អត្ថបទខ្លីៗ

សវនាការ​លើ​បណ្ដឹង​​បរិហារកេរ្តិ៍​ប្រឆាំងនឹង​ម្ចាស់​កាសែត​ខេមបូឌា ដេលី ​ត្រូវបាន​ផ្អាក

ចេញផ្សាយ ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៨
F T M
ទំព័រមុខនៃការចេញផ្សាយលើក​ចុងក្រោយរបស់​កាសែត​ខេមបូឌា ដេលី កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៧។

នា​ថ្ងៃនេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​លើ ​“បទ​បរិហារ​កេរ្តិ៍​ ជាសាធារណៈ​” ជុំវិញ​បណ្ដឹង​ប្រឆាំង​នឹង​អ្នកស្រី​ Deborah​ Krisher​-Steel​ ម្ចាស់​កាសែត​ខេមបូឌា​ ដេលី​ ដែល​ត្រូវ​បាន​បិទ​ដំណើរការ​។ ប៉ុន្តែ​សវនាការនេះ​ ត្រូវបាន​ផ្អាក ​បន្ទាប់ពី​សវនាការ​ចាប់ផ្ដើម​បាន​រយៈពេល​ជាងមួយម៉ោង។​

បទចោទ​នេះ​ត្រូវ​បានប្ដឹង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ យោង​តាម​លិខិត​ចំហរ​មួយ​ដែល​ចោទ​ប្រកាន់​នាយកដ្ឋាន​ពន្ធដារ​ថា បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​អំពី​បញ្ជី​ជាប់​ជំពាក់​ពន្ធ​ដ៏ច្រើន​មហាសាល​ ទៅកាន់​សាធារណជន​។

កាសែត​នេះ​បាន​បិទ​ដំណើរការ​ការិយាល័យ​នៅកម្ពុជា​ និង​បញ្ឈប់​បុគ្គលិក​ កាលពី​ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៧​ បន្ទាប់ពី​ត្រូវបាន​ចោទ​ប្រកាន់​លើការ​ជាប់​ជំពាក់​ពន្ធ​ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ៦,៣ លាន​ដុល្លារ។​

អ្នកស្រី ​Krisher-Steel​ មិនបាន​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​ទេ ប៉ុន្តែ​មេធាវី​ការពារក្ដី​របស់​អ្នកស្រី​បាន​ចូលរួម​សវនាការ​នេះ​ ខណៈ​ដែល​តំណាង​មកពី​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ផ្ដល់​ភ័ស្ដុតាង​ ក្នុងនាម​ជាភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​។ លោក​ចៅក្រម​ សេង នាង​ បាន​សម្រេច​ផ្អាក​សវនាការ​ ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​បកប្រែ​នូវភ័ស្ដុតាង​សំខាន់ៗ​ ទៅជា​ភាសាខ្មែរ។

សវនាការ​នឹង​ប្រព្រឹត្ត​ទៅបន្ត​ទៀត​ នៅថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៨។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា