺណែវ ទីក្រុង​ចាកាតា និង​ទីក្រុង​ឡុងដ៍។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា