អត្ថបទខ្លីៗ

ការ​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​ខួប​ ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត​ វុទ្ធី

ចេញផ្សាយ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៤
F T M

នៅ​ថ្ងៃ​នេះ​ ក្រុម​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​កោះ​កុង និង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​សកម្ម​ជន​បរិស្ថាន លោក​ ឈុត​ វុទ្ធី។ ថ្ងៃ​នេះ គឺ​គំរប់​ខួប​ ២ឆ្នាំ ចាប់​តាំង​ពី​លោក ត្រូវ​បាន​គេ​បាញ់​សម្លាប់​ នៅ​ខណៈ​ដែល​អម​ដំណើរ​ជាមួយ​អ្នក​កាសែត​ The Cambodia Daily ពីរនាក់​ទៅ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ នៅ​ជួរ​ភ្នំ​ក្រវាញ ខេត្ត​កោះ​កុង។

យុវជន​ និង​ព្រះ​សង្ឃ​ច្រើន​ជាង ២០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ រាជ​ធានីភ្នំពេញ​ ដើម្បី​បួង​សួង​ និង​ឧទ្ទិស​ទៅ​ដល់​លោក ឈុត​ វុទ្ធី និង​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិបាល ឲ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ស្វែង​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​វុទ្ធី។ កង​សន្តិ​សុខ ត្រូវ​បាន​ដាក់​ពង្រាយ ទោះ​បី​ជា​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ក៏​ដោយ។ នៅ​ខេត្ត​កោះ​កុង ដែល​ជា​កន្លែង​លោក វុទ្ធី ត្រូវ​បាន​សម្លាប់ ដោយ​រួម​ទាំង​ព្រះ​តេជ​គុណ លួន សូវាត បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​សមាជិក​សហគមន៍​នៅ​តាម​ជន​បទ​ យុវជន និង​ព្រះ​សង្ឍ​ដទៃ​ទៀត ប្រមាណ ៩៥ នាក់ ក៏​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​លោក វុទ្ធី​ផងដែរ។

កង​រាជ​អាវុធហត្ថ អិន រតនា ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ថ្ងៃ​ជាមួយ​លោក​ ឈុត​ វុទ្ធីនោះ​ដែរ​ ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​បាញ់​លោក​ វុទ្ធី បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ដែល​ពោ​ពេញ​ដោយ​ភាព​ឆ្គាំ​ឆ្គងជា​ច្រើន​លើស​លុប។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា