អត្ថបទខ្លីៗ

អ្នក​ភូមិ​នាំគ្នា​បិទ​ផ្លូវចូល​ទៅកាន់​សហគមន៍​ដែល​នឹង​រង​ការ​បណ្តេញ​ចេញ នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​កោះ​កុង

ចេញផ្សាយ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៤
F T M

នាថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើននាក់ បាន​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ​នៅក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដើម្បី​មិនឲ្យ​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន សិន​នូហាយ​ដ្រូ (Sinohydro) ចូលទៅ​ក្នុង​តំបន់​គម្រោង​ទំនប់​វារី​អគ្គីសនី​ដ៏ធំមួយ ដែល​នឹង​បណ្តេញ​ប្រជាពលរដ្ឋ​​ជាច្រើន​​ពាន់​គ្រួសារ​ចេញពី​ដីរបស់​អ្នកទាំង​នោះ។

ថ្ងៃនេះ គឺជា​ថ្ងៃទីបី​ហើយ ដែល​អ្នកភូមិ​បាន​ធ្វើការ​បិទផ្លូវ។ ម្ចាស់ភាគ​ហ៊ុន​ក្នុង​ស្រុក ដែល​ជាក្រុមហ៊ុន​ភាពីម៉ិច គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធិសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡៅ ម៉េងឃីន មាន​ជាប់ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​បាន​ដឹង​ជាច្រើន រួមទាំង​ជម្លោះ​ដីធ្លី​តំបន់​បឹង​កក់​ផង​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា