អត្ថបទខ្លីៗ

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​តវ៉ាខណៈ​ដែល​រដ្ឋសភា​កំពុង​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់សមាគម និងNGOs

ចេញផ្សាយ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥
F T M

នៅ​ម៉ោង​ ៨ ព្រឹក​នេះ ព្រះ​សង្ឃ កសិករ​ សកម្មជន​ដីធ្លី សហជីព អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី យុវជន សិស្ស​និស្សិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ចំនួន​ជាង​ ៥០០ អង្គ/នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វត្ត​ឧណ្ណា​លោម ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ដើរ​ហែក្បួន​ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ដើម្បី​ចូល​​រួម​ជា​មួយ​អ្នក​តំណាង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផ្សេង​ទៀត​ចំនួន ២០០ ដែល​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ​ទី​នោះ ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ ត្រូវ​បាន​រារាំង​ដោយ​នគរបាល​ និង​កង​សន្តិ​សុខ​ជាច្រើន​ នៅ​ចម្ងាយប្រមាណ​មួយ​​រយ​ម៉ែត្រ​ពី​ទីនោះ។ អ្នក​ហែ​ក្បួន​ កំពុង​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ​នៅ​មុខ​របាំង​ដែក។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ត្រូវ​បាន​គេ​ថ្កោល​ទោស​ជា​សាធារណៈ ថា​នឹង​ផ្តល់​អំណាច​លើស​លុប​ដល់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​រឹត​ត្បិតសង្គម​ស៊ីវិល។ សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ត្រូវ​បាន​ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​រដ្ឋ​សភា​នា​ព្រឹក​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា