អត្ថបទខ្លីៗ

មេដឹកនាំ​សហជីព​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ ​និង​ដាក់​ពន្ធ​នាគា​រ​ ​មុន​ពេល​បោះឆ្នោត​រើស​ប្រធាន​សហ​ព័ន្ធ​សហជីព

ចេញផ្សាយ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤
F T M
លោក ម៉ម រិទ្ធី និយាយ​​ដាក់​មេក្រូ​ នៅពេល​លោក​កំពុង​ដើរ​ក្បួន​ជាមួយ​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​របស់​​សហភាព​សហជីព​ការងារ​កម្ពុជា​ និង​ព្រះ​សង្ឃ​ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ កាល​ពីថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៤ (រូបភាព​ពី​បណ្តាញ​សង្គម​របស់​សហភាព​សហជីព​)

​លោក​ ​ម៉ម​ ​រិទ្ធី​ ​ដែល​ជា​អនុប្រធាន​សហភាព​ការងារ​កម្ពុជា​ (C​L​C) ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​កាលពីយប់មិញ​ ​នៅ​ខាងក្រៅ​ការិយាល័យ​របស់​សហជីព​ ​ក្រោយពេល​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ ​។​ ​លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ខែ​ ​កាលពី​ថ្ងៃ​អង្គា​រ៍ ​កន្លងទៅ​ ​។​

​ក្រៅពី​ជា​អនុប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ ​រិទ្ធី​ ​ដែល​មាន​អាយុ​ ​៣​៥​ ​ឆ្នាំ​ ​ក៏​ជា​ប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស័​យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​ (C​T​S​W​F​) ​។​ ​លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​នូវ​វីដេអូ​មួយ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​ដែល​លោក​បាន​រិះគន់​ការ​ចាប់ខ្លួន​សមាជិក​សហជីព​របស់​លោក​ ​នៅ​កា​ស៊ី​ណូ ​ជី​ន​ ​ប៉ី​ ​ខេត្ត​ព្រះ​សី​ហ​នុ ​។​

​សាលក្រម​ផ្តន្ទាទោស​ខាងលើ​ ​ត្រូវ​បាន​ចេញ​ ​ដោយ​មិន​មាន​វត្តមាន​របស់​លោក​ ​ឬ​មេធាវី​របស់​លោក​នោះ​ទេ​ ​ក្រោយពេល​ដែល​មេធាវី​របស់​លោក​ ​បាន​ដាក់ពាក្យ​ស្នើសុំ​ព​ន្យារ​ពេល​ ​ដោយសារ​មេធាវី​ជាប់រវល់​ ​។​ ​តុលាការ​បាន​រក​ឃើញ​ថា​លោក​​​មាន​ពិរុទ្ធ​ភាព​ ​ពី​បទ​ ​ញុះញង់​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​និង​បទ​ “ឱ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​” ​យោង​តាម​មាត្រា​ ​៥​២​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​២​ ​លាន​រៀល​ (​ប្រមាណ​ ​៥​០​០​ ​ដុល្លារ​អាមេរិក​) ​។​

​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​រិទ្ធី​ ​ត្រូវ​បាន​ធ្វើឡើង​ ​មុន​ពេល​ការបោះឆ្នោត​ផ្ទៃក្នុង​ជ្រើសរើស​ប្រធាន​ថ្មី​របស់​សហភាព​ការងារ​កម្ពុជា​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ខែ​នេះ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា