អត្ថបទខ្លីៗ

ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​តវ៉ា​ជំទាស់​ជាមួយនឹង​ការ​រឹតត្បិត​របស់​អាជ្ញាធរ​អប្សរា​

ចេញផ្សាយ ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២៤
F T M
ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ប្រមាណ​ ​៥​០​០​ ​នាក់​ ​បាន​ដាក់​ញត្តិ​ទៅកាន់​អាជ្ញាធរ​ខេត្ត​ ​ដើម្បី​សុំ​ឱ្យ​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​អនុវត្ត​សិទិ្ធ​ដីធ្លី​របស់​ពួកគេ​ដោយសេរី​ ​ជាពិសេស​ការ​សាងសង់​ ​និង​ជួសជុល​នានា​ ​ដោយ​មិន​មានការ​រឹតត្បិត​ពី​អាជ្ញាធរ​អប្សរា​ ​។​

នា​ព្រឹកនេះ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​ជាច្រើន​រយ​នាក់​ ​ធ្វើការ​ដើរ​តវ៉ា​ឆ្ពោះទៅ​កាន់​សាលាខេត្ត​ ​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឱ្យ​មានការ​អន្តរាគមន៍​ពីសំណាក់​រាជរដ្ឋាភិបាល​ ​និង​ ​អង្គការ​យូ​ណេស្កូ ​ក្នុង​គោលបំណង​បញ្ឈប់​ការ​រឹតត្បិត​ដោយបង្ខំ​របស់​អាជ្ញាធរ​អប្សរា​ ​ក្នុង​ការ​សាងសង់​សំណង់​ ​និង​រៀបចំ​ជួសជុល​ផ្សេងៗ​ ​។​ ​អាជ្ញាធរ​អប្សរា​ ​គឺជា​ភ្ញាក់​ងារ​របស់​រាជរដ្ឋាភិបាល​ ​ដែល​មាន​តួនាទី​គ្រប់គ្រង​ឧទ្យាន​អង្គរ​ ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​០​០​នាក់​ ​ដែល​មកពី​ឃុំ​ខ្នាត​ ​ស្រុក​ពួក​ ​និង​ ​សង្កាត់​ទឹកវិល​ ​ក្រុង​សៀមរាប​ ​បាន​ធ្វើ​ការដង្ហែក្បួន​ដោយមាន​កាន់​បដា​ ​ឆ្ពោះទៅ​ទីតាំង​មុខ​សាលាខេត្ត​សៀមរាប​ ​ដើម្បី​ដាក់​ញ​តិ្ត​ស្នើសុំ​ឱ្យ ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​និង​អង្គការ​យូ​ណេស្កូ ​អន្តរាគមន៍​ ​ដោយ​បញ្ឈប់​អាជ្ញាធរអប្សរា​ ​កុំ​ឱ្យ​បង្ក​ការ​ភ័យខ្លាច​និង​ទប់​ស្កាត់​រាល់​ការ​សាងសង់​ ​ឬ​ជួសជុល​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្នាត​ ​។​ ​នៅ​ក្នុង​ញត្តិ​នោះ​ ​ពលរដ្ឋ​បាន​លើកឡើង​ថា​ ​តំបន់​ដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ ​គឺ​នៅ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ​របស់​ឧទ្យាន​អង្គរ​ ​។​

​នៅ​ពេល​ហែ​ក្បួន​តវ៉ា​ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ​ត្រូវ​បាន​ឃាត់​មួយ​រយៈ​ ​ដោយ​កងកម្លាំង​នគរបាល​ប្រមាណ​ជា​២​០​នាក់​ ​ដឹកនាំ​ដោយ​អភិបាលស្រុក​ពួក​ ​លោក​ ​ស៊ិន​ ​ចាន់​ថុល​ ​ដោយ​លោក​អភិបាលស្រុក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​តែ​ ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​ ​ដើម្បី​យក​ញាត្តិ​ទៅ​ដាក់​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​បដិសេធ​ ​ហើយ​ពួកគេ​នៅតែ​បន្ត​ការដង្ហែក្បួន​ឆ្ពោះទៅ​កាន់​សាលាខេត្ត​ដដែល​ ​ដោយ​ធ្វើដំណើរ​រហូតដល់​ផ្លូវចូល​មុខ​សាលាខេត្ត​ដោយមាន​កាន់​បដា​ផង​ដែរ​ ​។​ ​បដា​មួយ​ក្នុងចំណោម​បដា​ជាច្រើន​ ​ដែល​កាន់​ដោយ​សមាជិក​សហគមន៍​បាន​សរសេរ​ថា​៖​ “​ពួកយើង​មិន​អនុ​ញ្ញាតិ​ឲ្យ​អាជ្ញាធរ​អប្សរា​បន្ត​ការគាបសង្កត់​មក​លើ​សហគមន៍​របស់យើង​ទៀត​ទេ​”​។​
​ញ​តិ្ត​ដែល​បាន​យល់ព្រម​ទទួល​ដោយ​ ​លោក​អភិបាល​ខេត្ត​សៀមរាប​ ​លោក​ ​ប្រាក់​ ​សោ​ភ​័ណ្ឌ ​ក៏បាន​សរសេរ​ថា​៖​ “ ​ចាប់ពី​ថ្ងៃ​ត​នេះ​ទៅ​យើងខ្ញុំ​ទាំងអស់គ្នា​មិន​ទទួលស្គាល់​អាជ្ញាធរ​អប្សរា​ ​បន្ត​ទៀត​ទេ​ ​ហើយក៏​មិន​ឲ្យ​អាជ្ញាធរ​អប្សរា​ ​មក​គ្រប់គ្រង​លើ​យើងខ្ញុំ​ទាំងអស់គ្នា​ទៀត​ដែរ​” ​។​ ​ប្រជាពលរដ្ឋ​ក៏​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​បន្ទាប់ពី​ដាក់​ញាតិ​រួច​។​

​អាជ្ញាធរ​អប្សរា​ ​រួម​ជាមួយ​ក្រសួង​នានា​របស់​រាជរដ្ឋាភិបាល​ ​បាន​អនុវត្ត​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​ភូមិ​ដ្ឋា​ន​នៅ​ក្នុង​តំបន់​ឧទ្យាន​ ​អង្គរ​ ​យ៉ាងតិច​ចំនួន​មួយ​ម៉ឺន​នាក់​ ​ចាប់តាំង​ពី​ឆ្នាំ​ ២០២២ ​មក​ ​។​ ​អាជ្ញាធរ​អប្សរា​ ​បាន​បំ​លាស់​ទីលំនៅ​អ្នក​ទាំងនោះ​ទៅកាន់​ទីតាំង​ថ្មី​ដែល​មិនទាន់​មានការ​អភិវឌ្ឍន៍​ ​និង​ខ្វះខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដែល​នៅ​ទីនោះ​គ្រួសារ​ជាច្រើន​ទទួល​បាន​សេវា​សាធារណៈ​តិចតួច​បំផុត​ ​ឬ​គ្មាន​ឱកាស​ការងារ​។​

​រាជរដ្ឋាភិបាល​អះអាង​ថា​ ​ការ​បណ្តេញ​ចេញ​ត្រូវ​បាន​ជំរុញ​ដោយ​អង្គការ​យូ​ណេស្កូ ​ហើយ​បាន​និយាយ​ថា​ ​អង្គការ​យូ​ណេស្កូ​បាន​និយាយ​អំពី​ការ​ដកហូត​ឋានៈ​បេតិកភណ្ឌ​របស់​ប្រាសាទ​ ​ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​តំបន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​លើ​ទីតាំង​នោះ​។​ ​អង្គការ​យូ​ណេស្កូ​បាន​អះអាង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​ដោយ​អង្គការលើ​ក​លែងទោស​អន្តរជាតិ​ថា​ ​ខ្លួន​មិនបាន​អំពាវនាវ​ឱ្យ​មាន​ "​ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន​" ​ប៉ុន្តែ​ក៏​មិនបានទទួលស្គាល់​សកម្មភាព​បណ្តេញ​ចេញ​ដោយបង្ខំ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា