អត្ថបទខ្លីៗ

អ្នក​តវ៉ា​ជាង ៥០០ នាក់​ តវ៉ា​សុំ​ឲ្យ​មាន​ការ​ដោះ​លែងសកម្មជន​ដី​ធ្លី​ជា​ស្ត្រី នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៥
F T M

សកម្មជន និងព្រះសង្ឃ​ជាង ៥០០ អង្គ/នាក់ បានដើរ​ហែក្បួន​ពី​ក្រសួង​កិច្ចការ​នារី ទៅកាន់​ពន្ធនាគារ ម២ នៅ​ព្រៃស ដើម្បីទាម​ទារឲ្យ​មាន​ការដោះលែង​សកម្មជន​ដីធ្លី​ជាស្ត្រី​ចំនួន ១១​នាក់ ក្នុង​ទិវា​សិទិ្ធ​នារី​អន្តរជាតិ។ អ្នក​តវ៉ា​ដោយ​អហិង្សា​ទាំង​នេះ បាន​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ ៨ គ.ម. ដើម្បី​អំពាវ​នាវ​ឲ្យមាន​ការ​ដោះលែង​ស្ត្រី​ទាំង​ ១១​នាក់ ក្នុង​ចំណោម​សកម្មជន​ទាំង "១៩" នាក់ ដែល​បាន​ជាប់​ក្នុង​ពន្ធ​នាគារ​តាំង​ពី​ចុង​ឆ្នាំ ២០១៤។

អាជ្ញាធរ បាន​បិទ​ផ្លូវ​ ហើយ​រឹប​អូស​ក្តាម​ឈូម​ចំនួន​ពីរ​ ដែល​អ្នក​តវ៉ា​បាន​ប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ថា​សិទិ្ធ និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា