អត្ថបទខ្លីៗ

សកម្ម​ជន​សហគមន៍​បឹង​កក់​ចំនួន​បួន​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ​ នៅ​ម៉ោង​ប្រហែល ៩ និង​ ២០​នាទី សកម្មជន​សហគមន៍​ចំនួន​ ៤​នាក់ មក​ពីសហគមន៍​​បឹង​កក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វារ។ សកកម្មជន​បាន​ទៅ​កាន់​ទី​នោះ​ដើម្បី​គាំទ្រ​សហគមន៍​ដីធ្លី​មក​ពី​​ខេត្ត​ប៉ៃ​លិន បន្ទាយ​មាន​ជ័យ បាត់ដំបង និង​ស្វាយ​រៀង ដែល​កំពុង​រៀប​ចំ​ដើរ​ហែ​​ក្បួនដាក់​ញត្តិទៅ​កាន់​រដ្ឋ​សភា និង​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ នា​ព្រឹក​នេះ។ សកម្ម​ជន​ទាំង​បួន​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន មាន​កញ្ញា សុង​ ស្រី​លាភ អ្នក​ស្រី ទេព​ វន្នី កញ្ញា​ ខែក ច័ន្ទ​រស្មី និង​អ្នក​នាង គង់ ចន្ថា។ អ្នក​ទាំង​នោះ​ បច្ចុប្បន្នកំពុ​ឃាត់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយ​ចង្វារមុនពេលត្រូវបានដោះលែងនៅមុនថ្ងៃ ត្រង់នេះ។ អ្នកត្រូវបានចាប់ខ្លូនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត៕ ឥឡូវ​នេះ​​អាជ្ញាធរបាន​បិទផ្លូវ ដោយ​មិន​ឲ្យ​អ្នក​សហគមន៍​ចេញ​ទៅ​ខាង​ក្រៅ​វត្ត​ចាស់​នោះ​ទេ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា