អត្ថបទខ្លីៗ

ការ​តវ៉ា​របស់​លោក​សូណង់​ដូ ត្រូវ​បាន​បញ្ចប់​យ៉ាង​ខ្លី​ដោយ​អាជ្ញាធរជាច្រើន

ចេញផ្សាយ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៤
F T M

នៅព្រឹកនេះ ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោកម៉ម សូណង់ដូ ត្រូវ​បានហាម​ឃាត់​ពីការ​ធ្វើ​ការ​ហែក្បួន​ទៅកាន់​ក្រសួង​ព័ត៌មាន។ លោក សូណង់ដូ បានអំពាវនាវ​ដល់​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នឹង​ការ​បដិសេធ​របស់​ក្រសួង​ព័ត៌មាន​ស្តីពី​ការមិន​អនុញ្ញាត​ឲ្យ​លោក​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ និងហ្វ្រេកង់​បន្ថែម​សម្រាប់​ស្ថានីយ៍​វិទ្យុ​របស់​លោក។ នៅ​មុន​ពេល​លោក​មកដល់​ អ្នក​គាំទ្រ​របស់លោក​ត្រូវ​បាន​បំបែក​យ៉ាង​ហិង្សា​ដោយ​កង​សន្តិសុខ​ជា​ច្រើន​នាក់ ដែល​បណ្តាល​ឲ្យ​បុរស​ចំនួន​ពីរនាក់​រង​របួសដោយ​ការវាយ​ដំ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​រក​ការ​ព្យាបាល។ បុរស​ម្នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​រយៈ​ពេល​ខ្លី។ បុរស​នោះ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង បន្ទាប់​ពី​ចុះ​ហត្ថលេខា​សន្យា​ថា​នឹង​ឈប់​ចូល​រួម​ក្នុង​បាតុកម្ម​តទៅ​ទៀត។ នៅ​ខណៈ​ពេល​ដែល​មាន​ការ​រុញ​ច្រាន​ដោយ​អាជ្ញាធរ​ជាច្រើន លោក​សូណង់​ដូ បាន​ថ្លែង​សុន្ទរកថា​យ៉ាង​ខ្លី​ទៅ​កាន់​អ្នក​គាំទ្រ​ អំពាវ​នាវ​សុំ​ឲ្យមាន​សេរីភាព​ទទួល​បាន​ព័ត៌មាន​ និង​ស្នើ​សុំ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា។

បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មិន​មានស្ថានីយ៍​​ទូរទស្សន៍​ឯករាជ្យនៅឡើ​យ​ ដោយ​ក្រសួង​ព័ត៌មាន​បាន​បដិសេធ​ជា​លក្ខណៈ​ប្រព័ន្ធ​ ក្នុង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ទៅ​ដល់​បុគ្គល​ណា​​ដែល​មិន​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា