អត្ថបទខ្លីៗ

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ជួបជុំ​គ្នា​ដើម្បី​គាំទ្រ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​ដែល​ត្រូវ​បាន​តុលាការ​កោះហៅទៅ​បំភ្លឺ​

ចេញផ្សាយ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៧
F T M

នារសៀល​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០នាក់​​ បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ លោក​ អំ​ សំអាត​ និងលោក​ ច័ន្ទ​ ពុទ្ធិ​ស័ក្ដ​ ខណៈ​ដែល​អ្នក​ទាំងពីរ​កំពុង​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ សាក​សួរ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​​បាន​​កើត​​ឡើង​​ កាល​​ពី​​ខែ​​តុលា ​ឆ្នាំ២០១៦​ អំឡុង​​ពេល​​ដែល​​ក្រុម​សន្ដិសុខ​​ខណ្ឌ​​ដូន​ពេញ ​បំ​បែក​​ក្បួន​​ដង្ហែ​​អហិង្សា​​នៃ​ទិវា​​សិទ្ធិ​​លំ​នៅ​​ដ្ឋាន​​ពិភពលោក។​

លោក​ អំ ​សំអាត ប្រធាន​​ផ្នែក​​ឃ្លាំ​មើល​​និង​​ការពារ​​សិទ្ធិ​មនុស្ស​​នៃ​​​សម្ព័ន្ធ​​​ខ្មែរ​​​ជំរឿន​​​និង​​​ការពារ​​សិទ្ធិ​​មនុស្ស​​​លីកាដូ​ (អង្គការ​លីកាដូ)​ និង​​លោក​ ច័ន្ទ​ ពុទ្ធិស័ក្ដ​ តំណាង​​​សហគមន៍​​​បឹងកក់​ ត្រូវ​​បាន​​សាក​​សួរ​​អស់​​រយៈ​ពេល​​ប្រហែល​​ជាង​​១​ម៉ោង​ ខណៈ​​ដែល​​ប្រជាពល​រដ្ឋ​​ជា​ច្រើន​​នាក់​​មក​ពី​​សហគមន៍​​ដីធ្លី​​និង​​សហគមន៍​​មូល​ដ្ឋាន​ បុគ្គលិក​​អង្គការ​​មិន​មែន​​រដ្ឋា​ភិបាល​​និង​​អ្នក​សារ​ព័ត៌មាន​ បាន​​ជួបជុំ​​គ្នា​​នៅ​​ខាង​​មុខ​​តុលាការ។ ​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​​ទាំង​ពីរ​​ត្រូវ​​បាន​តុលាការ​​កោះ​​ហៅ​​ឲ្យ​​ចូល​​ខ្លួន​​បំភ្លឺ​​ក្នុង​​នាម​​ជា​​សាក្សី​​នៅ​​ចំពោះ​​លោក​​ព្រះ​រាជ​អាជ្ញា​ ងិន​ ពេជ​ ពាក់​ព័ន្ធ​​នឹង​​អំពើ​​ហិង្សា​​នៅ​​ថ្ងៃ​​ប្រារព្ធ​​ទិវា​​សិទ្ធិ​​លំនៅ​​ដ្ឋាន​​ពិភពលោក​ ដែល​​បណ្ដាល​​អោយ​​អ្នក​​ទាំងពីរ​​រង​របួស​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដោយ​​សារ​​ការ​​ប្រើប្រាស់​​អំពើ​​ហិង្សា​​ពី​​សំណាក់​​ក្រុម​​សន្តិសុខ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា