អត្ថបទខ្លីៗ

កម្មករ​រោង​ចក្រ​ម្នាក់​ដែល​រង​របួស​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​ថ្ងៃទី​៣ ខែ​មករា បាន​ទទួល​មរណ​ភាព​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មូល​ហេតុ​មិន​ទាន់​បាន​កំណត់​ច្បាស់

ចេញផ្សាយ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ​ នៅ​វេ​លា​ម៉ោង ៣ និង ១៥​នាទី ព្រឹក លោក មួន សុខមាន អាយុ ២៩​ឆ្នាំ ដែល​បាន​រង​របួស​​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៣ ខែ​មករា បាន​ទទួល​មរណភាព នៅ​ខណៈ​ពេល​ដែល​លោក​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ នៅ​ថ្ងៃ​នៃ​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រង​របួស​ត្រង់ខ្លួន ​ក្បាល និង​មុខ។

កាល​ពី​ល្ងាច​ម្សិល​មិញ ក្រុម​គ្រួសារ​របស់​លោក បាន​សង្កេត​ឃើញ​លោក​មិន​សូវ​បាន​សម្រាក​គ្រប់​គ្រាន់ និង​រវើ​រវាយ ហេតុ​ដូច​នេះ​ទើប​អ្នក​ទាំង​នោះ​ក៏​បាន​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរ​ពេទ្យ​វិញ ក៏​ប៉ុន្តែ​លោក​បាន​ទទួល​មរណ​ភាព​នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ។

ការ​បង្ក្រាបយ៉ាង​ហិង្សា​ដោយ​កង​កម្លាំង​ចំរុះ​របស់​អាជ្ញាធរ​រដ្ឋ ចាប់​ពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ២០១៤ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៤​នាក់​បាន​ស្លាប់ ជា​ច្រើន​នាក់​រង​របួស ហើយ​ ២៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​កម្មករ​ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស។ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ខឹម សុផាត ត្រូវ​បាន​គេ​ឃើញ​ជា​ចុង​ក្រោយនៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ដោយ​បាន​ដួល​ទៅ​លើ​ដីលើ​ផ្លូវ​វេង​ស្រេង​ដោយ​មាន​ហូរ​ឈាម ពី​កន្លែង​ដែល​ត្រូវ​​គ្រាប់​កាំ​ភ្លើងត្រង់​ដើម​ទ្រូង។ រហូត​មក​ទល់​ពេល​នេះ មិន​ដឹង​ថា​តើ​ សុផាត ស្ថិត​​នៅ​ទី​ណា​នោះ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា