សេចក្តីថ្លែងការណ៍

បញ្ចប់និទណ្ឌភាព នៃហិង្សាដោយអាវុធ៖ ដោយធ្វើការចាប់ខ្លួន និងបើកការចោទប្រកាន់ទៅលើជនដៃដល់

ចេញផ្សាយ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

ជាងមួយឆ្នាំមកហើយ និទណ្ឌភាពស៊ាំដដែលៗ បានកើតមានជាបទល្មើសស្រដៀងៗគ្នា ដែលមិនមានអ្វីចំលែកខ្លាំងទេ ចំពោះការបាញ់ប្រហារទៅលើស្ត្រីវ័យក្មេងចំនួនបីនាក់នៅក្នុងព្រឹត្តិការណ៍បាតុកម្ម នៃកម្មករក្នុងខេត្តស្វាយរៀង ដែលធ្វើឡើងដើម្បីទាមទារនូវលក្ខខណ្ឌការងារល្អប្រសើរ។ ការប្រើហិង្សាដោយអាវុធ អំពើបាញ់តំរង់មកលើក្រុមអ្នកទាមទារ ដែលមានតែដៃទទេបានកើតឡើងក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។

អង្គការលីកាដូ លោក អំ សំអាត បានធ្វើការកត់សម្គាល់ថា “ករណីផ្ទុះអាវុធចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែត នូវអំពើប៉ុនប៉ងមនុស្សឃាត” តាមការផ្តល់ព័ត៌មានផ្សេងៗបានចង្អុលបង្ហាញថា ខ្មាន់កាំភ្លើងលើកអាវុធតម្រង់បាញ់មកលើកម្មករ ដែលអំពើនេះ ត្រូវបានកំណត់ជាបទល្មើសយ៉ាងជាក់ច្បាស់ នៅក្នុងក្រមព្រហ្មទណ្ឌបទឃាតកម្ម ឬអំពីសម្លាប់មនុស្សដោយចេតនា។

មានកម្មករជាងមួយពាន់នាក់មកពីរោងចក្រចំនួនបីដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងបាវិតបានធ្វើ
បាតុកម្មដើម្បីទាមទារលក្ខខណ្ឌការងារឲ្យល្អប្រសើរជាងមុនរួមជាមួយនឹងការសុំឡើងប្រាក់ខែដប់ដុល្លារក្នុងមួយខែបន្ថែម
លើប្រាក់ខែគោលរបស់ពួកគេដែលមានត្រឹមតែហុកសិបមួយដុល្លារក្នុងមួយខែនៅខណៈពេលដែលមានពត៌មានថាមាន
ការបាញ់ប្រហារទៅលើហ្វូងកម្មករ កាលពីថ្ងៃច័ន្ទ។ ក្រុមកម្មករបានទាមទារផងដែរនូវប្រាក់ធ្វើដំណើមកធ្វើការ និងប្រាក់សម្រាប់ទទួលទានអាហារថ្ងៃត្រង់ចំនួនពីរពាន់រៀល។

​រោងចក្រមួយ ក្នុងចំនោមរោងចក្រទាំងបីដែលមានឈ្មោះថា Kaoway Sports គឺជារោងចក្រ ដែលធ្វើការផ្គត់ផ្គង់
​ស្រោមជើងទៅឲ្យក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលមានឈ្មោះថាPUMA។ និងក្រុមហ៊ុនពីរទៀតដែលមានឈ្មោះ
​Kingmaker និង Sheico ដែលត្រូវផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនអន្តរជាតិដែលមានឈ្មោះ Clark, New Balance,
​Ecko, K1X និង Body Glove។

​ថ្វីត្បិតតែការនាំចេញ នូវផលិតផលក្នុងវិស័យកាត់ដេរនាឆ្នាំកន្លងមក មានសន្ទុះកើនឡើងខ្ពស់ក៏ដោយ ដែលមានតំលៃ
​ជាទឹកប្រាក់ចំនួន ៤,២៥ កោដិដុល្លារ បើប្រៀបធៀបទៅនឹងចំនួននាំចេញនាឆ្នាំកន្លងមក ដែលមានតំលៃជាទឹកប្រាក់
​តែចំនួន ៣,៤ កោដិដុល្លារតែប៉ុណ្ណោះក៏ដោយ ក៏ប្រាក់ឈ្នួលអប្បបរមានៃកម្មករកាត់ដេរ នៅប្រទេសកម្ពុជានៅតែ
​មានចំនួនទាបខ្លាំងណាស់ប្រសិនបើធៀបទៅនឹងប្រទេសជិតខាងជុំវិញយើង។

​លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើការកត់សម្គាល់ថា “ដោយយោង
​វេទិការមហាជន ស្តពីពីប្រាក់ឈ្នួលអប្បរមា និងលក្ខខណ្ឌការងារសមរម្យ ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃសិទិ្ធ
​មនុស្ស។ នាពេលថ្មីៗនេះ មានការវិភាគថ្លឹងថ្លែង ដោយផ្អែកលើតម្រូវការអាហារជាមូលដ្ឋានរបស់មនុស្សបានបង្ហាញ
​ថាកម្មករនៅប្រទេសកម្ពុជារកបានប្រាក់ចំនូលតិចជាងដល់ទៅមួយភាគបី នៃប្រាក់ឈ្នួលសមរម្យ”។ លោកបានបន្ត
​ទៀតថា “ជាមួយនឹងអត្រាប្រាក់ឈ្នួល ដែលកម្មករទទួលបានសព្វថ្ងៃនេះ ពួកគេត្រូវប្រឈមចំពោះបញ្ហាកង្វះអាហារ
​រូបត្ថម្ភ ដែលគិតជាកាឡូរីសម្រាប់មួយថ្ងៃៗ។ នេះមិនទាំងគិតអំពីប្រាក់សន្សំសម្រាប់អនាគតរបស់ពួកគេផង”។

​ជនរងគ្រោះទាំងបីនាក់ ដែលទទួលរងនូវការបាញ់ប្រហារ នាពេលថ្មីៗនេះមានអាយុចាប់ពីចន្លោះ១៨ឆ្នាំ ដល់២៣ឆ្នាំ ​ដែលពួកគេគឺជាកម្មករនៃរោងចក្រ Kaoway Sports។ ស្នាមរបួសដោយគ្រាប់កាំភ្លើងភាគច្រើនសុទ្ធតែត្រូវចំកន្លែង ​ដែលអាចឲ្យជនរងគ្រោះស្លាប់នឹងកន្លែងបាននេះដោយរាប់បញ្ចូលទាំងរបួសមួយដែលបាញ់ត្រូវចំទ្រូងនៃជនរងគ្រោះ។ ​ទាំងនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថាខ្មាន់កាំភ្លើងមានចេតនាសម្លាប់មនុស្ស។ ស្ត្រីដែលទទួលរងរបួសធ្ងន់ត្រូវបាន
​​ដឹកបញ្ចូនមកមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ មកដល់ពេលនេះ ​នាងកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះរបស់​​ក្រុមគ្រូពេទ្យនៅឡើយ។

​មានសាក្សីជាច្រើនបានឲ្យដឹងថា មានមន្ត្រីកងរាជអាវុធហត្ថបានផ្ទុះអាវុធជាច្រើនគ្រាប់ឡើងទៅលើអាកាសភ្លាមៗ ​​ក្រោយពេលបាញ់ប្រហារនៃខ្មាន់កាំភ្លើង។ទោះជាមានកម្លាំងសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុច្រើនយ៉ាងណាក៏ដោយ ​​ខ្មាន់កាំភ្លើងនូវតែមានលទ្ធភាពគេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាពជាមួយនឹងរថយន្តមួយ។

​ក្នុងរយៈពេលពីរទៅបីខែមុននេះ មានករណីបាញ់ប្រហារចំនួនប្រាំករណី ដោយសន្តិសុខប្រដាប់អាវុធ អាជ្ញាធរនគរបាល កងរាជអាវុធហត្ថ ដោយបាញ់តម្រង់ទៅលើក្រុមអ្នកភូមិក្នុងពេលកំពុងបន្តរការទាមទារក្នុងវិវាទដីធ្លី ដែលបានកើតឡើងក្នុងខេត្តចំនួនប្រាំផ្សេងៗពីគ្នា។ មានមួយករណីក្នុងចំនោមករណីទាំងប្រាំនេះ ដែលជនដៃដល់ត្រូវបានចាប់ខ្លួន។

​អ្នកនាង ណាលី ពីឡូក នាយិការអង្គការលីកាដូ មានប្រសាសន៍ថា “លុះត្រាតែការចាប់ខ្លួន និងដាក់ឲ្យមានការចោទ
​ប្រកាន់ចំពោះអំពើឧក្រិដ្ឋទាំងនេះឲ្យបានតឹងរឹងទៅតាមការកំណត់របស់ច្បាប់ជាធរមាន និងមិនមានការលើកលែងនូវ​​អ្វីដែលកំពុងកើតឡើងនៅពេលនេះ ទើបគេអាចធានាបានថា អំពើហិង្សាដែលមានរូបភាពដូចខាងលើនេះត្រូវបាន
​កាត់បន្ថយ”។

​អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីបើកការ​​ស៊ើបអង្កេតនូវអំពើបាញ់ប្រហារនេះ។ជាមួយគ្នានេះយើងខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនអ្នកបញ្ជាទិញជាពិសេសគឺក្រុមហ៊ុន
​PUMAដែលបញ្ជាទិញនូវផលិតផលសម្រេចពីក្រុមហ៊ុនទាំងបីខាងលើនេះឈប់ជឿលើព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុន ​ដែលមានភាពលំអៀងមកខាងក្រុមហ៊ុនខ្លួនឯង។សូមឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញទាំងឡាយបញ្ចូនក្រុមអ្នកស៊ើបអង្កេត ​ដើម្បីតាមដានពិនិត្យមើលដោយខ្លួនឯងនូវហេតុការណ៍ហិង្សាដែលបានកើតមានឡើងនេះ។សូមឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញ
​ទាំងឡាយដែលមានការពាក់ព័ន្ធជាមួយការធ្វើជំនួញជាមួយប្រទេសកម្ពុជាត្រូវតែឲ្យប្រាកដថាទាំងរោងចក្រផ្គត់ផ្គង់ ​និងរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននូវអំពើហិង្សាជាមួយនឹងផលវិបាកធ្ងន់ធ្ងរនៅពេលខាងមុខ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Am Sam Ath, Technical Supervisor for LICADHO, 012-327-770
 Ms. Pilorge Naly, LICADHO Director, 012 803 650
 Mr. Yeng Virak, CLEC Executive Director, 012 801 235

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា