អត្ថបទខ្លីៗ

ប្រជាពលរដ្ឋ​នាំគ្នា​ប្រារព្ធ​ទិវាសិទ្ធិ​នារី​អន្តរជាតិ​

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៨
F T M
ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជាច្រើន ផ្ដោតសំខាន់លើផលប៉ះពាល់នៃការរំលោភយកដីធ្លី ចំពោះស្រ្តីភេទ។

នៅ​ថ្ងៃនេះ​ ព្រឹត្តិការណ៍​ទិវា​សិទ្ធិនារី​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​តំបន់​ជាច្រើន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពីសមភាព​យេនឌ័រ​ និង​ផល​ប៉ះពាល់​នៃ​ការ​រំលោភ​យក​ដីធ្លី​ អំពើហិង្សា​ និង​ការរំលោភ​សិទ្ធិ​ស្រ្តី​ជាដើម​។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០០០​នាក់​ រួមមាន​ សហគមន៍​ សហជីព​ និង​ក្រុម​សហគមន៍​មូលដ្ឋាន​បាន​គ្រោង​ថា​នឹង​ប្រារព្ធ​ទិវា​នេះ​ នៅ​យ៉ាង​តិច​៤ខេត្ត​ផ្សេង​គ្នា​ និង​ច្រើន​ទីតាំង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ។​ ព្រឹត្តិការណ៍​ធំជាង​គេ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​សហជីព​ដែល​ធ្វើ​ការ​លើ​សិទ្ធិស្រ្តី​ នៅ​ឯ​រោង​ចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

ជារៀង​រាល់​ឆ្នាំ​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទូទាំង​ពិភពលោក​ នៅថ្ងៃទី៨​ ខែមីនា​ ដើម្បី​ប្រារព្ធ​ចលនា​សិទ្ធិស្រ្តី​។

ព្រឹត្តិការណ៍​សហគមន៍​មួយទៀត​ដែល​គ្រោង​ថានឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា