អត្ថបទខ្លីៗ

គ្រាប់បែក​ផ្សែង ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កងរាជ​អាវុធហត្ថ​នៅ​ក្នុងការបំ​បែក​ដោយ​ហិង្សា​លើ​បាតុករ

ចេញផ្សាយ ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៤
F T M

ការបង្ក្រាបយ៉ាងហិង្សាលើបាតុកម្មអហិង្សា បានបន្ត​កើត​មាន​ឡើង​ទៀត​នៅថ្ងៃនេះ នៅ​ពេល​ដែល​កង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​ប្រដាប់​ដោយ​ដំបងឆក់ កងរាជ​អាវុធ​ហត្ថ និង​នគរបាល​បង្ក្រាប​បាតុកម្ម​ជាច្រើន បាន​រារាំង​អ្នក​គាំទ្រ​លោក​ម៉ម សូណង់ដូ ពីការ​ប្រមូល​ផ្តុំតវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​មុខ​ក្រសួង​ព័ត៌មាន ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១០នាក់ រងរបួស ដោយ​រួមមាន​មនុស្ស​ចំនួន ៦ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ។ លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ ហើយនិង​អ្នក​គាំទ្រ​ប្រមាណ ១០០០ នាក់ ត្រូវបាន​រារាំង​ពីការ​ចូល​ទៅ​ប្រមូល​ផ្តុំនៅ​ទីលាន​ប្រជា​ធិបតេយ្យ ដោយ​កង​សន្តិសុខ​របស់​សាលាក្រុង និង​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​ប្រដាប់​ដោយ​ដំបង​ឆក់ កាលពី​ព្រឹក​មិញ។ កង​សន្តិ​សុខ និង​មនុស្ស​ស្លៀកពាក់​ស៊ីវិលនោះ បាន​ព្យាយាម​បិទផ្លូវពី​ទីលាន​ទៅ​កាន់​ក្រសួង​ព័ត៌មាន ដែល​ជា​កន្លែង​ដែល​អ្នកតវ៉ា​ទាមទារ​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ (ជាវិទ្យុ​ឯករាជ្យ​មួយ​ក្នុង​ចំនោម​វិទ្យុ​ឯករាជ្យ​ដ៏​តិចតួច​នៅកម្ពុជា) អាច​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ផ្ទាល់​ខ្លួន​មួយ និង​លទ្ធភាព​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​របស់​វិទ្យុនេះ។ នៅ​ពេល​មក​ដល់​មុខ​ក្រសួង​ព័ត៌មាននៅ​ប្រហែល​ម៉ោង ១០ ព្រឹក អ្នកតវ៉ា​បានឃើញ​ទ្វារ​របស់​ក្រសួង​ត្រូវបាន​ចាក់​សោរ ហើយមាន​កង​រាជ​​អាវុធ​ហត្ថ និង​នគរបាល​បង្ក្រាប​បាតុកម្ម​ប្រហែល ៨០០ នាក់។ ភ្លាមៗ​បន្ទាប់​ពីនោះ​មក កង​សន្តិសុខ​ជាច្រើន​នាក់​ថែម​ទៀត បាន​លេច​មុខ​ចេញ​មកពី​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ដោយ​​ធ្វើការ​បិទ​ផ្លូវព្រះ​មុនីវង្ស។ អាជ្ញាធរ បាន​ធ្វើការ​ព្រមាន​អ្នក​គាំទ្រ និង​អ្នក​កាសែត​ឲ្យ​ចាកចេញ​ពីទីនោះ។ នៅត្រឹម​រយៈ​ពេល​ប៉ុន្មាន​នាទី​ក្រោយ កង​សន្តិសុខ​ជាង ១០០០ នាក់ បាន​រំកិល​ខ្លួន​ទៅមុខ​ឆ្ពោះ​ទៅកាន់​ក្រុម​បាតុករ។ នៅក្នុង​រយៈ​ពេល ២០ នាទី កង​កម្លាំង​ដោយមាន​ជំនួយពី​គ្រាប់​បែក​ផ្សែង បាន​ប្រើប្រាស់​ដំបង​ឆក់​វាយ​ទៅលើ​អ្នកតវ៉ា និង​អ្នកឈរ​មើល​ព្រឹត្តិការណ៍​នោះ ដែល​ធ្វើឲ្យ​មនុស្ស​យ៉ាងតិច​ណាស់ ៨ នាក់​ត្រូវបាន​គេវាយ​ឲ្យរបួស និងឆក់។ យ៉ាង​តិច​ណាស់ មានមនុស្ស​ចម្លែក​ប្រើប្រាស់​ជំពាម​កៅស៊ូ​ចំនួន ២ នាក់ ដែល​ដូចនឹង​បាតុកម្ម​កាលពី​លើកមុន ត្រូវបាន​គេវាយ​ដោយ​ក្រុមមនុស្ស។ នៅប្រហែល​ម៉ោង ១០ និង៣០ នាទី អ្នកតវ៉ា​ជាច្រើន ប្រមូល​ផ្តុំគ្នា​ឡើង​វិញនៅ​ខាង​ក្រៅក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​បង្ខំឲ្យ​ចាកចេញ​ដោយ​នគរបាល​បង្ក្រាប​បាតុកម្ម ដោយរុញ​ច្រាន​ក្រុម​តូច​មួយ​ក្រុមឲ្យ​ដើរហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់វិមាន​ឯករាជ្យ​នៅ​បណ្តោយ​ផ្លូវព្រះ​នរោត្តម។ នៅប្រហែល​ម៉ោង ១១ ព្រឹក នគរបាល​បង្ក្រាប​បាតុកម្ម​ប្រហែល ១០០ នាក់ ប្រដាប់​ដោយ​អាវុធ បាន​បំបែក​ក្រុម​តវ៉ាមួយ​ក្រុម​នោះជា​លើកចុង​ក្រោយ ចេញពី​ផ្លូវព្រះ​នរោត្តម​នោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា