អត្ថបទខ្លីៗ

ឯកឧត្តម​ សម​ រង្ស៊ី​ ត្រូវ​បាន​ផ្ដន្ទា​ទោស​ដោយ​កំបាំង​មុខ

ចេញផ្សាយ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ​ សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ​​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​រវាង​ឯក​ឧត្តម​ សម​​ រង្ស៊ី​​ មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​ ​និង​សម្ដេច​​ហេង​ ​សំរិន​​ដែល​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ​។​

សំណុំ​រឿង​​នេះ​ត្រូវ​បាន​សើ​រើ​សារ​ជា​ថ្មី​ជុំ​វិញ​បញ្ហា​ ​ដែល​លោក​​​ សម​ រង្ស៊ី​​ បាន​បង្ហោះ​ព័ត៌​មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​​ (Facebook) ​របស់​លោក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​វិច្ឆិកា​​ ​ឆ្នាំ​២០១៥​ ដោយ​បាន​ចែក​ចាយ​វីដេអូ​មួយ​បង្ហាញ​ពី​អតីត​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​សីហនុ​ធ្វើ​ការ​អត្ថា​ធិប្បាយ​ពី​សកម្មភាព​ក្រោម​របប​ដឹកនាំ​របស់​សម្ដេច​ ហេង​​ សំរិន​​អំឡុង​​ទសវត្សរ៍​​ឆ្នាំ​​១៩៨០​។​ លោក​ព្រះរាជ​អាជ្ញា​ វង្ស ​ប៊ុន​វិសុទ្ធ​ និង​លោក​មេធាវី​ គី ​តិច ​ជា​មេធាវី​តំណាង​សម្ដេច​ហេង​ សំរិន​ បាន​អះ​អាង​ថា​ការ​ពិ​ពណ៌នារ​បស់​ ឯកឧត្តម​ សម​ រង្ស៊ី​ដែល​បាន​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​គឺ​ជា​ការ​បំផ្លើស ​ការប្រមាថ ​និងការ​បោក​​បញ្ឆោត។ ទាំង​ចុង​ចោទ​ និង​មេធាវី​របស់​លោក​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នោះ​ទេ​។

ក្រោយ​ពី​ការ​ពិភាក្សា​ប្រហែល​ជា​១០នាទី​ ​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ ​បាន​ចូល​មក​បន្ទប់​សវនា​ការ​វិញ​ជា​មួយ​នឹង​សេចក្ដី​សម្រេច​ដ៏​វែង​មួយ​ ដែល​បង្ហាញ​ថា ​ឯកឧត្តម ​សម​ រង្ស៊ី ​បាន​ប្រព្រឹត្ត​បទ​បរិហារ​កេរ្តិ៍​យោង​តាម​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ឯកឧត្តម​ ត្រូ​វបាន​តម្រូវ​ឲ្យ​ពិន័យ​ជា​ប្រាក់​ ១០​ លាន​រៀល ​(ប្រហែល​២៥០០​ដុល្លារ) ​និង​សង​សំណង​ជម្ងឺ​ចិត្ត​ដល់​សម្ដេច​ហេង ​សំរិន ​១៥០ ​លាន​រៀល ​(ប្រហែល​៣៧៥០០​ដុល្លារ) ។

ឯកឧត្តម ​សម​ ​រង្ស៊ី​​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ចុង​ឆ្នាំ​មុន​ ដោយ​សារ​តែ​លោក​នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ប្រសិន​បើ​ត្រឡប់​មក​វិញ។ ការ​ចាក​ចេញ​នេះ​ បាន​ធ្វើ​ឡើង ​ក្រោយ​ពី​ការ​ផ្ដន្ទា​ទោស​នៅ​ពេលមុន​ដែល​គេ​ជឿ​ជាក់​ថា​បាន​ចូល​ជា​ស្ថាពរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​សំណុំរឿង​នេះ ត្រូវ​បាន​សើ​រើ​ឡើង​វិញ​តាម​បណ្ដឹង​របស់​មេធាវី​ឯកឧត្តម​ហោ​ ​ណាំហុង​ ​ដែល​ជា​អតីត​រដ្ឋមន្រ្តី​​ក្រសួង​​ការ​បរទេស​​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា