អត្ថបទខ្លីៗ

ការផ្តន្ទាទោស​ដោយ​ប្រើ​មាត្រា​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ជា​លើក​ដំបូង​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៨
F T M

បទល្មើសថ្មីពាក់ព័ន្ធនឹងការប្រមាធព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ជាលើកដំបូងកាលពីម្សិលមិញ ដើម្បីផ្តន្ទាទោសមន្ត្រីអតីតគណបក្សជំទាស់ម្នាក់ ដោយកាត់ឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ។

លោក បាន សម្ភីរ ដែលជាជាងកាត់សក់ និងជាអ្នក​ដឹកនាំ​ថ្នាក់​ស្រុក​របស់​អតីត​គណបក្សសង្គ្រោះជាតិ ដែលមានវ័យ ៧០ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ លោក ត្រូវបានចោទប្រកាន់ថា បានចែកចាយព័ត៌មានមួយលើគណនីហ្វេសប៊ុក ដែលបានរិះគន់លើអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដោយមានរូបសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក ហើយនិងវីដេអូបង្ហាញពីភាពខឹងសម្បាររបស់ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយទឹកជំនន់។
លោក ត្រូវតុលាការផ្តន្ទាទោសដោយយោងតាមមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដែលមាត្រានេះ ត្រូវបានរដ្ឋសភាជាតិធ្វើវិសោធនកម្មកាលពីខែកុម្ភៈ នៅខណៈដែលមានការជំទាស់យ៉ាងខ្លាំងក្លារពីក្រុមសង្គមស៊ីវិល។ ក្រុមសង្គមស៊ីវិល បាននិយាយថា មាត្រានេះ នឹងត្រូវបានប្រើប្រាស់ដោយអាជ្ញាធររដ្ឋដើម្បីបំបិទសម្លេងរិះគន់រដ្ឋាភិបាល។

មាត្រានេះ ត្រូវបានតាក់តែងឡើង ជាមួយនឹងការធ្វើវិសោធនកម្មលើឃ្លានៃមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដែលត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ យល់​ថា មានភាពមិនច្បាស់លាស់ ដើម្បីដាក់គោលដៅទៅលើក្រុមសង្គមស៊ីវិល និងគណបក្សជំទាស់ ដែលរួមមានការចែងថា ការធ្វើ “សកម្មភាពណាមួយ” ដែល ដោយផ្ទាល់ ឬដោយប្រយោល “ប៉ះពាល់ដល់ផលប្រយោជន៍” របស់ប្រទេស និងពលរដ្ឋកម្ពុជា ដោយខុសច្បាប់។

លោក សម្ភីរ បានជាប់ក្នុងពន្ធនាគារបណ្តោះអាសន្នរង់ចាំសវនាការ អស់រយៈពេល ៤ខែ មកហើយ។ ទោសពន្ធនាគារចំនួន ៥ខែ នៅក្នុងទោសពន្ធនាគារសរុប ១ ឆ្នាំ របស់លោក ត្រូវបានតុលាការព្យួរ។ នេះ មានន័យថា លោក ត្រូវជាប់ពន្ធនាគារចំនួន ៣ ខែបន្តទៀត ទើបរួចទោស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា