អត្ថបទ

តុលាការកំពូលតំកល់ការផ្តន្ទាទោសលោក សុន ឆ័យ ពាក់ព័ន្ធនឹងការរិះគន់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣
F T M
លោក ស៊ុន ឆៃ ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីចូលរួមសវនាការ នៅខែតុលា ឆ្នាំ២០២២ ។

នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​សម្រេច​តំកល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ សុ​ន​ ​ឆ័យ​ ​ពី​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ចំនួន​ពីរ​ ​ដែល​មួយ​ត្រូវ​បាន​ប្តឹង​ដោយ​គណបក្សប្រជាជន​កម្ពុជា​ ​និង​មួយទៀត​ដោយ​គណ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​អំពី​ការណ៍​ដែល​លោក​រិះគន់​ជា​សាធារណៈ​ទៅលើ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​។​

​លោក​ សុ​ន​ ​ឆ័យ​ ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​ ​៤​ ​ពាន់​លាន​រៀល​ (​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​) ​ទៅ​គណបក្សប្រជាជន​កម្ពុជា​ ​និង​រង​ពិន័យ​ពីរ​ផ្សេងទៀត​ដែល​សរុប​ចំនួន​ ​២​០​ ​លាន​រៀល​ (​ប្រហែល​ ​៥​.​០​០​០​ ​ដុល្លារ​) ​ដូច​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​អចល​ន​ទ្រព្យ​ចំនួន​ពី​​​រ​កន្លែង​របស់​លោក​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដីកា​រក្សា​ការពារ​ (​បង្កក​ទុក​) ​ចាប់តាំង​ពី​ខែវិច្ឆិកា​ ​ដើម្បី​រារាំង​លោក​ពី​កា​រលក់​ ​ឬ​ផ្ទេរ​កម្ម​សិទិ្ធ​ទៅ​អ្នកដទៃ​ ​តាមរយៈ​សំណើ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​

​លោក​ សុ​ន​ ​ឆ័យ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ​យោង​តាម​មាត្រា​ ​៣​០​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​តាមរយៈ​បណ្តឹង​របស់​គណបក្សប្រជាជន​កម្ពុជា​កាលពី​ខែ​មិថុនា​ ​និង​បណ្តឹង​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប៉ុន្មាន​ថ្ងៃក្រោយ​បណ្តឹង​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​ ​បណ្តឹង​ទាំងពីរ​បាន​លើកឡើង​ថា​ ​លោក​ សុ​ន​ ​ឆ​័​យ​ ​ធ្វើ​ឱ្យ​ខូចខាត​នូវ​កិត្តិយស​របស់​ពួកគេ​ ​ក្រោយពេល​ដែល​លោក​បាន​អះអាង​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ថា​ការបោះឆ្នោត​ ​គឺ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ​ដូចជា​ការ​គម្រាម​កំហែង​ ​ការ​ទិញ​សន្លឹកឆ្នោត​ ​និង​ការ​លួច​សន្លឹកឆ្នោត​ ​។​

​លោក​ សុ​ន​ ​ឆ័​យ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៨​ ​លាន​រៀល​ (​ប្រហែល​ ​២​.​០​០​០​ ​ដុល្លារ​) ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណបក្សប្រជាជន​កម្ពុជា​ ​និង​៩​ ​លាន​រៀល​ (​ប្រហែល​ ​២​.​២​៥​០​ ​ដុល្លារ​) ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហើយនិង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​គណបក្សប្រជាជន​កម្ពុជា​ចំនួន​ ​៣​ ​ពាន់​លាន​រៀល​ (​ប្រហែល​ ​៧​៥​០​.​០​០​០​ ​ដុល្លារ​) ​។​ ​ដោយឡែក​ ​សាលាឧទ្ធរណ៍​បាន​បង្កើន​ការ​ពិន័យ​ជា​ប្រាក់​ទាំងពីរ​នេះ​ ​ដោយ​ការ​ពិន័យ​នីមួយៗ​បាន​កើន​ឡើង​រហូតដល់​ ​១​០​ ​លាន​រៀល​ (​ប្រហែល​ ​២​.​៥​០​០​ ​ដុល្លារ​) ​និង​ប្រាក់​ជំងឺចិត្ត​បាន​កើន​ដល់​ ​៤​ ​ពាន់​លាន​រៀល​ (​ប្រហែល​ ​១​ ​លាន​ ​ដុល្លារ​) ​កាលពី​ខែ​ធ្នូ​ ​។​

​អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​ ​រួម​មាន​ ​បណ្ដាញ​អា​ស៊ាន​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ (​AN​F​R​E​L​) ​និង​គណៈកម្មាធិការ​ ​ដើម្បី​ការបោះឆ្នោត​ ​ដោយសេរី​ ​និង​យុត្តិធម៌​ ​នៅ​កម្ពុជា​ (ខុ​ម​ហ្វ្រែ​ល​) ​បាន​រាយការណ៍​ជា​សាធារណៈ​អំពី​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅមុន​ពេល​ ​អំឡុង​ពេល​ ​និង​ក្រោយពេល​បោះឆ្នោត​ ​។​

​ការ​ផ្តន្ទាទោស​លោក​ សុ​ន​ ​ឆ័​យ​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​សហការី​របស់​លោក​ ​គឺ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ដែល​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធ​នាគា​រ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​កាលពី​មួយ​ឆ្នាំមុន​អំពី​ការ​ចេញ​សែក​ក្លែងក្លាយ​ ​។​ ​នៅ​ក្នុង​ខែ​មករា​ដដែល​ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​គង់​ ​គាំ​ ​បាន​សម្រេច​ប្រគល់​ផ្ទះ​របស់​លោក​ជូន​រាជរដ្ឋាភិបាល​ ​និង​លាឈប់​ពី​គណ​បក្សជំទាស់​ ​ក្រោយពេល​រង​បណ្តឹង​ពី​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​ក្រោយមក​បណ្តឹង​នោះ​ត្រូវ​បាន​ដក​វិញ​ក្រោយពេល​លោក​លាឈប់​ពី​គណ​បក្សជំទាស់​ ​។​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា