អត្ថបទខ្លីៗ

ការ​​បំផ្លាញ​ផ្ទះ​សម្បែង​មួយ​ចំនួន​ បង្ហាញ​កាន់​តែ​ច្បាស់​នូវ​ដំណោះ​ស្រាយ​មួយ​ជា​បន្ទាន់​

ចេញផ្សាយ ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ គេហដ្ឋាន​ចំនួន​ពីរ​ ត្រូវ​បានបំផ្លាញ​មួយ​ផ្នែក​នៅ​ក្នុង​សង្កាត់​បឹង​កក់​ ១ ខ័ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។ លោក លី ស្រៀង​ខេង ដែល​ផ្ទះ​របស់​លោក​ត្រូវ​បាន​គេ​បំផ្លាញ មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ជាមួយ​ក្រុម​ហ៊ុន ឃុន​ សៀ ហើយ​បាន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ជាច្រើន​ដង​មក​ហើយ​ ដោយ​រួម​មាន​ទាំង​ការ​វាយ​ប្រហារ​លើ​រូប​រាង​កាយ​ និង​ការ​ប៉ុន​ប៉ង​ដុត​ផ្ទះ។ ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​ បាន​រង​របួស​អំឡុង​ពេល​មាន​អំពើ​ហិង្សា​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យព្យាបាល។

អង្គការ​ លីកាដូ បាន​រាយការណ៍​អំពី​ករណី​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​សប្តាហ៍​មុន ដោយ​បង្ហាញ​អំពី​រលក​ថ្មី​នៃ​ការ​រំលោភ​ដីធ្លីដោយ​អំពើ​ហិង្សា ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៤។ សកម្មភាព​នា​ថ្ងៃ​នេះ គឺជាភស្តុតាង​មួយបន្ថែម​​ទៀត ដែល​បង្ហាញ​ថា​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​ដី​ធ្លី​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា