អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍សម្រេចប្រកាសសេចក្តីសម្រេចលើសំណុំរឿងអតីតអភិបាលក្រុងបាវិត នៅថ្ងៃទី៤ ខែមីនា។

ចេញផ្សាយ ថ្ងៃទី​១ ខែមីនា ឆ្នាំ២០១៣
F T M
លោក ឈូក បណ្ឌិត ញញឹម ពេលដឹងពី លទ្ធផលនៃសវនាការរបស់លោក នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣

សវនាការសាលាឧទ្ធរណ៍ ទៅលើសំណុំរឿងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានបិទបញ្ចប់កាលពីម្សិលមិញ បន្ទាប់ពីធ្វើការសាកសួរសាក្សីពេញមួយថ្ងៃ។ សវនាការនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យឡើងវិញ ថាតើត្រូវធ្វើការចោទប្រកាន់ព្រហ្មទណ្ឌលើលោក បណ្ឌិត ទាក់ទងនឹងការបាញ់ទៅលើកម្មករដែលបានកំពុងធ្វើបាតុកម្ម ចំនួន ៣នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ឬយ៉ាងណា។ បទចោទប្រកាន់ទៅលើលោក បណ្ឌិត ត្រូវបានដកកាលពីខែធ្នូ។

អំឡុងពេលសវនាការ លោកបណ្ឌិត បានទទួលស្គាល់ម្តងហើយម្តងទៀតថា គាត់បានបាញ់កាំភ្លើងរបស់គាត់ នៅខណៈដែលសាក្សីជានគរបាល បានផ្តល់សាក្ខីកម្មថា លោក បណ្ឌិត បានរេកាំភ្លើងរបស់គាត់តម្រង់ទៅក្រុមបាតុករ ហើយក៏បានបាញ់ឡើង។ សាក្សីសំខាន់មួយរូប (អនុប្រធាននគរបាលឃុំ) បាននិយាយថាលោកជឿថា លោក បណ្ឌិត គឺជាអ្នកបាញ់។

សាលាឧទ្ធរណ៍ នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី៤ ខែមីនា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា