អត្ថបទខ្លីៗ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់​វិទ្យុ​លើ​អ៊ិន​ធើ​ណែត លោក មៀច សុវណ្ណារ៉ា ត្រូវ​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មៀច សុវណ្ណារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កាល​ពី​ព្រឹក​មិញ នៅ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យកាល​ពី​ថ្ងៃទី​១៥ ខែកក្កដា។ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់។

សុវណ្ណារ៉ា ត្រូវបាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ដោយ​ចៅ​ក្រមស៊ើបសួរ​ លោក កែវ មុន្នី នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១ ខែវិច្ឆិកា ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ លោក បាន​ចេញ​ទៅ​បរទេស​នៅ​ពេល​នោះ ហើយ​មិន​បាន​មក​ចូល​ក្នុង​តុលាការ​ឡើយ។

ជា​សរុប​ មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤នាក់ ត្រូវបាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥ ខែកក្កដា។

បច្ចុប្បន្ន​នេះ មាន​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​រូប​ កំពុង​ត្រូវបាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ៖ លោក អ៊ុក សំណាង ក្រុម​ប្រឹក្សា​ខ័ណ្ឌ​ច្បារ​អំពៅ លោក ស៊ុំ ពុទ្ធី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មៀច សុវណ្ណារ៉ា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា