សេចក្តីថ្លែងការណ៍

របាយការណ៍អង្គការ លីកាដូ ៖ វិបត្តិនៃភាពចង្អៀតណែនរបស់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរទៅៗ

ចេញផ្សាយ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១១
F T M

Prisoners' belonging are often hanged to the walls and ceiling of their prison cell to save space.

មួយឆ្នាំបន្ទាប់ពីអង្គការ លីកាដូបានទាញចំណាប់អារម្មណ៍ថា ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ស្ថិតក្នុងស្ថានភាព​គ្រោះថ្នាក់​នៃភាព​ចង្អៀត​ណែន​របស់​អ្នកទោស​លើ​ពិភពលោក។ អ្នកទោសនៅប្រទេសកម្ពុជានៅតែបន្តមានចំនួនច្រើនឡើងៗ ដែលពិបាកនឹងគ្រប់គ្រងបាន។

នៅ​ចុងខែមេសា ឆ្នាំ២០១១ ចំនួនអ្នកទោសស​រុបរបស់​ប្រទេស​កម្ពុជា​មាន​ចំនួន១៥,០០១នាក់ ជា​ចំនួន​ដែល​មាន​អត្រា​កំណើន​ ១២.៦% ក្នុង​រយៈ​ពេល​គិត​ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១០មក។ ចំនួន​នេះ​បាន​នាំ​អោយ​អត្រា​ឃុំ​ឃាំង​មាន​កម្រិត ១៧៩% ដែល​អាច​ដាក់​ប្រព័ន្ធ​ពន្ធនា​គារ​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​លំដាប់​ទី​២៥ នៃ​ពន្ធនាគារ ដែល​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​លើ​ពិភព​លោក។ ប្រព័ន្ធ​នេះ​អាច​នឹង​ឈាន​ទៅ​ដល់​លំដាប់​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៩ បើ​សិន​ជា​និន្នា​ការ​ដូច​ពេល​បច្ចុប្បន្ន​នៅ​តែ​បន្ត​ទៅ​ទៀត។​

ទិន្នន័យនាពេលថ្មីៗនេះ មានរៀបរាប់ពិស្តារនៅក្នុងរបាយការណ៍ពន្ធនាគារថ្មីចុងក្រោយបំផុតរបស់អង្គការ លីកាដូមានចំណងជើងថា “ទំហំដែលផ្ទុកអ្នកទោសបានឆ្នាំ២០១១៖ របាយការណ៍ថ្មីៗស្តីពីភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា” ដែលនឹងចេញផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១១។ របាយការណ៍នេះ ធ្វើបច្ចុប្បន្នភាពរបាយការណ៍ពន្ធនាគារ ឆ្នាំ២០១០ របស់អង្គការ លីកាដូ ដែលមានចំណងជើងថា “គុកធំ-ចង្អៀត ខ្លាំង ៖ ភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា និងក្តីស្រមៃនៃមណ្ឌលអប់រំកែប្រែ ទី៤” ដែលបានផ្សព្វផ្សាយកាលពីក្នុងខែកក្តដា ឆ្នាំ២០១០។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា “អស់រយៈពេលមួយឆ្នាំកន្លងមកនេះ មិនមានការផ្លាស់ប្តូរអ្វីច្រើនគួរអោយកត់សម្គាល់ទេ។” ថ្វីត្បិតតែល្បឿននៃកំណើនអ្នកទោសបានចុះបន្តិចក៍ពិតមែន ប៉ុន្តែស្ទើរតែគ្រប់ទិន្នន័យដទៃទៀតបានចង្អុលបង្ហាញពីសភាពកាន់តែពិបាកទៅៗ ដូចជាទិន្នន័យនៃចំនួនអ្នកទោសសរុបអត្រាឃុំឃាំងអត្រាទីកន្លែងរស់នៅរបស់អ្នកទោស និងការប៉ាន់ប្រមាណលើកំណើនអ្នកទោស ប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ បានបន្តធ្វើដំណើរថយក្រោយលើបញ្ហាទាំងនេះ។”

មូលហេតុដែលបណ្តាលអោយមានភាពចង្អៀតណែន តាមពន្ធនាគារមានច្រើននិងប្រកបដោយភាពស្មុកស្មាញ ប៉ុន្តែយើងមិនទាន់ឃើញមានវិធានការចម្បងណាមួយត្រូវបានចាត់ឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះនៅឡើយទេ ចាប់តាំងពីពេលដែល អង្គការ លីកាដូ បានចេញរបាយការណ៍លើកមុនមកម្លេះ។

ដោយមិនទាន់មាននូវមធ្យោបាយណាផ្សេងសំរាប់យកមកអនុវត្តក្នុងការដាក់ទណ្ឌកម្មចំពោះអំពើល្មើសនៅឡើយ ពន្ធនាគារនៅតែជាទម្រង់ចម្បងនៃការដាក់ទណ្ឌកម្មហើយការឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំសវនាការ នៅតែជាទម្រង់នៃការដាក់ទណ្ឌកម្មដែលត្រូវបានយកប្រើប្រាស់ជាស្វ័យប្រវត្តិ។ អ្នកទោសខ្លះ ដែលត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំសវនាការ បាននៅក្នុងពន្ធនាគារលើសនីតិវិធីដែលកំណត់ដោយច្បាប់។ រីឯអ្នកទោសខ្លះទៀត ត្រូវបានជាប់ឃុំឃាំងហួសកាលកំនត់នៃរយៈពេលបំរើទោសរបស់ខ្លួន ហើយក៍មានអ្នកទោសខ្លះទៀត ដែលស្ថិតក្នុងដំណើរការនៃបណ្តឹងឧទ្ធរណ៍ ជួនកាលបានជាប់ឃុំឃាំងលើសពី ទណ្ឌកម្មអតិបរិមា ដែលបានកំណត់ចំពោះបទល្មើសរបស់ខ្លួន សូម្បីតែពួកគេត្រូវបានសម្រេចអោយដោះលែងដោយសាលាដំបូងរាជធានី ខេត្តក៍ដោយ។ ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៩ បង្កើតអោយមាននីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ក៍ប៉ុន្តែយន្តការនេះមិនទាន់មានការអនុវត្តនៅឡើយ។

របាយការណ៍ថ្មីនេះ ក៍បានលើកយកមកបង្ហាញនូវបញ្ហាកង្វល់ថ្មីចំនួនបី ដែលអង្គការលីកាដូ បានសរសេរចងក្រងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបញ្ហាទាំងនេះរួមមាន៖ ១) ការអនុវត្តការដាក់ពន្ធនាគារចំពោះអ្នកដែលមិនអាចបង់ ឬមិនបង់ប្រាក់ពិន័យ ២) កម្មវិធីសាកល្បងដែលអ្នកជាប់ឃុំឃាំងបណ្តោះអាសន្តរង់ចាំសវនាការត្រូវបានគេផ្ទេរទៅកាន់​មជ្ឍមណ្ឌល​ព្យាបាលសារ​ធាតុញៀន ក្នុងមូលដ្ឋានដើម្បីកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ ៣) ការប្រើទណ្ឌកម្មដាក់ពន្ធនាគារ ដែលមិនសមាមាត្រទៅនឹងបទល្មើស។ បញ្ហាដែលជាកង្វល់ចុងក្រោយនេះត្រូវបានគាំទ្រដោយករណីសិក្សាមួយចំនួន រួមមានទាំងករណីមួយដែលបុរសម្នាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ​ចំពោះ​ការ​លួច​មាន់​តែ​មួយ​គត់។​ នេះជាករណីដែល​បង្ហាញ​អោយឃើញថា ទណ្ឌកម្ម​ដាក់​ពន្ធនា​គាររយៈ​ពេល​ខ្លី​ចំពោះ​បទ​ល្មើស​តូចតាច បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​កើនឡើង​នៃ​ចំនួន​អ្នកទោស​នៅ​តាម​ពន្ធនាគារ​នានា​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។ អគ្គនាយកដ្ឋានពន្ធាគារបានរាយការណ៍ថា បានទទួលអ្នកទោសថ្មីចំនួន ៦,៨៣៦នាក់អំឡុងឆ្នាំ២០១០ ដែលជាតួលេខជិតស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកទោសសរុបទាំងអស់។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្កការ លីកាដូ បានមានប្រសាសន៍ថា “បើសិនណាជា ចំនួនអ្នកទោសដែលចូលក្នុងពន្ធនាគារត្រូវបានកាត់បន្ថយតែពាក់កណ្តាលតាមរយៈការដាក់ធានានៅក្រៅឃុំរង់ចាំសវនាការ ការប្រើវិធានការទណ្ឌកម្មដែលជាជម្រើសផ្សេងៗទៀតក្រៅពីការដាក់ដាក់ពន្ធនាគារ ឬក៍ការវិនិច្ឆ័យទោសដែលប្រើការពិចារណាយ៉ាងហ្មត់ចត់ច្រើនថែមទៀត នោះតួលេខនៃចំនួនអ្នកទោសនឹងបង្ហាញអោយឃើញពីភាពថយចុះក្នុងឆ្នាំ២០១០” ម្យាំងវិញទៀត “ភាពប្រែប្រួលនៃចំនួនអ្នកទោសពិតប្រាកដគឺអាស្រ័យលើការកំណត់របស់អ្នកកំណត់។”

កង្វល់ផ្សេងទៀតដែលលើកមកបង្ហាញក្នុងរបាយការណ៍នេះ គឺការគណនាលើលទ្ធផលផ្ទុករបស់ពន្ធនាគារនៃប្រទេសកម្ពុជាដែលមិនគួរអោយជឿទុកចិត្តបាន។ អគ្គនាយកដ្ឋានពន្ធនាគារមិនទាន់បានដឹកនាំការសិក្សា លើលទ្ធភាពរបស់ពន្ធនាគារនៅទូទាំងប្រទេសនៅឡើយ ហើយក៍មិនទាន់បានកំណត់អំពីបទដ្ឋាននៃទំហំកន្លែងរស់នៅសម្រាប់អ្នកទោសម្នាក់ៗថាតើអាចបានទទួលទំហំប៉ុណ្ណាដែរ?

រីឯការរាប់ចំនួនអ្នកទោសដ៍ត្រឹមត្រូវ ដែលអង្គការ លីកាដូ បានផ្តល់អនុសាសន៍ថា គួរតែប្រព្រឹត្តធ្វើឡើងក្នុងឆ្នាំនេះ អាចនឹងឆ្លុះបញ្ចាំងពីភាពចង្អៀតណែនច្រើនជាងអ្វីដែលរបាយការណ៍ពីពេលមុន ឧទាហរណ៍ ដូចជា ពន្ធនាគារមួយដែលអង្គការ លីកាដូ បានទៅធ្វើទស្សនៈកិច្ចមានផ្ទុកអ្នកទោស ដែលមានចំនួនជាផ្លូវការប្រហែល ១៥៥%នៃលទ្ធភាពដែលអាចផ្ទុកបាន។ ប៉ុន្តែអង្គការ លីកាដូ បានសង្កេតឃើញមានបន្ទប់ឃុំឃាំងមួយចំនួនដែលមានផ្ទុកអ្នកទោសរវាង២៧៥% ទៅ ៥៥០% នៃលទ្ធភាពដែលផ្ទុកអ្នកទោសបាន នៅពេលដែលយកបទដ្ឋានសមស្របនៃទំហំអប្បបរមារបស់បន្ទប់មកពិចារណា។

ម៉្យាងវិញទៀតមិនមនបទដ្ឋានអន្តរជាតិផ្លូវការកំណត់ពីទំហំ ដែលត្រូវផ្តល់អោយសម្រាប់អ្នកទោសម្នាក់នោះទេ ប៉ុន្តែគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានថ្លែងថា ២ម៉ែត្រការ៉េនៃទំហំកន្លែងសម្រាប់បុគ្គលម្នាក់ក្នុងបន្ទប់ឃុំឃាំង គឺជាទំហំអប្បបរមា សូម្បីតែនៅក្នុង “ស្ថានភាពដែលមានវិបត្តិជាពិសេសក៍ដោយ”។ អ្នកទោសកម្ពុជារាប់ពាន់នាក់រស់នៅក្នុងបន្ទប់ឃុំឃាំង ដោយទទួលបានទំហំកន្លែងរស់នៅតូចជាងមួយម៉ែត្រការ៉េក្នុងអ្នកទោសម្នាក់ៗ។

កញ្ញា ណាលី ពីឡូក បានមានប្រសាសន៍បន្ថែមទផតថា “ទោះបីជាបានធ្វើការគណនាឡើងវិញ ដោយបន្ថយ២៥% ក៍ដោយក៍នៅតែពិនិត្យឃើញថា ពន្ធនាគាររបស់ប្រទេសកម្ពុជា ផ្ទុកអ្នកទោសរហូតដល់ប្រហែលជា ២៤០% នៃលទ្ធផលដែលអាចផ្ទុកអ្នកទោសបាន។” ដូច្នេះ “បើប្រៀបធៀបជាមួយប្រទេសនានានៅទូទាំងពិភពលោកតួលេខនេះអាចដាក់ប្រទេសកម្ពុជា អោយចូលទៅក្នុងចំនោមប្រទេសលំដាប់ខ្ពស់ទាំង១០ដែលមានពន្ធនាគារចង្អៀត។”

ចំណែកផ្នែកចុងក្រោយនៃរបាយការណ៍នេះ អង្គការ លីកាដូ ស្នើរសុំមេត្រាពិនិត្យមើលឡើងវិញទៅលើអនុសាសន៍ ដែលបានស្នើឡើងក្នុងរបាយការណ៍ឆ្នាំ២០១០ ស្តីពីភាពចង្អៀតណែនរបស់អ្នកទោស ហើយនិងកែសំរួលអនុសាសន៍ទាំងអស់នោះឡើងវិញអោយបានសមស្របទៅតាមការវិវត្តន៍បច្ចុប្បន្ន។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍បន្តទៀតថា “វិបត្តិនៃភាពចង្អៀតណែនរបស់ពន្ធនាគារ គឺស្ថិតនៅឆ្ងាយអំពីដំណោះស្រាយ ដែលអាចធ្វើបាននៅឡើយ នេះជាចំនុចគយរអោយសោកស្តាយជាទីបំផុត ដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបង្ហាញពីលទ្ធផលជាក់ស្តែងអោយបានឃើញនៅឡើយ។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ (និយាយជាភាសាបារាំង អង់គ្លេស និងខ្មែរ) ទូរស័ព្ទ៖ ០១២ ៨០២៥០៧
 កញ្ញា ណាលី ពីឡូក នាយិកាអង្គការ លីកាដូ (និយាយជាភាសាបារាំង និងអង់គ្លេស)
 ទូរស័ព្ទ៖ ០១២ ៨០៣ ៦៥០
 លោក ហម ស៊ុនរិទ្ធិ នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សរបស់អង្គការ លីកាដូ (និយាយជាភាសាខ្មែរ) ទូរស័ព្ទ៖ ០១២ ៩៨៨ ៩៥៩

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា