អត្ថបទខ្លីៗ

ពីរក្នុ​ងចំណោម ម្ភៃបីនាក់ ត្រូវ​បាន​ដោះលែង​បណ្តោះ​អាសន្នមុន​ពេល​សវនាការ​ឧទ្ធរណ៍​លើ​ការ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន

ចេញផ្សាយ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នៅព្រឹកនេះ ប៊ូ សារិទិ្ធ អាយុ ២៧ឆ្នាំ និងយន់ សុខជា អាយុ ១៧ឆ្នាំ ត្រូវបាន​ដោះលែង​​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ពីពន្ធ​នាគារ ម៣ និង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម តាមដីកា​របស់​តុលាការ។ អ្នកទាំងពីរ ដែល​ស្ថិតក្នុង​ចំណោម​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង ២៣ នាក់ ត្រូវបាន​ចាប់ខ្លួន​តាំងពី​ដើមខែ​មករា អំឡុង​ពេល​បាតុកម្ម​របស់​កម្មករ​រោងចក្រ ហើយ​ក៏ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំង​ពី​ពេលនោះ​មក។

អ្នកទាំង​ពីរ បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​វត្ត​មួយនា​ខេត្ត​កំពង់​ចាម ជាមួយ​ក្រុម​គ្រួសារ​របស់អ្នក​ទាំង​នោះ ដើម្បី​ប្រស់​ព្រំ​ពី​ព្រះ​សង្ឃ​មុន​ធ្វើដំណើរ​មក​ភ្នំពេញ​វិញ។

អ្នកទាំង ២៣នាក់ ដែល​រួមមាន​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ត្រូវបាន​បដិសេធ​សំណើរ​ក្នុងការ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែ​មករា។ សវនាការ​លើ​បណ្តឹង​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន របស់​សាលា​ឧទ្ធរណ៍​សម្រាប់​អ្នក​ដែល​នៅ​សល់​ចំនួន ២១ នាក់​ទៀត នឹង​ត្រូវធ្វើ​នៅថ្ងៃ​ទី​១១ ខែ​កុម្ភៈនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា