អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍បើកសវនាការលើការរក្សាការចោទប្រកាន់ទៅលើអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត

ចេញផ្សាយ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៣
F T M
កម្មករប្រមូលផ្តុំគ្នា​នៅមុខសាលា​ ឧទ្ធរណ៍ ដើម្បីទាមទាររកយុត្តិធម៌

អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានចូល
បង្ហាញខ្លួននៅសាលាឧទ្ធរណ៍នៅថ្ងៃនេះ ដើម្បីចូលរួមក្នុងសវនាការ ដែលពិនិត្យលើសេចក្តី សម្រេចរបស់ចៅក្រមស៊ើបសួរនៅក្នុងខែធ្នូ ក្នុងការលើកលែងការចោទប្រកាន់បទព្រហ្មទណ្ឌ ប្រឆាំងនឹងរូបលោក។

អតីតអភិបាលក្រុងរូបនេះ ត្រូវបានចោទប្រកាន់​​ពីបទបាញ់កាំភ្លើងអំឡុងពេល បាតុកម្ម ដែលធ្វើឡើងដោយ កម្មកររោងចក្រ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២។ កម្មករចំនួន ៣នាក់ (ក្នុងចំណោមកម្មករទាំងអស់មកពី រោងចក្រផ្គត់ផ្គត់ ផលិតផលដល់ ក្រុមហ៊ុន Puma) ទទួល រងរបួសដោយការបាញ់កាំភ្លើងនោះ។ លោក ឈូក បណ្ឌិត បានសារភាពថាបានបាញ់កាំភ្លើង ហើយត្រូវបាន ចោទប្រកាន់លើសំណុំរឿងនេះ ក៏ប៉ុន្តែការចោទ ប្រកាន់នេះ ត្រូវបានដកដោយគ្មានការពន្យល់អ្វីនៅខែធ្នូ។

សវនាការត្រូវបាន ធ្វើជាអសាធារណៈ ប៉ុន្តែនៅខាងក្រៅតុលាការ ក្រុមសមាជិកសហជីពកម្មករ និងអ្នកគាំទ្រ
ផ្សេងទៀតជាច្រើន បានជួបជុំគ្នាដើម្បីអំពាវនាវទៅតុលាការ ឲ្យធ្វើការរក្សាការចោទប្រកាន់ឡើងវិញ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា