អត្ថបទខ្លីៗ

កសិករ​អំពាវនាវ​រក​ដំណោះស្រាយ​លើជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ

ចេញផ្សាយ ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៨
F T M
កសិករដាក់ញត្តិ​ទៅរដ្ឋសភា ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​នេះ កសិករ​ប្រហែល​ជា៣០០នាក់ ​មកពី​ខេត្ត​ចំនួន​៤ផ្សេងគ្នា​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី​ជាយូរ​មកហើយ​នោះ បាន​ដើរ​ដង្ហែ​ក្បួន​និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កសិករ​ដែល​មកពី​ ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង​ ព្រះសីហនុ​ និង​កណ្ដាល ​បាន​ធ្វើ​ដំណើរ​ទៅ​ ទីស្ដីការ​គណៈរដ្ឋ​មន្រ្តី​ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​និង​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ដែល​អ្នក​ទាំងនោះបាន​ចោទ​ប្រកាន់​ថា ​បុគ្គល​មាន​អំណាច​ និង​អ្នក​ទទួល​ផល​ប្រយោជន៍​មួយ​ចំនួន បាន​ទន្ទ្រាន​យក​​។

នៅ​ក្នុង​ញត្តិ កសិករ​ទាំងនោះ​បាន​លើក​ឡើង​ថា កន្លង​មក​ អាជ្ញាធរ​គ្រប់ជាន់​ថ្នាក់​មិន​ទាន់​អាច​​ដោះ​ស្រាយ​ជម្លោះ​ដីធ្លីនេះ​នៅ​ឡើយ​ទេ​ ដែល​នេះ​នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ទាំងនោះ​។ លើសពីនេះ​ តំណាង​សហគមន៍​មួយ​ចំនួន​ត្រូវបាន​គំរាម​កំហែង​ សម្លុត​ និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ដោយ​គ្រាន់តែ​អ្នក​ទាំង​នោះ​ធ្វើការ​តស៊ូមតិ​រក​យុត្តិធម៌។

ការ​ដង្ហែ​ក្បួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ រវាង​កងកម្លាំង​សមត្ថកិច្ច​ និង​កសិករ​ដែល​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ នៅ​ក្នុង​តំបន់ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ ​ ដែល​នាំឱ្យ​មនុស្ស​មួយ​ចំនួន​រងរបួស​ពីការ​ប្រើ​អំពើ​ហិង្សា​នោះ​។ ក្រោយ​មក​ កសិករ​ចំនួន​៨នាក់​ ត្រូវបាន​ចាប់​ខ្លួន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា