សេចក្តីថ្លែងការណ៍

សេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិប​តេយ្យ៖ រដ្ឋាភិ​បាល​គួរ​លុប​ចោល​ការ​ហាម​ឃាត់​លើ​ស្ថានីយ​វិទ្យុ

ចេញផ្សាយ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០០៨
F T M

អង្គការ លីកាដូ សូមធ្វើការអំពាវនាវដល់រដ្ឋាភិបាលអនុញ្ញាតជាបន្ទាន់ ក្នុងការបើកវិទ្យុ FM 105.25 ក្នុង​ខេត្ត​ក្រ​ចេះ​ផ្សព្វផ្សាយ​ឡើង​វិញ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ ឬ​ដាក់​កំរិត​ផ្សេង​ទៀត​លើ​ការ​ចាក់​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​នេះ​ឡើយ ។

កាលពីសប្តាហ៍មុន ក្រសួងព័ត៌មានបានធ្វើការបិទស្ថា​នីយ​វិទ្យុ​ថ្មី​មួយ​នេះ ដែល​ទើប​តែ​ធ្វើ​ការ​ចាក់​ផ្សាយ​បាន​ ១៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​តែ​ស្ថានីយ​វិទ្យុ​នេះ​បាន​លក់​ម៉ោង​ផ្សាយ​ជូន​ទៅ​អោយ​គណ​បក្ស​នយោបាយ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គកា​រលីកា​ដូ​មាន​ប្រសាសន៍ ការ​បិទ​ស្ថានីយ​វិទ្យុ​យ៉ាង​តក់​ក្រហល់​បែប​នេះ ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការអនុញ្ញាត​អោយ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ការ​ពិភាក្សា​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ។ លោក​ស្រី​បន្ត​ថា នេះ​ក៏​បាន​បង្ហាញ​អោយ​ឃើញ​ដែរ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ព័ត៌មាន ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នៅ​កម្ពុជា ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ។

ស្ថានីយវិទ្យុ FM 105.25 បានចាប់ផ្តើមការផ្សាយក្នុងខេត្តក្រចេះ នៅថ្ងៃទី១៥ ខែឧសភានេះ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្សាយពីក្រសួងព័ត៌មាន ដោយ ឯកឧត្តម ខៀវ កញ្ញរឹទ្ធិ កាលពីខែមករា ។ នៅថ្ងៃទី២៨ ខែឧសភា ឯកឧត្តម ខៀវ កញ្ញរឹទ្ធិ បានសរសេរលិខិតបញ្ជាចំនួនប្រាំបន្ទាត់ ដោយមិនមានបញ្ជាក់ហេតុផល ឬការបញ្ជាក់ផ្នែកច្បាប់ណាមួយឡើយ ដោយលោកបែរជាលប់ចោលការសំរេចចិត្តពីមុនរបស់លោកលើការផ្តល់អាជ្ញាប័ណ្ណអោយស្ថានីយវិទ្យុនេះ ។ ការលុបចោលអាជ្ញាប័ណ្ណនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្ត្រីមន្ទីរព័ត៌មានខេត្តបានធ្វើការសួរនាំបុគ្គលិកស្ថានីយវិទ្យុ អំពីការលក់ម៉ោងផ្សាយទៅឲ្យគណបក្សនយោបាយ ។

ចាប់តាំងពីបើកដំណើរការមក ស្ថានីយវិទ្យុនេះបានធ្វើការផ្សាយកម្មវិធីដែលរៀបចំ និងបង់ថ្លៃដោយគណបក្សនយោបាយមួយចំនួនដូចជា គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សនរោត្តមរណឬទ្ធិ គណបក្សសមរង្សី និងគណបក្សសិទ្ធិមនុស្ស ។ កម្មវិធីផ្សាយទាំងនោះ គឺដូចទៅនឹងការផ្សាយរបស់ស្ថានីយវិទ្យុដែលជាសាខាមួយទៀតនៅខេត្តសៀមរាបហើយស្ថានីយនេះគ្រប់គ្រងដោយម្ចាស់តែមួយ FM 105.25 ដែលមានដំណើរការអស់រយៈពេល ៣ ឆ្នាំ មកហើយ ។

ខណៈពេលដែលក្រសួងព័ត៌មានបានអនុញ្ញាតអោយស្ថានីយវិទ្យុនេះធ្វើការផ្សព្វសផ្សាយនៅខេត្តសៀមរាប និងកម្មវិធីរបស់គណបក្សមួយចំនួនដែលផ្សាយដោយស្ថានីយវិទ្យុផ្សេងទៀតដូចជា វិទ្យុសំបុកឃ្មុំនៅភ្នំពេញ ក្រសួងព័ត៌មានបែរជាធ្វើការដកអាជ្ញាប័ណ្ណស្ថានីយវិទ្យុនៅខេត្តក្រចេះវិញ ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានចោទជាសំនួរថា ៉ហេតុអ្វីបានជាអ្នកស្តាប់វិទ្យុនៅតំបន់ដាច់ស្រយាលដូចជាខេត្តក្រចេះ មិនត្រូវបានអនុញ្ញាតអោយទទួលបានការស្តាប់ព័ត៌មាន និងគំនិតយោបល់ផ្នែកនយោបាយ ដូចគ្នានឹងអ្នករស់នៅតំបន់ទីក្រុង ដូចជា នៅភ្នំពេញ និងខេត្តសៀមរាប ?៉ លោកស្រីបន្តថា ៉នេះហាក់ដួចជារដ្ឋាភិបាលមានបំណងចង់ធ្វើការរឹតបន្តឹងសេរីភាពក្នុងការទទួលព័ត៌មាននៅទីជនបទ៉ ។

មូលហេតុជាក់ស្តែងដែលនាំអោយមានការបិទស្ថានីយវិទ្យុ FM 105.25 គឺដោយសារតែអាជ្ញាប័ណ្ណរបស់ស្ថានីយនេះចេញដោយ ឯកឧត្តម ខៀវ កញ្ញរឹទ្ធិ នៅថ្ងៃទី៣០ ខែ មករា ហើយក្នុងនោះបញ្ចាក់ថា បុគ្គលិកទាំងអស់ត្រូវតែទទួលការអនុញ្ញាតពីក្រសួងព័ត៌មានមុននឹងលក់ម៉ោងផ្សាយទៅនរណាម្នាក់ ។ អ្នកគ្រប់គ្រងស្ថានីយវិទ្យុនេះបានទទួលស្គាល់ថា លោកមិនបានសុំការអនុញ្ញាតជាមុនមែន ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍បន្ថែមថា ៉ល័ក្ខខ័ណ្ឌក្នុងការផ្តល់អាជ្ញាប័ណ្ណអោយវិទ្យុបានបង្ហាញអោយឃើញនូវការត្រួតត្រា។ ស្ថានីយវិទ្យុមិនគួរចាំបាច់ទទួលការអនុញ្ញាតពីក្រសួងព័ត៌មានក្នុងការផ្សាយកម្មវិធីរបស់គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងអង្គការផ្សេងទៀតឡើយ៉។
អង្គការ លីកាដូ ជឿជាក់ថា បទពិសោធន៍របស់វិទ្យុ FM 105.25 គឺជាផ្នែកមួយនៃការគ្រប់គ្រងយ៉ាងតឹងរឹងដោយរដ្ឋាភិបាលទៅលើស្ថានីយវិទ្យុ និងទូរទស្សន៍ ។ លោកស្រី វេជ្ជបណ្ខិត ពុង ឈីវកេក យល់ឃើញថា ៉នៅក្នុងប្រទេសកម្ពុជា គ្មានស្ថានីយទូរទស្សន៍ណាមួយឯករាជ្យឡើយ ។ រីឯស្ថានីយវិទ្យុឯករាជ្យវិញ មានតែ ២ ឬ ៣ ប៉ុណ្ណោះទេ ។ រដ្ឋាភិបាលដាក់កំរិតយ៉ាងតឹងរឹងទៅលើអ្នកណាដែលអាចទទួលបានអាជ្ញាប័ណ្ណផ្សព្វផ្សាយ ដួចជាករណីស្ថានីយវិទ្យុ FM 105.25 នេះ រដ្ឋាភិបាលធ្វើការគ្រប់គ្រងលើដែលអាច និងមិនអាចធ្វើការផ្សាយបាន៉ ។

អង្គការលីកាដូសូមធ្វើការស្នើសុំក្រសួងព័ត៌មាន មេត្តាផ្តល់អាជ្ញាប័ណ្ណជូនទៅស្ថានីយវិទ្យុ FM 105.25 វិញជាបន្ទាន់ ហើយធ្វើការលុបចោលនូវអ្វីដែលតំរូវអោយស្ថានីយវិទ្យុ ត្រូវតែសុំការអនុញ្ញាតមុននឹងលក់ម៉ោងផ្សាយជូនទៅគណបក្សនយោបាយ ឬអង្គការផ្សេងទៀត ។ សកម្មភាពនេះនឹងសរបញ្ចាក់អោយឃើញពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតអោយមានបរិយាកាសសេរី និងយុត្តិធម៌ សំរាប់ការបោះឆ្នោតជាតិ ថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ។

សំរាប់ព័ត៌មានអំពីការដាក់កម្រិតលើស្ថានីយវិទ្យុ និងទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាៈ សូមអានរបាយការណ៍អង្គការ លីកាដូ ខែឧសភា ឆ្នាំ២០០៨ ៉ការស្វែងយល់អត្ថន័យដែលមើលមិនឃើញៈ នយោបាយ ប្រាក់កាស និងការភ័យខ្លាច គ្រប់គ្រងប្រព័ន្ធផ្សាយព័ត៌មានកម្ពុជា ដោយរបៀបណា ?៉ ដែលមាននៅក្នុង
http://www.licadho.org/reports.php?perm=119

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រីវេជ្ជបណ្ខិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ ០១២ ៨០២ ៥០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា