សេចក្តីថ្លែងការណ៍

ការចោទប្រកាន់​ប្រឆាំងទៅលើ​បុគ្គលិកសមាគមន៍អាដហុក បង្ហាញឲ្យឃើញ​ពីការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត​ក្នុងរយៈពេលមួយទសវត្សរ៍នេះ ទៅលើ​ការងារសិទិ្ធមនុស្ស​នៅកម្ពុជា

ចេញផ្សាយ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង​ទៅលើសេចក្តីសម្រេច​របស់តុលាការរាជធានីភ្នំពេញ​ក្នុងការបន្តធ្វើការចោទប្រកាន់​បែបនយោបាយ ប្រឆាំងនឹង​អ្នកធ្វើការផ្នែកសិទិ្ធមនុស្ស​ដែលនិយាយឥតសំចៃ លោក ចាន់ សុវ៉េត ទៅលើសកម្មភាពស្របច្បាប់​ដែលទាក់ទងនឹង​ការងាររបស់គាត់។

លោក សុវ៉េត ត្រូវបានកោះហៅ​ឲ្យចូលធ្វើការបកស្រាយ​លើការចោទប្រកាន់​ពីការជួយដោយខុសច្បាប់​ដល់អ្នកភូមិខេត្តក្រចេះ ដែលត្រូវបានវាយលុក​ដោយកងកម្លាំងប្រដាប់អាវុធ​របស់រាជរដ្ឋាភិបាល​កាលពី​ខែឧសភា។ កុមារីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានសំលាប់​នៅក្នុង​ប្រតិបត្តិការនោះ។ អាជ្ញាធរ​ អះអាងថា​អ្នកភូមិបានរៀបចំផែនការ​ធ្វើអបគមន៍​ចេញពី​ប្រទេសកម្ពុជា និងបង្កើតរដ្ឋ​ផ្ទាល់ខ្លួន។

អាជ្ញាធរ​អះអាងថា លោក សុវ៉េត ដែលជាបុគ្គលិក​ដ៏លេចធ្លោ​នៃសមាគមការពារសិទិ្ធ​មនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (ADHOC) តាំងពីឆ្នាំ១៩៩៥ ​បានផ្តល់ជំនួយ​មិនជាក់លាក់​ដល់បុគ្គលម្នាក់​ក្នុងចំណោមបុគ្គល​ដែលសង្ស័យថា​ជាមេដឹកនាំទាំងអស់​នៃ “ចលនាអបគមន៍”។​ លោកសុវ៉េត គឺជាបុគ្គល​ដែលនិយាយឥតសំចៃរិះគន់ម្នាក់​ជាយូរមកហើយ ក្នុងចំណោម​បុគ្គលជាច្រើន ទៅលើកំណត់ត្រា​តាមដាន​សិទិ្ធមនុស្ស​របស់រាជរដ្ឋាភិបាលកម្ពុជា។

ការកោះហៅ ត្រូវបានចេញ​ក្នុងរយៈពេល​តិចជាង ២សប្តាហ៍ បន្ទាប់ពីការផ្សាយ​ទូទាំងប្រទេស នូវសុន្ទរកថា​របស់សម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេចបានសុំ​ឲ្យបុគ្គលិកអង្គការ​ក្រៅរដ្ឋាភិបាល​ម្នាក់​ដោយមិនបញ្ចេញ​ឈ្មោះ ឲ្យចេញមក “សារភាព” នូវទង្វើរបស់ខ្លួន​ក្នុងការផ្តល់ជំនួយ​ដល់អ្នកភូមិ​ខេត្តក្រចេះ។ ក្នុងអំឡុងពេលសុន្ទរកថា​របស់សម្តេចនាយករដ្ឋមន្ត្រី លោកបានបែរ​ទៅរកសមាជិករដ្ឋាភិបាល​របស់លោក ហើយមានប្រសាសន៍​សួរថា៖ “ដូចហៅសួរឬនៅ? អត់ទាន់ហៅសួ? អត់ទាន់ហៅសួ”។ ឯកសារកត់ត្រា​បង្ហាញថា សំណុំរឿងព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោក សុវ៉េត ត្រូវបានបើក​ត្រឹមតែរយៈពេល ៤៨ ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីសុន្ទរកថា​របស់លោកនាយករដ្ឋមន្ត្រី។

លោក សួន ប៊ុនស័ក្តិ លេខាប្រតិបត្តិនៃ CHARC បានមាន​ប្រសាសន៍ថា៖ “ការកោះហៅលោក សុវ៉េត បង្ហាញឲ្យឃើញ​ពីការតបទល់យ៉ាងខ្លាំង​មកលើកិច្ចការ​សិទិ្ធមនុស្ស​ដែលយើងខ្ញុំបានជួប​រយៈពេលមួយ​ទសវត្សន៍នេះ។ លោក បានបន្តទៀតថា៖ “នេះ​គឺជាការព្យាយាមចោទ​ជាបទល្មើសព្រហ្មទណ្ឌ​មកលើសកម្មភាព​ស្របច្បាប់​របស់អង្គការ​ក្រៅរដ្ឋាភិបាល។”

ដោយយោងតាម​ដីកាកោះហៅ​ដែលបានចេញ​ដោយចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ លោកសុវ៉េត ត្រូវបានសង្ស័យថា បានលើ្មស​នឹងមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ដែលហាមប្រាម​ក្នុងការផ្តល់ជំនួយ​ដល់ចារី​នៃបទឧក្រិដ្ឋ។ បទល្មើសនេះ តម្រូវឲ្យព្រះរាជអាជ្ញាបញ្ជាក់​នូវការពិតថា អ្នកទទួលជំនួយ​បានប្រព្រឹត្ត​បទឧក្រិដ្ឋ។ ក៏ប៉ុន្តែមិនមាន​ភស្តុតាងគួរឲ្យជឿ​ណាមួយនោះទេថា ពិតជាមាន​បទល្មើសព្រហ្មទណ្ឌ​ពិតប្រាកដ។

អាជ្ញាធរ មិនបានលើកឡើងនូវភស្តុតាងនៃចលនាអបគមន៍អ្វី ជាជាងការអះអាងផ្ទាល់មាត់នោះទេ។ ប៉ុន្តែ នេះត្រូវបានដឹងច្បាស់ណាស់ថា ក្រុមអ្នកភូមិ ត្រូវបានបង្កឲ្យមានភាពច្របូកច្របល់ នៅក្នុងជម្លោះដីធ្លីដ៏ដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន Casotim ដែលជាក្រុមហ៊ុនកាន់កាប់ដីសម្បទាន ១៥.០០០ ហិកតា នៅក្បែរភូមិរបស់អ្នកភូមិទាំងនោះ។

ទាំងច្បាប់ជាតិ និង ច្បាប់អន្តរជាតិ​ក៏បានចែងថា មិនមាន​បទល្មើសព្រហ្មទណ្ឌ​នោះទេ ប្រសិនបើមិន​មានចេតនា​ប្រព្រឹត្តបទល្មើស។ ដោយអវត្តមាន​នៃភស្តុតាង​ដែលគួរឲ្យជឿ​នៃបទឧក្រិដ្ឋនេះ ការផ្តល់ជំនួយ​របស់លោកសុវ៉េត ដល់ជនរងគ្រោះ​នៃការរំលោភ​ដីធ្លី (ដែលធ្លាក់យ៉ាងច្បាស់​លើអណត្តិ​របស់សមាគមន៍ អាដហុក) មិនអាច និងមិនត្រូវអាច​ចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌ​នោះទេ។

ការកោះហៅ​លោក សុវ៉េត កើតឡើង​បន្ទាប់ពីការចាប់ខ្លួន​ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ​គឺលោក ម៉ម សូណង់ដូ ដែលក៏ត្រូវបានចោទប្រកាន់​ពីបទលើ្មសព្រហ្មទណ្ឌ​ទាក់ទងនឹង “ចលនាអបគមន៍” នៅខេត្តក្រចេះ​ផងដែរ។ បច្ចុប្បន្ន លោក​ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ ដោយរងចាំ​បើកសវនាការ។ លោក អាចប្រឈមមុខ​នឹងការជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ ប្រសិនបើការ​ចោទប្រកាន់ទាំងអស់​បានសម្រេច។ ដូចនឹងករណី​លោក សុវ៉េត លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ឲ្យមានការចាប់ខ្លួន​លោក សូណង់ដូ​នៅក្នុងពេលថ្លែង​សុន្ទរកថា​ដែលបានផ្សាយ​ទូទាំងប្រទេស។

នាយិកា​អង្គការសិទិ្ធមនុស្ស លីកាដូ អ្នកស្រី ណាលី ពីឡូក បានមានប្រសាសន៍ថា៖ “នេះគឺជាឆ្នាំដ៏អាក្រក់បំផុត​សម្រាប់ស្ថានភាពសិទិ្ធមនុស្ស​នៅកម្ពុជា នៅក្នុងរយៈពេល​មួយទស្សវត្សន៍​នេះ ដោយការប្រើគ្រប់​មធ្យោបាយ”។​ អ្នកស្រីបានបន្ថែមទៀតថា៖ “យើងបានឃើញ​នូវការកើនឡើង​នៃការប្រើហិង្សា ការកើនឡើង​នៃការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​របស់អាជ្ញាធរ ការកើនឡើង​នៃការសម្លាប់ ការកើនឡើង​នៃការគម្រាមកំហែង តាមប្រព័ន្ធតុលាការ ហើយ​ឥឡូវនេះយើងបានឃើញ​ពីការព្យាយាម​ចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌ​មកលើការងារសិទិ្ធមនុស្ស​ដែលស្របច្បាប់”។

“ករណីនេះ បានគម្រាមកំហែង នឹងបំផ្លាញ​គ្រប់សសៃ​ទាំងអស់ របស់ក្រុមបណ្តាញ​សង្គមស៊ីវិល​របស់កម្ពុជា (ដែលជាទិដ្ឋភាព​វិជ្ជមានមួយចុងក្រោយ​នៃកេរ្តិ៍តំណែល​របស់អង្គការសហប្រជាជាតិ ​UNTAC)”។

លោក សុវ៉េត ត្រូវបានកោះហៅ​ឲ្យចូលខ្លួន​ដើម្បីធ្វើការសាកសួរ​នៅសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែសីហា នៅម៉ោង ៨ ព្រឹក។ ប្រសិនបើត្រូវធ្វើការ​ផ្តន្ទាទោស លោកនឹងប្រឈមមុខ​នឹងការជាប់ពន្ធនាគារ​ពី មួយឆ្នាំ ទៅបីឆ្នាំ ហើយពិន័យ​ជាប្រាក់ពី ៥០០ ដុល្លា​អាមេរិក ទៅ ១៥០០ ដុល្លា​អាមេរិក។

យើងខ្ញុំ ដែលមានរាយនាម​ដូចខាងក្រោម សូមធ្វើការស្នើសុំ​ដោយទទួចដល់​សាលាដំបូងរាជធានីភ្នំពេញ សុំលោក​មេត្តារក្សា​នូវឯករាជ្យភាព​របស់លោកនៅក្នុង​ករណីនេះ។ យើងខ្ញុំ ក៏ស្នើសុំអំពាវនាវ​ដល់ស្ថាប័ន​នីតិប្រតិបត្តិ សុំកុំធ្វើអន្តរាគមន៍​ទៅលើនីតិវិធី​របស់តុលាការ។ យើងខ្ញុំក៏ជឿជាក់ថា ការអនុវត្តនូវ​គោលការណ៍ឯករាជ្យ នឹងលាងសំអាត លោក សុវ៉េតពីការ​ចោទប្រកាន់​ខាងលើនេះ។

មជ្ឈមណ្ឌលកម្ពុជា​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ពត៌មានឯករាជ្យ(CCIM)
មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា(CCHR)
សមាគម​មន្ត្រីរាជការ​កម្ពុជា(CICA)
ក្រុមអ្នកច្បាប់​ការពារសិទិ្ធ​កម្ពុជា (CDP)
សហព័ន្ធសហជីព​កម្មករចំនីអាហារ និងសេ​វាកម្មកម្ពុជា(CFSWF)
គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃអង្គការ-សមាគម​ការពារសិទិ្ធមនុស្ស​កម្ពុជា (CHRAC)
សម្ព័ន្ធខ្មែរ​ជំរឿន និងការពារ​សិទិ្ធមនុស្ស លីកាដូ(LICADHO)
មជ្ឈមណ្ឌល​អភិវឌ្ឍន៍កម្មករ​កម្ពុជា(CWCD)
បណ្តាញ​យុវជន​កម្ពុជា(CYN)
សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា(CCFC)
គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌​នៅកម្ពុជា (COMFREL)
មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍(CLEC)
បណ្តាញកសាង​សន្តិភាព​សហគមន៍(CPN)
គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC)
អង្គការ​ខារ៉ាម​កម្ពុជា (CARAM)
ក្រុមការងារ​ពិសេស​សិទិ្ធលំនៅឋាន(HRTF)
សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ(IDEA)
សមាគមន៍​យុវជន​កម្ពុជា (KYA)
ជំនួយ​ផ្នែកច្បាប់​នៃកម្ពុជា (LAC)
ចលនា​ប្រជាពលរដ្ឋ​សម្រាប់ការ​ផ្លាស់ប្តូរ(PAC)
សមាគម​ធាងត្នោត(STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodian Center for Human Rights (CCHR)
៣. Cambodia's Civil Servants Association (CICA)
៤. Cambodian Defender Project (CDP)
៥. Cambodian Food and Service Worker Federation (CFSWF)
៦. Cambodian Human Rights Action Committee (CHRAC)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Worker Center for Development (CWCD)
៩. Cambodian Youth Network (CYN)
១០. Coalition of Cambodian Farmer Community (CCFC)
១១. Committee for Free and Fair Elections in Cambodia (COMFREL)
១២. Community Legal Education Center (CLEC)
១៣. Community Peacebuilding Network (CPN)
១៤. Coordination of Action Resaearch on AIDS (CARAM)
១៥. Housing Rights Task Force (HRTF)
១៦. Independent Democracy of Informal Economy Association (IDEA)
១៧. Khmer Youth Association (KYA)
១៨. Legal Aid of Cambodia (LAC)
១៩. People’s Action for Change (PAC)
២០. SahmakumTeangTnaut (STT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា