អត្ថបទខ្លីៗ

សកម្មជន​ប្រាំ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ បន្ទាប់​ពី​បាន​ចែក​ខិត​ប័ណ្ឌ​ជំទាស់​នឹង​ច្បាប់​សហជីព សមាគម​និង​អង្គការ

ចេញផ្សាយ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៥
F T M

ឥឡូវនេះស្ត្រីប្រាំនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាល​ខណ្ឌ ៧មករា បន្ទាប់ពីត្រូវ​បាន​ឃាត់ខ្លួន​អំឡុង​ពេល​​ធ្វើការ​ដើរក្បួន​ចែកខិត​ប័ណ្ឌ​ជំទាស់​នឹងសេចក្តី​ព្រាង​ច្បាប់សហជីព សមាគម​និង​អង្គការ នាព្រឹកនេះ។ ការដើរ​ក្បួននេះ បានចាប់​ផ្តើមនៅ​ម៉ោង ៨ កន្លះព្រឹក នៅផ្សារ​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ពលរដ្ឋ​ប្រមាណ ៥០នាក់ បានប្រមូល​ផ្តុំគ្នា ហើយ​ចែកសារ​ដែល​សរសេរ​ថា “សូម​និយាយថា​ទេ! ចំពោះ​ច្បាប់​សហជីព សមាគម និងអង្គការ” និង​លិខិត​ដែល​និយាយ​ពីផល​វិបាកនៃ​ច្បាប់នេះ នៅតាម​បណ្តាផ្សារ​សំខាន់ៗ​ក្នុង​រាជធានី។ ភ្លាមៗ​ក្រោយ​ម៉ោង ១០ ព្រឹកបន្តិច នៅពេល​ដែល​ក្រុមដើរក្បួន បានមក​ដល់​ផ្សារ​អូរប្ញស្សី កង​សន្តិសុខ និង​នគរបាល​ជាច្រើន បានមក​ដល់ ហើយ​រារាំង​អ្នកទាំងនោះ​ពីការ​ដើរទៅ​មុខបន្តទៀត។ បន្ទាប់មក​អាជ្ញាធរ​ទាំងនោះ​បាន​ចាប់ស្ត្រីចំនួន ៥នាក់ ដោយ ៤នាក់ គឺជា​សកម្មជន​សិទិ្ធដីធ្លី​មកពី​តំបន់​បឹងកក់ និង​ម្នាក់ទៀត​ជាសកម្មជន​មកពី​តំបន់​បុរី​កីឡា។ បន្ទាប់ពីត្រូវ​បាន​ឃាត់ខ្លួន​នៅបុស្តិ៍​នគរបាលសង្កាត់​អូរប្ញស្សី​ទី២ អស់​រយៈ​ពេល ២ម៉ោង ក្រុម​ពលរដ្ឋ​ទាំងនោះ ត្រូវបាន​អមដំណើរ​បញ្ជូនទៅកាន់​អធិការរដ្ឋាន​នគរបាលខណ្ឌ ៧មករា។ អ្នកទាំង​នោះ ត្រូវបាន​ប្រាប់ថា​ពួកគេ​ត្រូវ​រង់ចាំលោក​អភិបាល​រាជធានី លោក ប៉ា សុជាតិវង្ស មកដល់។ សកម្មជន និង​បុគ្គលិក​អង្គការមិនមែន​រដ្ឋាភិបាល​ប្រមាណ ១០នាក់​ផ្សេង​ទៀត កំពុង​រង់ចាំ​អ្នកទាំង​នោះ។ ពួកគេ​ត្រូវ​បានឃាត់ខ្លួន​អស់​រយៈពេល​ជាង ៤ម៉ោង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា