របាយការណ៍

ម្តាយនៅក្នុង​ពន្ធនាគារ៖ ផលប៉ះពាល់​នៃការឃុំខ្លួន​ស្ត្រី និងកូន​របស់​អ្នក​ទាំង​នោះ

ចេញផ្សាយ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៥

នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ ធនធានយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ចំណាយ ទៅលើ​ការ​បង្កើត​គោលការណ៍​​ណែនាំ​ស្ដីពី​ការ​អនុវត្ត​ជម្រើស​ដាក់​ទោស​ដោយ​មិនជាប់​ឃុំ ប៉ុន្ដែ​ជម្រើស​ផ្សេងៗ​នេះ គឺកម្រ​ត្រូវបាន​យក​មក​ប្រើប្រាស់​ណាស់ ទោះបីជា​សម្រាប់​ក្រុម​​ដែលមាន​​សិទ្ធិ​អាទិភាព ដូចស្រ្ដី​មាន​ផ្ទៃពោះ និងម្ដាយ​ដែល​មាន​កូនតូចៗ​នៅជាមួយ​​ក៏ដោយ។

ដូចគ្នានេះដែរ ចៅក្រមគឺតម្រូវ​​អោយ​ធ្វើការ​​ពិចារណា​អំពី​ស្ថានភាព​​ផ្ទាល់ខ្លួន​របស់​ជន​សង្ស័យ មុនពេល​បញ្ជា​ឲ្យ​ឃុំខ្លួន​បណ្ដោះ​អាសន្ន ដែល​ស្ថានភាព​​ទាំងនេះ​រួមមាន​​ដូចជា ជន​សង្ស័យ​ជា​ស្រ្ដី​មាន​ផ្ទៃពោះ ឬក៏ស្ត្រី​ដែល​មាន​កូន​តូចៗ។ ប៉ុន្ដែនៅ​ពេល​​អនុវត្ត​ជាក់​ស្ដែង ប្រព័ន្ធ​យុត្តិធម៌​​នៅ​កម្ពុជា គឺផ្ដោតស្ទើរ​​ទាំងស្រុង​លើការ​ដាក់​ឃុំឃាំង​ជន​សង្ស័យ​ដើម្បី​រង់ចាំ​សវនាការ​​ទៅវិញ។

ជាមួយនឹងការចេញ​ផ្សាយនៃរបាយការណ៍នេះ អង្គការ លីកាដូ មាន​បំណង​ចង់​បង្កើន​ការ​យល់ដឹង​អំពី​​ស្ថានភាព​របស់​កូន អ្នក​ជាប់​ពន្ធនាគារ​​នៅ​កម្ពុជា និងដើម្បី​ជួយ​រំលឹក​ដល់​ចៅក្រម និង​ព្រះ​រាជអាជ្ញា អំពីការ​ទទួល​ខុស​ត្រូវ​របស់ខ្លួន ក្នុងការ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​ទៅនឹង​នីតិវិធី​ច្បាប់ ដើម្បី​កាត់​បន្ថយ​​ភាព​មិនចាំបាច់ និង​មាន​ផល​អវិជ្ជមាន​​នៃការ​ឃុំឃាំង។

អានសេចក្តីថ្លែងការណ៍បន្ដ

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 1.11 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 910.11 KBs)