អត្ថបទខ្លីៗ

អង្គការមិនមែន​រដ្ឋាភិបាល​​អន្តរ​ជាតិ​ជំរុញ​រដ្ឋ​មន្រ្តី​​បរទេស​​ទូ​​ទាំង​​ពិ​​ភព​​លោក​​ដើម្បី​​ទប់​​ស្កាត់​​ច្បាប់​​ស្តី​ពី​​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល

ចេញផ្សាយ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១១
F T M

ពេលវេលានៅមានតិចតួចណាស់ មុនពេលច្បាប់ស្តីពីសមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ត្រូវ​បាន​បញ្ជូនទៅកាន់​រដ្ឋ​សភា​ដើម្បី​ធ្វើ​ការ​អនុម័ត​លើក​ចុង​ក្រោយ។ សប្តាហ៍​នេះ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​អន្តរជាតិចំនួន ១០ បាន សរ​សេរ​លិខិត​ទៅ​កាន់​រដ្ឋ​មន្រ្តី​បរទេស​ចំនួន ៣៥​នាក់​ទូទាំង​ពិភពលោក និង​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហគមន៍​អឺរ៉ុប​សម្រាប់​កិច្ច​ការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ លោក​ស្រី Baroness Ashton ដើម្បី​ជំរុញ​ឲ្យ​អ្នក​ទាំង​នោះ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា បញ្ឈប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ។

លិខិត​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​នូវការផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍​ផង​ដែរ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​អនុម័ត។ សេច​ក្តី​​ចម្លង​​លិខិត​​​នេះ​​បាន​ផ្ងើរ​ជូន រដ្ឋ​លេខា​ធិកា​របស់​សហរដ្ឋ​អាមេរិក លោកស្រី Clinton ដែល​អាច​មើល​ជា​ភាសា​អង់គ្លេស ឬ ភាសា​ខ្មែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា