អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍ ចោទប្រកាន់​បទល្មើសស្រាល ទៅលើអតីត​អភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត និងបញ្ជា​ឲ្យមានការកាត់ក្តី

ចេញផ្សាយ ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០១៣
F T M
លោក ឈូក បណ្ឌិត ញញឹម ពេលដឹងពី លទ្ធផលនៃសវនាការរបស់លោក នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣

នៅរសៀល​ថ្ងៃនេះ នៅក្នុង​បន្ទប់សវនាការស៊ើបសួរ​នៃសាលា​ឧទ្ធរណ៍អតីត អភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ ពីបទបង្ក
របួសស្នាមដោយអចេតនាក្រោមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ ហើយ​បង្វិលសំណុំរឿង​ក្ដី​នោះ​ទៅកាន់តុលាការ ខេត្ត​ស្វាយរៀង កាត់ក្តីឡើង​វិញ។ សាលាឧទ្ធរណ៍មិនបានផ្លាស់ប្តូរបទ​ចោទប្រកាន់ទៅលើ លោក ឈូក បណ្ឌិត ឡើយ ដែលនាំអោយ​មានការរិះគន់ យ៉ាងខ្លាំងពីសាធារណៈជន។ សេចក្តីសម្រេច​នេះ ធ្វើឡើងរយៈពេល​ពីរថ្ងៃ ដោយបិទទ្វារ​បន្ទប់សវនាការ លោក បណ្ឌិត បានឆ្លើយសារភាពថា លោកបាន​បាញ់ដោយប្រើកាំភ្លើង
​របស់គាត់ អំឡុងពេលការ​តវ៉ាប្រឆាំងរបស់កម្មករដែលលទ្ធផល​នៃការបាញ់នោះបានធ្វើឲ្យ របួស​ធ្ងន់ធ្ងរដល់ស្ត្រីកម្មករ​បីនាក់ ប៉ុន្តែគាត់បានឆ្លើយបដិសេធ​មិនដឹងថា គ្រាប់ទាំងនោះទៅ​ឯណាឡើយ។ សាក្សីសំខាន់​ម្នាក់ ជានាយរង​នគរបាលប៉ុស្តិ៍ បាននិយាយ​ក្នុងអំឡុងពេល​សវនាការថាគាត់ជឿជាក់​យ៉ាងពិតប្រាកដ លោកឈូក បណ្ឌិត គឺជាអ្នកបាញ់ ដោយសារតែគាត់បានឃើញ លោក ឈូក បណ្ឌិត តម្រង់ កាំភ្លើងខ្លីរបស់គាត់ ទៅកាន់កម្មករទាំងនោះ បន្ទាប់មកក៏​មានការបាញ់កម្មករ។ គ្មានភស្តុតាមួយណាត្រូវបាន រាយការណ៍ទាក់ទងទៅនឹង​អ្នកបាញ់​ផ្សេងទៀត ក្រៅពីលោក ឈូក បណ្ឌិត ឡើយ។

សាលាឧទ្ធរណ៍​ មិនបានបញ្ជាឲ្យ​ មានការឃុំខ្លួនជាបណ្តោះអាសន្ន​លើ លោក ឈូក បណ្ឌិត ឡើយ។ ការចោទ
​ប្រកាន់នេះ អាចឲ្យលោក ឈូក បណ្ឌិត ជាប់ពន្ធនាគារ​ពី ៦ខែដល់ ២ឆ្នាំ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា