អត្ថបទខ្លីៗ

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម

ចេញផ្សាយ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
F T M
អតីត​បុគ្គលិក​វិទ្យុអាស៊ីសេរី លោក យាង សុធារិន (យាង សុជាមេត្តា​) និង​លោក អ៊ួន ឈិន ពេលកំពុង​ត្រូវបាន​នាំខ្លួនចេញពីសាលាដំបូង​រាជធានី​ភ្នំពេញ​ទៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

នា​រសៀលនេះ​ អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ពីរនាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ជាប់​សង្ស័យ​ពីបទ​ចារកម្ម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅ​ឯមណ្ឌល​អប់រំ​កែប្រែទី១​ នៅ​ព្រៃសរ។​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​តាំង​ពីយប់​ថ្ងៃអង្គា​រ​ ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​ទៅ​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​

អ្នក​ទាំងពីរ​បាន​បម្រើ​ការងារ​ជាមួយ​វិទ្យុអាស៊ីសេរី​ រហូត​ដល់​វិទ្យុ​មួយនេះ​បិទ​ការិយាល័យ​នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយ​លើក​ឡើង​ថា​អាជ្ញាធរ​បាន​រឹតត្បិត​ និង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​នៅតាម​ស្ថានីយ៍វិទ្យុ​ផ្សេងៗ​។

លោក ​យាង​ សុធារិន​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែកតាមមាត្រា​៤៤៥​នៃក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ចែង​អំពី​ការ​ប្រគល់​ឱ្យរដ្ឋបរទេស​នូវ​ព័ត៌មាន​ ជាអាទិ៍​ ដែល​អាច​ធ្វើឱ្យ​ "អន្តរាយ​ដល់​ការការពារ​ជាតិ"។​ បទ​ចោទនេះ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៧ឆ្នាំ​ ទៅ​ ​១៥ឆ្នាំ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា