អត្ថបទខ្លីៗ

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ផ្តល់ការ​យល់ព្រម​ដោយ​ព្រឹទ្ធសភា ខណៈមាន​ការតវ៉ា​ជំទាស់នៅបន្ត

ចេញផ្សាយ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៥
F T M

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​រិះគន់​ជា​សាធារណៈ ត្រូវបាន​ផ្តល់ការ​យល់ព្រម​ដោយ​ព្រឹទ្ធសភា​នា​ម៉ោង​ប្រហែល ១០ ព្រឹកនេះ នៅពេល​ដែល​ព្រះសង្ឃ/ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ៤០០ អង្គ/នាក់ មកពី​ក្រុម​ពលរដ្ឋ​មូលដ្ឋាន សហជីព បណ្តាញ​ព្រះសង្ឃ និង​សមាគម​ផ្សេង​ទៀត កំពុង​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់នេះ​នៅខាង​ក្រៅ​វិមាន​ព្រឹទ្ធសភា។

នៅខណៈ​ដែលមានការ​រិះគន់​ជា​សាធារណៈ​ទាំងក្នុង​ស្រុក និង​អន្តរជាតិ ដែល​រួមមាន​ការតវ៉ា​ជាច្រើន​ខែទូទាំង​ប្រទេស​ជំទាស់​នឹង​ច្បាប់នេះ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច បាន​បោះឆ្នោត​យល់ព្រម​លើសេចក្តី​ព្រាង​ច្បាប់នេះ ដែល​សេចក្តី​ព្រាង​ច្បាប់នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​កាលពី​ថ្ងៃទី១៣ ខែ​កក្កដា។ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី​ទាំង ១១នាក់ បាន​ធ្វើពហិកា​ពីការ​ចូលរួម​បោះឆ្នោត​នេះ។

អ្នកតវ៉ា​ជា​ច្រើន បានប្រមូល​ផ្តុំគ្នា​នៅខាង​មុខ​វិមាន​ព្រឹទ្ធសភា​នៅ​ព្រឹកនេះ ដោយ​ច្រៀង​ចម្រៀង កាន់បដា​ជាច្រើន​មានសារ​ជំទាស់​នឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល និងចែក​ចាយ​ខិតប័ណ្ណ​ជាច្រើន នៅពេល​ព្រះសង្ឃ​និមន្ត​ប្រារព្ធ​ពិធី​សាសនា​ដែលជា​និមិត្តសញ្ញា​នៃការ​បញ្ចប់​នៃ​សេចក្តីព្រាង​ច្បាប់នេះ។ អ្នកតវ៉ា​ក៏បាន​ដាក់ញត្តិ​របស់​ក្រុម​ពលរដ្ឋ​មូលដ្ឋាន សហជីព និងអង្គការ​មិនមែន​រដ្ឋាភិបាល ទៅកាន់​ស្ថានទូត​ជប៉ុន ដើម្បីឲ្យ​ជួយ​អន្តរាគម​លើសេចក្តី​ព្រាង​ច្បាប់​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា