សេចក្តីថ្លែងការណ៍

សេចក្តីពង្រាងច្បាប់ពន្ធនាគារ បង្ហាញពីការចាប់ផ្តើមដ៍ល្អ ប៉ុន្តែរដ្ឋសភាជាតិត្រូវពិនិត្យអំពីគុណវិបត្តិនានា

ចេញផ្សាយ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១១
F T M

Under proposed legislation, prisoners would be made available to work for private companies.

សេច​ក្តី​ពង្រាង​ច្បាប់​ពន្ធនា​គារ ដែល​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា បាន​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន​មួយ​សម្រាប់​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធនាគារ​នៃ​ប្រទេស ប៉ុន្តែ​ខក​ខាន​នូវ​ការ​បង្ហាញ​អំពី​ការ​ការ​ពារ​សិទ្ធិ​ចំបង​ៗចំ​ពោះ​ជន​ជាប់​ឃុំ។

ភាពខ្វះចន្លោះនៃសេចក្តីព្រាង​ច្បាប់​នេះ​មាន​សរសេរ​លម្អិត ក្នុង​របាយការណ៍​របស់​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (លីកាដូ)។ របាយការណ៍​នោះ ក៍​បាន​លើក​យក​នូវ​ភាព​ជា​វិជ្ជមាន​មួយ​ចំនួន​នៃ​ពង្រាង​ច្បាប់​នេះ​ផង​ដែរ។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ក្នុង​សេច​ក្តី​ពង្រាង​នោះ​គឺ មាត្រា៧១ ដែល​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​ប្រើ​ប្រាស់​ពល​កម្ម​របស់​អ្នក​ជាប់​ឃុំ ដើម្បី​ប្រយោជន៍​សហ​គ្រាស​ឯក​ជន។ ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ទាំង​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរ​ជាតិ​បាន​ហាម​ឃាត់​នូវ​ការ​ប្រើ​ប្រាស់​ពល​កម្ម​នៃ​អ្នក​ជាប់​ឃុំ ដើម្បី​ជា​ប្រយោជន៍​​បុគ្គល​ឯកជន។

កាលពីខែមុន ចំនុចដែលបានលើកឡើងខាងលើនេះ ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលដែលថា ពីមុនពន្ធនាគារនៃប្រទេសកម្ពុជាបានផ្តល់អោយមាននូវប្រតិបត្តិការពលកម្ម ដើម្បីផ្គត់ផ្គង់អោយរោងចក្រកាត់ដេរសម្លៀកបំពាក់។ ដែលរោងចក្រទាំងនោះសង្ស័យថា បានលួចលក់សម្លៀកបំពាក់ទៅឲ្យអ្នកបញ្ជាទិញនៅឯបរទេស។ កាសែតជាភាសាអង់គ្លេស ឌឺខេមបូឌា ដេលី បានដកស្រង់សម្តី លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្ម ដែលមានប្រសាសន៍ទៅកាន់អ្នកបញ្ជាទិញសម្លៀកបំពាក់ពីបរទេសថា ផលិតផលកាត់ដេរសម្លៀកបំពាក់ក្នុងពន្ធនាគារ “ធ្លាប់មានក្នុងអតីតកាលតែឥឡូវលែងមានទៀតហើយ”។

អ្នកនាង ណាលី ពីឡួក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា ការបញ្ចូលខចែងនេះគឺមិនអាចយល់បាន។ វាពិតណាស់ថា ជនជាប់ឃុំត្រូវការឪកាសការងារយ៉ាងខ្លាំង ប៉ុន្តែការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនកេងប្រវ័ញ្ចលើពួកគេ នោះមិនមែនជាវិធីឆ្ពោះទៅមុខឡើយ។ ក្រុមហ៊ុនទាំងនេះមិនចាប់អារម្មណ៍នឹងការស្តានីតិសម្បទាចំពោះជនជាប់ឃុំឡើយ ពួកគេចាប់អារម្មណ៍តែនឹងការធ្វើឲ្យមានប្រាក់ចំណេញពលកម្មថោក និងគ្មានសហជីពការងារ។

លីកាដូ យល់ឃើញថា ភាពស្រពិចស្រពិល គឺជាបញ្ហាដែលមាននៅក្នុងសេចក្តីពង្រាងច្បាប់នេះ។ ឧទាហរណ៍ បញ្ញត្តិផ្នែកអនាម័យ ការកំណត់បទបញ្ជាផ្ទៃក្នុងពន្ធនាគារ ទំហំនៃបន្ទប់សម្រាកនិងទីតាំងលំហែកាយ ដែលមិនបានផ្តល់ចំនុចលំអិតនៃផ្នែកទាំងនេះឡើយ ឬមាត្រដ្ឋានគំរូណាមួយឡើយ។ ជំនួសមកវិញ យើងឃើញមានការប្រើប្រាស់នូវវាក្យស័ព្ទជាទូទៅមួយដូចជា “គ្រប់គ្រាន់ល្មម”។ សេចក្តីពង្រាងច្បាប់នេះ ក៍មិនបានផ្តល់នូវយន្តការការពារឲ្យបានគ្រប់គា្រន់ដូចជា បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបណ្តឹងតវ៉ានៃអ្នកជាប់ឃុំ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសរបស់អង្គការលីកាដូ មានប្រសាសន៍ថា “ទោះបីមានបញ្ហាខ្លះមួយចំនួន ដែលបានកំណត់ក្នុងប្រកាស ឬអនុក្រិត្យរបស់រាជរដ្ឋាភិបាលយ៉ាងណាក៍ដោយ ក៍ការតាក់តែងច្បាប់ពន្ធនាគារ ដែលសំខាន់ត្រូវតែមានមាត្រដ្ឋានទូទៅមួយជាកំណត់ គេមិនត្រូវប្រញាប់នឹងអនុម័តច្បាប់នេះឡើយ។រដ្ឋសភា គួរតែចំនាយពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យ និងពិចារណាលើសេចក្តីព្រាងច្បាប់នេះ។”

សេចក្តីពង្រាងច្បាប់នេះ ជាទូទៅអាចដោះស្រាយតិចតួចបំផុតចំពោះបញ្ហាចំបងៗមួយចំនួនដែលតែងតែកើតឡើងជាងមួយទសវត្ស៍នៅពន្ធនាគារកម្ពុជា ដូចជាការទារប្រាក់ពីអ្នកចូលជួបសួរសុខទុក្ខ ការចំណាយប្រាក់ដើម្បីទទួលការស្នាក់នៅទូលាយ និងសម្រាប់ទឹកស្អាតជាដើម។

លីកាដូ មានជំនឿថា សេចក្តីព្រាងច្បាប់នេះ គួរតែមានការកែប្រែដោយហាមឃាត់ដាច់ខាតចំពោះសកម្មភាពទារប្រាក់ពីអ្នកចូលជួបសុខទុក្ខ និងបន្ទប់ពន្ធនាគារ។
មានផលវិបាកជាគន្លឹះមួយចំនួន ដែលនឹងកើតចេញពីសេចក្តីព្រាងច្បាប់នេះ ដូចជា៖
 មាត្រា ៤១ ចែងថា កុមារមិនអាចស្នាក់នៅជាមួយនឹងម្តាយរបស់ពួកគេក្នុងពន្ធនាគារលើសពីអាយុ ៣ (បី) ឆ្នាំ។ បច្ចុប្បន្ននេះ កុមារត្រូវបានអនុញ្ញាតឲ្យស្នាក់នៅជាមួយម្តាយរហូតដល់អាយុ ៦(ប្រាំមួយ)ឆ្នាំ។
 មាត្រា៤៩ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីអន្តរាគមន៍លើបញ្ហាពន្ធនាគារ។
 មាត្រា៥២ តម្រូវឲ្យដាក់ដោយឡែករយៈពេលអប្បបរមា ១៤ថ្ងៃ ចំពោះការមិនរាងចាលសម្បីការប្រព្រឹត្តខុសនឹងបទបញ្ជាផ្ទៃក្នុងបន្តិចបន្តួចក៍ដោយ។
 មាត្រា៥៦ រើសអើងនឹងជនជាប់ឃុំជាបរទេស ដោយតម្រូវឲ្យមិត្តភក្តិ និងសាច់ញ្ញាតិរបស់ពួកគេទៅស្នើរសុំពីសាមីស្ថានទូត ដើម្បីអាចចូលជួបសួរសុខទុក្ខបាន។ នេះគឺជាបញ្ហាដ៍លំបាកសម្រាប់ជនជាប់ឃុំ ដែលមិនមានអង្គទូតក្នុងប្រទេសកម្ពុជា។
 មាត្រា ៥៩ តម្រូវឲ្យអ្នកចូលជួបសុខទុក្ខជាផ្លូវការ រួមទាំងអង្គការឃ្លាំមើលក្នុងពន្ធនាគាររក្សា “ការសម្ងាត់” នូវព័ត៌មាន ដែលខ្លួនទទួលបានពីទស្សនកិច្ចពន្ធនាគារ។ ដែលនេះជាការប៉ុនប៉ងដាក់កំហិតលើការផ្សព្វផ្សាយពីភាពខុសឆ្គង នៃស្ថាប័នពន្ធនាគារដល់សាធារណៈជន។

សេចក្តីពង្រាងច្បាប់នេះ ក៍មានចំនុចវិជ្ជមានមួយចំនួនផងដែរ ប្រសិនបើមានការអនុវត្តបានត្រឹមត្រូវហើយវានឹងជួយការពារដល់សិទ្ធិជនជាប់ឃុំ ថែមទាំងសម្រួលដល់ប្រព័ន្ធគ្រប់គ្រងពន្ធនាគារឲ្យកាន់តែមានលក្ខណៈជាអាជីព។

ឧទាហរណ៍ មាត្រា ៨១ ហាមឃាត់ការធ្វើទារុណកម្ម ឬការប្រព្រឹត្តអំពើឃោឃៅ និងរាល់ទម្រង់ផ្សេងទៀតនៃការរំលោភបំពាន ត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌ។ ចំណែកឯមាត្រា ៨៣ អំពើរបស់មន្ត្រីពន្ធនាគារដែលទទួលឃុំបុគ្គលណាម្នាក់ ឬពន្យារយៈពេលឃុំ ឬដោះលែងជនជាប់ឃុំដោយខុសច្បាប់ ត្រូវផ្តន្ទាទោសយោងតាមក្រមព្រហ្មទណ្ឌ។ អំពើនេះ គឺជារឿងធម្មតាក្នុងពន្ធនាគារកម្ពុជា ហើយជាធម្មតាត្រូវបានគេប្រើប្រាស់ជាវិធីជំរិតយកលុយពីជនជាប់ឃុំមុននឹងដោះលែង។

មាត្រាផ្សេងទៀតហាមឃាត់អំពើទណ្ឌកម្មរបស់មន្ត្រីពន្ធនាគារ ការដាក់ជនជាប់ឃុំឲ្យនៅក្នុងបន្ទប់ងងឹត និងការប្រើជនជាប់ឃុំឲ្យអនុវត្តបទបញ្ជាផ្ទៃក្នុងទៅលើជនជាប់ឃុំដូចគ្នា។

លោក ហម ស៊ុនរិទ្ធិ នាយករងឃ្លាំមើល និងការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាការបោះជំហានដ៍សំខាន់មួយឆ្ពោះទៅរកការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងពន្ធនាគារដែលមានលក្ខណៈអាជីព និងអនុវត្តដោយមនុស្សធម៌ចំពោះអ្នកជាប់ឃុំនៅខណៈដែលយើងមិនទាន់ឈានដល់នៅឡើយ។ វាអាស្រ័យទៅលើរដ្ឋសភាជាតិជាអ្នកបញ្ចប់កិច្ចការនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ហម ស៊ុនរិទ្ធិ នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ០១២ ៩៨៨ ៩៥១
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសរបស់អង្គការលីកាដូ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា