អត្ថបទខ្លីៗ

តុលាការបដិសេធ​សំណើរ​នៅក្រៅឃុំ​ជាថ្មីម្តង​ទៀត

ចេញផ្សាយ ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញបាន​បដិសេធសំណើ​​សុំឲ្យដោះលែង​នៅក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​​ពីរផ្សេងគ្នា សម្រាប់លោក វន់ ពៅ និង សុគន្ធ សម្បត្តិពិសិទ្ធ ដោយសារតែអាជ្ញាធរពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី៣ មិនបានផ្តល់​ឯកសារ​លំអិតពាក់ព័ន្ធ​ទៅនឹងស្ថានភាព​ជម្ងឺរបស់​អ្នកទាំងនេះ​ទៅឲ្យសាលា​ដំបូង​រាជធានី​ភ្នំពេញ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ពៅ និង ពិសិទ្ធ គឺស្ថិតនៅក្នុងចំណោមកម្មករ និងអ្នកការពារសិទ្ធិមនុស្សទាំង ២៣នាក់​ដែលបាន​ចាប់ខ្លួនកាលពីដើមខែមករា កន្លងមក។ នៅពេលដែលអ្នកគាំទ្របានធ្វើការជួបជុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កងរក្សាសណ្តាប់ធ្នាប់សារធារណៈបានធ្វើការរុញច្រានយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ដើម្បីបំបែកការជួបជុំរបស់អ្នកទាំងនេះ។

ពិសិទ្ធត្រូវបានតុលាការបដិសេធសំណើរលក្ខខ័ណ្ឌពិសេស ក្នុងការស្នើសុំឲ្យនៅក្រៅឃុំជា​បណ្តោះអាសន្នរង់ចាំសវនាការដើម្បីទទួលបានការវះកាត់ដៃរបស់លោក។ លោកបានទទួលរងការវាយដំជាច្រើនពីសំណាក់កងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយបានបណ្តាលឲ្យដៃរបស់លោកបានបាក់កំឡុងពេលចាប់ខ្លួន។ ដោយសារតែពុំបានទទួលការព្យាបាលបានត្រឹមត្រូវ ដៃរបស់លោកទាមទារឲ្យមានការវះកាត់ជាបន្ទាន់។ លោក វន់ ពៅ ក៏ត្រូវបានតុលាការបដិសេធសំណើរឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការផងដែរ សំណើរលើកទីមួយរបស់គាត់ត្រូវបានសាលាឧទ្ធរណ៏បដិសេធនៅថ្ងៃទី១១ ខែកុម្ភៈ ហើយការបដិសេធសំណើររបស់លោកលើកទីពីរនៅថ្ងៃទី២៤ ខែមីនា។

កម្មករ និងអ្នកការពារសិទ្ធិមនុស្សទាំង ២៣នាក់រួមមាន ពៅ និង ពិសិទ្ធ ហើយសវនាការ​របស់អ្នកទាំងពីរនឹងប្រព្រឹត្តទៅនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា វេលាម៉ោង ៨ព្រឹក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា