អត្ថបទខ្លីៗ

ពលរដ្ឋតាមបណ្តាខេត្ត បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាជំទាស់នឹងសេចក្តីព្រាងច្បាប់​ស្តីពីសមាគមនិង​អង្គការ នៅពេល​សេចក្តីព្រាងច្បាប់​នេះកំពុង​ស្ថិតនៅ​ព្រឹទ្ធសភា

ចេញផ្សាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៥
F T M

រយៈពេលពីរថ្ងៃមុនពេលសេចក្តី​ព្រាង​ច្បាប់ស្តីពី​សមាគមនិងអង្គការ​មិនមែន​រដ្ឋាភិបាល​ស្ថិតនៅក្នុងការ​ពិភាក្សា​របស់​ព្រឹទ្ធសភា ក្រុម​ប្រជាពលរដ្ឋ​សហគមន៍ និងបុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាលចំនួន ១៣ខេត្ត បានបន្ត​ធ្វើការ​តវ៉ាជំទាស់​នឹងសេចក្តី​ព្រាង​ច្បាប់នោះ។

នៅតាមបណ្តាខេត្តទាំងនេះ ប្រជាពលរដ្ឋប្រមាណ ជាងមួយពាន់អ្នក មកពីសហគមន៍ បណ្តាញ​ព្រះសង្ឃ សហជីព និងអង្គការ​មិនមែន​រដ្ឋាភិបាលនានា បានចែកចាយ​ខិតប័ណ្ណ​ដែលមាន​សារជំទាស់​នឹងសេចក្តីព្រាង​ច្បាប់នេះ បង្ហោះ​ប៉ោងប៉ោង ប្រារព្ធវេទិកា​សាធារណៈ​ដើម្បីពិភាក្សា​អំពីផល​ប៉ះពាល់អវិជ្ជមាន​នៃច្បាប់នេះ និងដើរ​ហែក្បួន​នៅក្នុងទីក្រុង​នៃខេត្តមួយ​ចំនួន ទៅកាន់ការិយាល័យ​តំណាងរាស្ត្រ​ប្រចាំខេត្តទាំងនោះ។ នៅក្នុងខេត្ត​សៀមរាប នគរបាល​បានបិទផ្លូវ ហើយបានប្រាប់​ឲ្យអ្នកទាំងនោះ​បំបែកគ្នា នៅពេលដែលអ្នក​ដើរក្បួនបានទៅដល់​សាលាខេត្ត។

សេចក្តីព្រាង​ច្បាប់ស្តីពីសមាគម​និងអង្គការមិនមែន​រដ្ឋាភិបាល ត្រូវបាន​គេរិះគន់ជា​សាធារណៈថា ច្បាប់នេះនឹងផ្តល់អំណាចយ៉ាងច្រើនលើស លប់ដល់រាជរដ្ឋាភិបាល ក្នុងការរិតត្បិត​សង្គមស៊ីវិល។ ច្បាប់នេះ ត្រូវបានអនុម័ត​ដោយរដ្ឋសភា​កាលពីថ្ងៃទី១៣ ខែកក្កដា ដោយមានការ​រិះគន់ពីសាធារណៈ​ជនជាតិនិងអន្តរជាតិ ហើយនឹង​គ្រោងដាក់ឲ្យ​ពិភាក្សានៅក្នុង​ព្រឹទ្ធសភា​នៅថ្ងៃទី២៤ ខែកក្កដា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា