សេចក្តីថ្លែងការណ៍

ការបង្ក្រាបសេរីភាពក្នុងការបញ្ចេញមតិ៖ បុរសម្នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​ដាក់​ពន្ធនាគារ​បន្ទាប់​ ពីលោក​បាន​ចែក​គ្នា​មើល​ពី​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រមួយ

ចេញផ្សាយ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១០
F T M

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូម​ថ្កោល​ទោស​ចំពោះ​ការ​កាត់​ទោស​ដោយ​គ្មាន​មូល​ដ្ឋាន​របស់​តុលា​ការ​រាជ​ធានី​ភ្នំពេញ ទៅ​លើ​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ឈ្មោះ សេង គុណាកា កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១០។

លោក​សេង គុណាកា ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃ​សុក្រ ដោយ​នគរបាល​ខណ្ឌ​ឬស្សី។ ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង​បន្ទាប់​ពី លោក គុណាកា បាន​យក​ឯកសារ​មួយ​នៅ​ក្នុង​គេហ​ទំព័រ KI-Media ដើម្បី​ចែក​គ្នា​មើល ដែល​គេ​ហទំព័រ​នេះ​ចុះ​ផ្សាយ​ព័ត៌​មាន និង​ទស្សនៈ​នានា​ស្តី​ពី​កម្ពុជា រួម​ទាំង​អត្ថបទ​រិះ​គន់​រាជ​រដ្ឋាភិបាល​ជា​ច្រើន​ផង​ដែរ។

បន្ទាប់ពីបានចំណាយពេលមួយយប់នៅក្នុងអធិការដ្ឋាននគរបាលលោកសេង គុណាកា ត្រូវបាន បញ្ចូនទៅតុលាការភ្នំពេញដើម្បីសាកសួរ មុនពេលបញ្ជូនខ្លួនត្រលប់ទៅឃុំឃាំងនៅអធិការដ្ឋាននគរបាលមួយយប់ទៀត។

នៅថ្ងៃបន្ទាប់ (ព្រឹកថ្ងៃអាទិត្យ) ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កៅ វណ្ឌី បានប្រកាសថា លោក គុណាកា មានទោសពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី ហើយដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល។

កញ្ញា ណាលី ពីឡូក នាយិកា អង្គការលីកាដូ បានមានប្រសាសន៍ " ការលើកសវនាការដ៍លឿន និងការកាត់ទោសដោយគ្មានមូលដ្ឋាន គឺជាការបង្ហាញឲ្យឃើញបន្ថែមទៀតពី កើនឡើង នៃការបង្រ្កាបរបស់រាជរដ្ឋាភិបាលកម្ពុជាលើសេរីភាព ក្នុងការបញ្ចេញមតិ” ។ កញ្ញាបានបន្ថែមទៀតថា “ ដូចដែលយើងបានបង្ហាញនៅក្នុងការវិភាគជាសាធារណៈ ក្រមព្រហ្មទណ្ឌក្នុងទំរង់បច្ចុប្បន្ននេះ គឺជាការគំរាមកំហែងលើសេរីភាពក្នុងការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។ ការចោទប្រកាន់នេះ (១០ ថ្ងៃបន្ទាប់ពីការអនុម័តក្រមថ្មីនេះ) គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែងនេះ។ “

អង្គការលីកាដូ សូមជម្រុញសាលាឧទ្ធរណ៍ឲ្យដោះលែងលោក សេង គុណាកា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ត រហូតដល់មានការពិនិត្យឡើងវិញលើការកាត់ទោសដោយគ្មានមូលដ្ឋាននេះ។

លើសពីនេះទៅទៀត អង្គការ លីកាដូ សូមអំពាវនាវសារជាថ្មីម្តងទៀត ឲ្យមានការវិសោធនកម្មលើក្រមព្រហ្មទណ្ឌថ្មីនេះ ដើម្បីធានាឲ្យមានការគោរព និងការពារសិទ្ធិជាមូលដ្ឋានដូចដែលបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 LICADHO Director Naly Pilorge, 012 803 650
 LICADHO Technical Supervisor Am Sam Ath, 012 327 770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា