អត្ថបទខ្លីៗ

សាលាឧទ្ធណ៍​បដិសេធ​សំណើសុំនៅ​ក្រៅឃុំ​នៃបុគ្គលិក អាដហុក និងមន្រ្តី គ.ជ.ប

ចេញផ្សាយ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ បុគ្គលិកអង្គការ អាដហុក អ្នកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត និងមន្ត្រីគ.ជ.ប លោក នី ចរិយា ត្រូវបាន​សាលាឧទ្ធណ៍​បដិសេធ​សំណើសុំនៅ​ក្រៅឃុំបណ្តោះអាសន្ន​រង់ចាំ​សវនាការ នៅក្នុង​សវនាការឧទ្ធណ៍។

អ្នកការពារសិទ្ធិមនុស្ស​ទាំងប្រាំនាក់ ត្រូវបានឃុំខ្លួន​ពីបទសូកប៉ាន់សាក្សី កាលពីថ្ងៃទី២ ខែឧសភា ខណៈដែលមាន​ការរិះគន់​ជាសាធារណៈ​ទាំងជាតិ និងអន្តរជាតិ។ ប្រសិនបើ​អ្នកទាំងនោះ​ត្រូវបានផ្តន្ទាទោស នោះអ្នកទាំងនោះ​នឹងត្រូវជាប់ពន្ធនាគារ​ពីប្រាំឆ្នាំ ដល់ ដប់ឆ្នាំ។

អ្នកគាំទ្រប្រមាណ ៤០នាក់ បានប្រមូលផ្តុំគ្នានៅ​ក្រៅសាលាឧទ្ធណ៍។ បដារបស់អ្នកទាំងនោះ ត្រូវបានរឹបអូសដោយ​នគរបាល ហើយអ្នកស្រី ស ស៊ន ជាសកម្មជនបុរីកីឡា ត្រូវបានចាប់ខ្លួន​នៅក្រៅតុលាការ និងត្រូវបានបញ្ជូនខ្លួន​មកកាន់អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ។ នគរបាល បានបង្ហាញថា អ្នកស្រីនឹងត្រូវបាន​ដោះលែងវិញនៅល្ងាចនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា