អត្ថបទខ្លីៗ

ការ​ចងចាំដី​ក្រហម៖ ប្រាំឆ្នាំ ចាប់​តាំង​ពី​មាន​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា

ចេញផ្សាយ ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៤
F T M

កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០០៩៖ សហគមន៍​ដី​ក្រហម​ត្រូវ​បាន​គេ​លុប​បំបាត់​ចោល​តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​ចេញ ហើយ​ការ​បណ្តេញ​ចេញ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ និង​ក្រុមហ៊ុន 7NG។ ប្រជាពលរដ្ឋ​ចំនួន ១០០គ្រួសារ​ត្រូវ​បាន​បាត់​បង់​លំនៅឋាន​ផ្ទាល់​ខ្លួន។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅតាំង​ទីលំនៅថ្មី ដែល​មាន​ចម្ងាយ ៤៥​គីឡូម៉ែត ពីរាជ​ធានី​ភំ្នពេញ។ នៅ​ព្រឹកនេះ សហគមន៍​មួយ​ចំនួន​រួមមាន សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា សហគមន៍​ថ្មគោល សហជីព និងក្រុម​អង្គការ​សង្គមស៊ីវិល​ជាច្រើនរួម​ជាមួយ​នឹង​អតីត​ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម បាន​ចូលរួម​សាមគ្គីគ្នា​ក្នុងការ​រៀបចំ​ពិធី​រំឮក​ខួប៥​ឆ្នាំនៃ​ការបណ្តេញ​ចេញ​ដោយ​ហិង្សាទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម។ នៅ​ខាងក្រៅ​តំបន់ដី​ក្រហម ដែល​មាន​អាគារ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​សាងសង់​ឡើង ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម​បាន​ធ្វើការ​រៀបរាប់​ពី​ប្រវត្តិ​ទាក់ទង​នឹង​ការ​បណ្តេញ​ពួកគេ​ចេញ និង​ការ​បេ្តជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុងការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការបង្ខំ​ឲ្យ​ពួកគេ​ទៅ​តាំង​ទីលំនៅ​ថ្មី ។ ប្រជាពលរដ្ឋ​សហគមន៍​ដី​ក្រហម​ក៏បាន​ធ្វើការ​អំពាវនាវ​សុំឲ្យ​មាន​ការ​ដោះលែង​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង២៣នាក់​ឲ្យមាន​សេរីភាព​ឡើងវិញ នៅក្នុង​អំឡុងពេល​ដែល​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​កាល​ពី​ដើមខែ​មករា​នេះ។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​នោះ រួមមាន​ទាំង​លោក ច័ន្ទ ពុទ្ធិសក័ ដែល​ជាអ្នក​ដឹកនាំ​សហគមន៍​បឹងកក់​ផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា