សេចក្តីថ្លែងការណ៍

កំណើនចំនួន​ជនជាប់ឃុំថយចុះ ប៉ុន្តែ​ការចាប់ខ្លួន ពីបទគ្រឿងញៀន មានសន្ទុះ​កើនឡើងរហ័ស​បណ្ដាលឲ្យពន្ធនាគារ​ចង្អៀតណែន

ចេញផ្សាយ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១២
F T M

ចំនួនជនជាប់ឃុំ​ពីបទល្មើសគ្រឿងញៀន បាន​កើនឡើង ១៦៣% ក្នុងឆ្នាំ២០១១ ប៉ុន្តែ ចំនួនជនជាប់ឃុំ​នៅតាមពន្ធនាគារកម្ពុជា ជាទូទៅបានកើនឡើង​តែបន្តិចបន្តួចប៉ុណ្ណោះ បើ យោងតាមរបាយការណ៍ថ្មី​របស់អង្គការលីកាដូ។

អគ្គនាយកដ្ឋានពន្ធនាគារ​បានរាយការណ៍ឲ្យ​ដឹងថា មានមនុស្សចំនួន ២.៧៤៧នាក់ ត្រូវ បានឃុំខ្លួនក្រោម​បទចោទប្រកាន់​ទាក់ទងនឹងគ្រឿងញៀន​នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ចំនួននេះ បានកើនឡើង​ពីចំនួន ១.០៤៦ នាក់នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០១០។ សន្ទុះ​នៃកំណើននេះ បាន កើនឡើងនៅ​អំឡុងប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀន​អស់រយៈពេលពេញមួយឆ្នាំ ដែលជា លទ្ធផល​មានមនុស្សចំនួនជិត ១.០០០ នាក់ត្រូវបាន​ចាប់ខ្លួន។

ដោយពិនិត្យមើលពន្ធនាគារចំនួនត្រឹមតែ ១៣ ដែលអង្គការលីកាដូ បានឃ្លាំមើលចំនួន ជនជាប់ឃុំពីបទល្មើសគ្រឿងញៀន បានកើនឡើងជិតបួនដងចាប់តាំងពីឆ្នាំ២០០៨។

ទោះបីជាមានការកើនឡើងនូវការចាប់ខ្លួនក្នុងករណីគ្រឿងញៀនក៏ដោយ ក៏ចំនួនជន ជាប់ឃុំនៅតាមពន្ធនាគារទូទាំងប្រទេសមានសន្ទុះកើនឡើងតិចតួចត្រឹមតែ ២.៣% នៅក្នុង ចន្លោះខែមេសា ឆ្នាំ២០១១ និងខែកុម្ភៈ ឆ្នាំ២០១២ – ជាតួលេខដែលមានស្រាប់ប្រសើរបំផុត សម្រាប់បង្ហាញនូវកំណើនក្នុងរយៈពេលជាងមួយឆ្នាំ។ ចំនួនជនជាប់ឃុំនៅតាមពន្ធនាគារចំនួន ១៨ ដែលអង្គការលីកាដូ ឃ្លាំមើលបានថយចុះបន្តិចបន្តួចយ៉ាងពិតប្រាកដនៅក្នុងចន្លោះ ខែ ឧសភា ឆ្នាំ២០១១ និងខែឧសភា ឆ្នាំ២០១២។
ពន្ធនាគារទូទាំងប្រទេសបានផ្ទុកជនជាប់ឃុំពេញទំហំផ្ទុកប្រមាណស្មើនឹង ១៧១% ដែលកត់ សំគាល់ឃើញថាមានភាព​ប្រសើរឡើងជាងនៅអំឡុងឆ្នាំ២០១១ ប៉ុន្តែនៅតែមានភាពធ្ងន់ធ្ងរជាង នៅអំឡុងឆ្នាំ ២០១០ នៅពេលពន្ធនាគារទាំងឡាយផ្ទុកជនជាប់ឃុំ​ពេញ ១៦៧% ។
ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជាបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅក្នុងលំដាប់លេខ ៣៥ ក្នុងចំណោមពន្ធនាគារដែលមានភាពចង្អៀតណែននៅក្នុងពិភពលោក។ កាលពីឆ្នាំកន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានស្ថិតនៅលំដាប់លេខ ២៥។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូបានមានប្រសាសន៍ថា“គួរឲ្យលើកទឹកចិត្តដែល មើលឃើញថាកំណើនជនជាប់ឃុំមានការថយចុះសន្សឹមៗ ប៉ុន្តែនៅតែមាននិន្នាការខ្លះគួរឲ្យព្រួយ បារម្ភណាស់”។ “នៅពេលកត់ត្រាកំណើនជនជាប់ឃុំនៅតាមពន្ធនាគារ អាជ្ញាធរបានដាក់បញ្ចូល ជនល្មើសគ្រឿងញៀនចំនួន​១៧០០នាក់បន្ថែមទៀតទៅក្នុងប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ។ ចំនួន នេះរាប់បញ្ចូលបន្ថែមទាំងប្រជាពលរដ្ឋជិត ២៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយគ្រាន់តែប្រើ ប្រាស់ថ្នាំញៀនតែប៉ុណ្ណោះ។ ប្រការនេះបង្ហាញឲ្យឃើញនូវកង្វះខាតការយល់ដឹងជារួមចំពោះទិដ្ឋ ភាពដ៏ធំធេងនេះ។ មានមធ្យោបាយច្រើនបែបប្រកបដោយប្រសិទ្ធភាព និងមិនចាំបាច់ចំណាយ ប្រាក់ច្រើន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន”។

វិស័យផ្សេងៗទៀតដែលជាការកង្វល់ និងបានលើក​ឡើងក្នុងរបាយការណ៍នេះ រាប់បញ្ចូលទាំង ការខកខានរបស់រដ្ឋាភិបាល ដែលនៅតែបន្តមាន មិនទាន់បានអនុវត្តវិធានការផ្សេងៗជំនួសឲ្យការ ឃុំខ្លួន ឲ្យបានសមស្របទៅនឹងបទដ្ឋានអន្តរជាតិនានា ដែលមានដូចជា ការកំណត់ថិរវេលានៃ ទោសពន្ធនាគារសំរាប់បទល្មើសតូចតាច និងការមិនបានបង់ប្រាក់ពិន័យ ការពន្យារពេលក្នុងការ ចាត់ការសាលក្រម/សាលដីកាស្ថាពរ ព្រមទាំងមិនបានធ្វើការគណនាទំហំផ្ទុកអ្នកទោស ។

នៅក្នុងករណីមួយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តកណ្ដាល ហើយផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ ខែពីបទលួចសណ្ដែកខៀវមួយកន្រ្តក ដើម្បីយកទៅចិញ្ចឹមកូនៗរបស់គាត់។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូបានមានប្រសាសន៍ថា “ការដាក់ទោស ពន្ធនាគារមិនគួរ យកមកអនុវត្ត សំរាប់ម្ដាយដែលលួចស្បៀងអាហារបន្តិបន្តួច យកទៅចិញ្ចឹម កូននោះទេ”។ “ពន្ធនាគារនឹងនៅតែមានភាពចង្អៀតណែនដ៏ដែល ដ៏រាបណាពន្ធនាគារ ទាំងនេះនៅតែត្រូវបានគេប្រើប្រាស់ដូចជា “ទីកន្លែងទុក” ជនអនាថារបស់សង្គម។ ប្រទេសកម្ពុជា គួរតែអនុវត្តវិធានការជំរើសផ្សេងៗច្រើន ដើម្បីជំនួសឲ្យការឃុំខ្លួនក្នុងពន្ធនាគារ ជាឧទាហរណ៍ ទោសការងារសហគមន៍ ប្រើប្រាស់គោលការណ៍ព្យួរទោស ប្រព័ន្ធដោះលែងដោយមានលក្ខខណ្ឌ ប្រើប្រាស់ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការមុនពេលជំនុំជំរះក្ដី ព្រមទាំង មណ្ឌលព្យាបាលអ្នកញៀនថ្នាំ ដោយមិនឃុំខ្លួនដែលប្រើប្រាស់វិធីសាស្រ្តដែលមានពិសោធល្អ”។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍បន្តទៀតថា “រដ្ឋាភិបាលទីបំផុតបានចាប់ ផ្ដើម ជជែកគ្នាអំពីការប្រើទោសការងារសហគមន៍ និងទោសផ្សេងៗទៀតដែលមិនត្រូវឃុំខ្លួន”។ “ប៉ុន្តែយើងមិនទាន់បានឃើញការអនុវត្តបានជាក់ស្តែងនៅឡើយទេ”។

របាយការណ៍អង្គការលីកាដូ ដែលមានចំណងជើងថា “ទំហំដែលផ្ទុកអ្នកទោសបាននៅឆ្នាំ ២០១២ :ការវិឌ្ឍន៍នៃរបាយការណ៍ស្ដីពីកំណើនជនជាប់ឃុំឆាប់រហ័សនៅពន្ធនាគារ” គឺជារបាយ ការណ៍ភាគទីបីក្នុងរបាយការណ៍ប្រចាំឆ្នាំជាឈុត របស់អង្គការលីកាដូស្ដីពីភាពចង្អៀតណែននៅ ក្នុងពន្ធនាគារ និងកំណែទំរង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះធ្វើ បច្ចុប្បន្នភាពទៅលើការរៀបចំស្ថិតិ ស្ដីពីចំនួនជនជាប់ឃុំនៅពន្ធនាគារ ដែលស្រង់ចេញពីបណ្ដារ បាយការណ៍មុនៗរបស់អង្គការលីកាដូ ស្ដីពីភាពចង្អៀតណែននៅតាមពន្ធនាគារ និងធ្វើការពិនិត្យ ឡើងវិញនូវអនុសាសន៍ទាំងឡាយ ដែលត្រូវបានធ្វើឡើងនៅក្នុងបណ្ដារបាយការណ៍មុន​ៗកាល ពីឆ្នាំ២០១០ និងឆ្នាំ២០១១។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO (French, English, Khmer) - 012-802-506
 Naly Pilorge, Director of LICADHO (French, English) - 012-803-650
 Nget Sokun, Prison Project Supervisor, LICADHO (Khmer) - 016-797-305

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា