អត្ថបទខ្លីៗ

មនុស្ស​ចំនួន ២នាក់ ត្រូវបាន​ដោះលែង​មុន​ពេល​សវនាការលើ​បណ្តឹង​នៅ​ក្រៅឃុំ

ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នៅព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករ​រោងចក្រ​ពីរនាក់ ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ដែល​អ្នក​ទាំងពីរ​មាន​ឈ្មោះ ប៊ូ សារិទិ្ធ អាយុ ២៧​ឆ្នាំ និង​យន់ សុខ អាយុ ១៧​ឆ្នាំ។ អ្នក​ទាំង​ពីរ គឺស្ថិត​ក្នុង​ក្រុម​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើមខែ​មករា អំឡុង​ពេល​មាន​បាតុកម្ម​របស់​ក្រុម​កម្មករ។ ក្រុម​គ្រួសារ និង​មេធាវី​របស់​អ្នក​ទាំងពីរ បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ ម៣ (មណ្ឌល​អប់រំ​កែប្រែ​ទី៣) និង​ពន្ធនាគារ​ខេត្ត​កំពង់ចាម។ មនុស្ស​ទាំង ២៣​នាក់ ត្រូវ​បាន​​បដិសេធ ដោយ​មិនឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី​២១ ខែមករា។ សវនាការ​លើការ​ដាក់ឲ្យ​នៅក្រៅ​ឃុំបណ្តោះ​អាសន្ន នៅ​សាលាឧទ្ធរណ៍ សម្រាប់​កម្មករ និង​អ្នកការពារ​សិទិ្ធ​មនុស្ស​ដែល​នៅ​សល់​ចំនួន ២១ នាក់ទៀត នឹង​ត្រូវ​ធ្វើនៅថ្ងៃទី​១១ ខែ​កុម្ភៈនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា